ទឹកជំនន់

ប្រទេសចិន ភាគកណ្ដាល រងការវាយប្រហារយ៉ាងដំណំដោយទឹកជំនន់បង្កឡើងដោយការបាក់ទំនប់


កម្លាំងទឹកនៃការបាក់ទំនប់ពិតជាខ្លាំងក្លាណាស់ និងគួរឱ្យខ្លាចបំផុតដោយវាបានបំផ្លាញនូវរាល់អ្វីៗគ្រប់យ៉ាងដែលពាំងពីមុខវា។ តួយ៉ាងប្រទេសចិន ភាគកណ្ដាល បានរងការវាយប្រហារយ៉ាងដំណំដោយទឹកជំនន់បង្កឡើងដោយសារការបាក់ទំនប់ទឹក។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន បានរាយការណ៍ថា ក្រុមមន្ត្រីចិន បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ទឹកជំនន់ដែលបណ្តាលមកពីការបាក់ទំនប់នៅប្រទេសចិន ភាគកណ្ដាល ខណៈដែលប្រទេសមួយនេះកំពុងប្រឈមមុខនឹងអាកាសធាតុដ៏កំណាចអំឡុងរដូងក្ដៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទឹកជំនន់
ដោយ

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា ការបាក់ទំនប់កាត់បឹងតុងធីង (Dongting Lake) ក្នុងខេត្តហ៊ូណាន (Hunan) បានកើតឡើងកាលពីរសៀលថ្ងៃសុក្រ សប្ដាហ៍មុន ​បានបង្កការខូចខាតយ៉ាងដំណំ។ ទោះជាភ្លាមៗគ្មានសេក្ដីរាយការណ៍ពីអ្នកស្លាប់ និងរបួសយ៉ាងណាក្ដី ក៏ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ការបាក់ទំនប់ប្រវែង២២៦ម៉ែត្រនេះបានបង្ខំឱ្យមនុស្សជិត៦ពាន់នាក់ត្រូវជម្លៀសចេញពីតំបន់ក្បែរៗនោះទៅកាន់ទីទួលមានសុវត្ថិភាព។

ទូរទស្សន៍នេះបានបញ្ចេញឃ្លីបវីដេអូមួយដែលបង្ហាញពីទឹកបឹងហូរកាត់ផ្ដាច់ទំនប់ទឹក ជន់លិចវាលស្រែ និងផ្ទះជាច្រើនរបស់អ្នកភូមិ។ ​មជ្ឈមណ្ឌលត្រួតពិនិត្យសុវត្ថិភាពផ្លូវថ្នល់របស់ប្រទេសចិន បាននិយាយកាលពីចុងសប្ដាហ៍មុនថា ខ្លួនបានដាក់ការត្រួតពិនិត្យចរាចរណ៍លើផ្លូវទាំងអស់ទាំងចូលក្នុង និងក្រៅសង្កាត់ហ័រយ៉ុង (Huarong) ដែលមានមនុស្សរស់នៅប្រមាណកន្លះលាននាក់នៃខេត្តហ៊ូណាន (Hunan)។

មជ្ឈមណ្ឌលនេះបានចេញសេចក្តីថ្លែងការណ៍មួយលើបណ្ដាញទំនាក់ទំនងសង្គម វ៉ីបូ (Weibo) ថា អំឡុងពេលគ្រប់គ្រងចរាចរណ៍នេះ យានយន្តទាំងអស់ត្រូវបានហាមឃាត់មិនឱ្យឆ្លងកាត់ឡើយ លើកលែងតែយានយន្តដឹកជំនួយសម្រាប់បម្រើឱ្យការបង្ការទឹកជំនន់។

ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានជំរុញឱ្យអាជ្ញាធរប្រើគ្រប់មធ្យោបាយ ធ្វើយ៉ាងណាជួយសង្គ្រោះ និងផ្ដល់ជំនួយសង្គ្រោះឱ្យបានទាន់ពេលវេលាដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

សូមបញ្ជាក់ថា ពលរដ្ឋចិនជាង២០ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពកាលពីសប្ដាហ៍មុននៅក្នុងប្រទេសចិន ភាគខាងកើត ខណៈដែលព្យុះភ្លៀងបានធ្វើឱ្យកម្រិតទឹកទន្លេយ៉ាងចើ (Yangtze) និងទន្លេផ្សេងៗទៀតហក់ឡើងខ្ពស់។

ជាមួយគ្នានេះខេត្តហ៊ូណាន (Hunan) បានរងគ្រោះដោយសារជំនន់ទឹកធ្លាក់ចុះពីលើភ្នំ និងបំណាក់ដីដ៏កំណាចកាលពីខែមុន ខណៈដែលទឹកជំនន់ក៏បានសម្លាប់មនុស្ស៣៨នាក់នៅក្នុងខេត្តគ័ងតុង (Guangdong) ភាគខាងត្បូងផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើទីផ្សារផ្ទះល្វែងនៅ៦ខែកន្លងមកនេះមានស្ថានភាពល្អប្រសើរ ឬយ៉ាប់យ៉ឺនយ៉ាងណាដែរ?

ផ្ទះល្វែងជាប្រភេទលំនៅឋាន ដែលមានការពេញនិយម និងទទួលបានការគាំទ្រខ្លាំងពីមហាជននៅ១ទសវត្សរ៍ចុងក្រោយ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺប…

ការលើកលែងទិដ្ឋាការជំរុញឱ្យជើងហោះហើរទៅមករវាងប្រទេសថៃ និងចិនកើនឡើងជាង២០០%

ក្រសួងដឹកជញ្ជូនថៃ បានអះអាងថា ចំនួនជើងហោះហើររវាងប្រទេសថៃ និងប្រទេសចិន បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់រហូតដល់ទៅជាង៥ម៉ឺន៥ពាន់ជើង ក្នុងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ