ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ចេញផែនការសកម្មភាព


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសពីផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ឆ្នាំ២០២១-២០៣៥។ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី គឺជាការឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា គឺ « ទេសចរណ៍វប្បធម៌ និងធម្មជាតិ » ក្នុងបុព្វហេតុរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ អភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ដែលឆ្លើយតប ទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩ -២០៣០។
ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ចេញផែនការសកម្មភាព រូបភាព៖ ក្រសួងទេសចរណ៍

មិនតែប៉ុណ្ណោះ សមិទ្ធផល​ទាំង​អស់នេះ ពិតជា​បាន​រួមចំណែក​ស្តារ និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​ទទួល​រង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ផង​ដែរ​។

នៅ​ក្នុង​ពី​ធី​ផ្សព្វផ្សាយ​សមាសភាព​គណ​:​ក​ម្មា​ធិ​ការ​ដឹកនាំ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី (​គ​.​ជ​.​ផ​.​ម​) ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ដឹកនាំ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី នៅ​ថ្ងៃ​ទី​៤ ខែកក្កដា បាន​បង្ហាញ​អំពី​សុ​ឆន្ទៈ​ក្នុង​ការ​បន្ត​កិច្ចសហការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​គ្រប់​ដៃគូ ដើម្បី​ការ​វិនិយោគ​វិស័យ​កសិកម្ម ទេសចរណ៍ អេកូ​ទេសចរណ៍ ឆ្លើយ​តប​ទៅ​នឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ស្រប​តាម​អភិក្រម «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ស្រប​ទៅ​នឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព ហើយ​វិស័យ​ទេសចរណ៍​គឺជា​មាស​បៃតង​។ បើ​តាម បច្ចុប្បន្ន​មាន ១៣១ សហគមន៍​មាន​សក្តានុពល​ភាព​អាច​បង្កើត​ជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​បាន ៥១៦​សហគមន៍​។

នា​ពេល​អនាគត ក្រសួងកសិកម្ម រំពឹង​ថា​សហគមន៍​កសិកម្ម​មួយ​ចំនួន​អាច​នឹង​បង្កើត​មុខរបរ​ថ្មី​មួយ​ដែល​ហៅ​ថា «​ក​សិ​-​ទេសចរណ៍​» សម្រាប់​ផ្តល់​ឱកាស​ដល់​អ្នក​ទេសចរណ៍​ក្នុងស្រុក និង​បរទេស​បាន​ទៅ​ទស្សនា​កសិដ្ឋាន​របស់​ប្រជា​កសិករ​ជា​សមាជិក​សហគមន៍​កសិកម្ម​ផង​ដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា តាម​រយៈ​ផែនការមេ​អភិវឌ្ឍន៍​ខេត្តមណ្ឌលគិរី ក្លាយជា​តំបន់​អេកូ​ទេសចរណ៍ និង​ប៉ូ​ល​សេដ្ឋកិច្ច​ភូមិភាគ​ឦសាន នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ជាង​២​លាន​នាក់ និង​ផ្តល់​ចំណូល​ជូន​រដ្ឋ​ប្រមាណ​៥00​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០៣៥​។

តាម​រយៈ​ផែនការ​មេនេះ ខេត្តមណ្ឌលគិរី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤​ប្រចាំ​ភូមិភាគ​ឦសាន បន្ទាប់​ពី​រាជធានី​ភ្នំពេញ តំបន់ឆ្នេរ​សមុទ្រ និង​ខេត្តសៀមរាប​។ លើស​ពី​នេះ​កម្ពុជា​នឹង​ធ្វើ​សមាហរណកម្ម​ខេត្តមណ្ឌលគិរី​ជាមួយ​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស និង​ក្នុង​តំបន់​ផង​ដែរ​៕




អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មរំពឹងចំណូលពាណិជ្ជកម្មតាមអនឡាញកើនដល់ជិត២ពាន់លានដុល្លារនៅឆ្នាំ២០២៥

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលកម្ពុជាទទួលរងនូ…

វៀតណាមដាក់មហិច្ឆតាសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច៧% នៅឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាមបង្ហាញពីគោលបំណងនឹងសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច ៧% នៅឆ្នាំ២០២២នេះ ពោលគឺខ្ពស់ជាងអ្វីដែលបានព្យាករពីមុន ដែលថានឹងមាន៦% ទៅ៦,៥% នេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ