ចិននឹងបរិច្ចាគវ៉ាក់សាំង២ពាន់លានដូស

កំពូលមេដឹកនាំចិនប្រាប់ទៅកាន់ពិភពលោកថា នឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ចំនួន ២ពាន់លានដូសទៀតទៅឲ្យប្រទេសក្រីក្រ


បុរសរដ្ឋខ្លាំងរបស់ចិន លោកស៊ី ជីនពីង បានអះអាងក្ដែងៗនាពេលថ្មីៗនេះថា ប្រទេសចិននឹងពុះពារធ្វើយ៉ាងណាជំរុញការបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ឲ្យបានដល់ចំនួន ២ ពាន់លានដូស ទៅឲ្យប្រទេសនានា ខណៈដែលប្រធានាធិបតីចិនរូបនេះ ក៏ធ្លាប់បានប្រកាសនឹងចូលរួមបរិច្ចាកគទឹកប្រាក់ ១០០លានដុល្លារ ទៅឲ្យកម្មវិធីកូវ៉ាក់ របស់អង្គការសុខភាពពិភពលោកផងដែរ។ នេះបើតាមការរាយការណ៍ដោយទូរទស្សន៍រដ្ឋរបស់ចិន CCTV។
បុរសរដ្ឋខ្លាំងរបស់ចិន លោកស៊ី ជីនពីង បានប្រកាសនាពេលថ្មីៗនេះថា ប្រទេសចិននឹងពុះពារធ្វើយ៉ាងណាជំរុញការបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ឲ្យបានដល់ចំនួន ២ ពាន់លានដូស ទៅឲ្យប្រទេសក្រីក្រ

ចាប់តាំងពី​មានការ​រីក​រាល​ដាន​នៃ​ជំងឺ​កូ​វី​ដ​១៩ ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ផ្គត់ផ្គង់​វ៉ាក់សាំង​ដំបូង​គេ តាម​រយៈ​ការ​ផ្ដល់​ជា​ជំនួយ​ផង និង​លក់​ផង ជាមួយនឹង​វ៉ាក់សាំង​របស់​ខ្លួន​ទាំង​ប្រភេទ គឺ ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់​។ យ៉ាងណាមិញ ថ្មី​ៗ​នេះ​ដែរ លោក ស៊ី ជី​ន​ពីង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រទេស​ចិន​នឹង​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ -១៩​ឲ្យ​បាន​ដល់ ២ ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​២០២១ ទៅ​ឲ្យ​ប្រទេស​នានា​ពិសេស​ប្រទេស​ក្រីក្រ​ដែល​កំពុង​ត្រូវការ​វ៉ាក់សាំង ខណៈ​ដែល​ថ្មី​ៗ​នេះ ចិន​ក៏​ទើបតែ​បាន​ប្រកាស​ថា​នឹង​ផ្ដល់​ថវិកា​បន្ថែម ១០០​ដុល្លារ​ទៅ​ដល់​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល​របស់​កម្មវិធី​កូ​វ៉ា​ក់​ផង​ដែរ​។

ទន្ទឹម​នេះ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង យី​បាន​និយាយ​ដែរ​ថា រយៈពេល​កន្លង​មកនេះ ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​ដទៃ​សរុប​ប្រមាណ ៧៧០​លាន​ដូ​ស​ហើយ​។ ក្នុង​នោះ ក្រុមហ៊ុន Sinovac Biotech គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ធំ​ៗ​របស់​ចិន ហើយ​ក្រុមហ៊ុន​នេះ បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចំនួន​២០ ដែល​មានការ​ចាក់​វ៉ាក់សាំង​សរុប​ប្រមាណ​ជិត ៩០០​លាន​ដូ​ស​។

ក្រៅ​តែ​ពី​ប្រទេស​ចិន ក្រុមហ៊ុន Sinovac ក៏​មាន​ដៃគូ​នៅ​ប្រទេស ឥណ្ឌូ​នេ​ស៊ី ប្រេ​ស៊ី​ល​ទួ​រ​គី ម៉ា​ឡេ​ស៊ី និង​អេ​ហ្ស៊ី​ប ដើម្បី​ចូលរួម​ផលិត​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា បើ​តាម​លោក វ៉ាង យី នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្រុមហ៊ុន Sinovac នឹង​ដាក់​ស្នើ​ទៅ​កាន់​និយ័ត​ករ​នៅ​ក្នុង​ប្រទេស​នានា ដើម្បី​សាកល្បង​ការ​ចាក់​វ៉ាក់សាំង និង​ប្រើប្រាស់​បន្ទាន់ នូវ​វ៉ាក់សាំង Sinovac ប្រភេទ​ថ្មី ចំនួន​២ ដែល​អាច​មាន​ប្រសិទ្ធ​កាន់តែ​ខ្ពស់​ជាង​មុន​ក្នុង​ការ​ការពារ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា និង ហ្គា​មា​។

សូម​រំលឹក​ដែរ​ថា កម្ពុជា​ក៏​ជា​ប្រទេស​ដែល​បាន​ទទួល​ជំ​នូ​យ និង​បាន​បញ្ជាក់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ផង​ដែរ​យ៉ាងច្រើន​ផង​ដែរ ហើយ​បើ​មក​ទល់​ពេល​នេះ​ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​-១៩​មក​ឲ្យ​កម្ពុជា​ប្រមាណ​៣​លាន ២​សែន​ដូ​ស​ហើយ ខណៈ​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ចិន​មាន​ប្រមាណ​២០ លាន​៥​សែន​ដូ​ស ខណៈ​ដែល​កម្ពុជា បាន​ជ្រើស​យក​ប្រទេស​ចិន​ជា​ខ្នងបង្អែក​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង រីឯ​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេង​ទៀត គឺជា​ការ​គាំទ្រ​ដល់​យុទ្ធ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​អះអាង​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


មេរោគបំប្លែថ្មី ឌែលតា កំពុងចូលលុកលុយក្នុងប្រទេសចិន ខណៈរដ្ឋាភិបាលចិនបង្កើនការការពារកាន់តែខ្លាំង

ប្រទេសចិនអំឡុងពេលថ្មីៗនេះ បានចាប់ផ្តើមង្កើនវិធានការដើម្បីការពារក្រុងប៉េកាំង ដែលជារដ្ឋធានីនិងជាទីក្រុងដ៏ធំៗរបស់ខ្លួន កាន់តែខ្លាំងក្លាបន្ថ…

ផលិតផលកសិកម្មវៀតណាមរាប់លានតោន កំពុងជាប់គាំងដោយសារតែវិធានការទប់ស្កាត់កូវីដ-១៩

ចាប់តាំងពីវៀតណាមបានដាក់ចេញវិធានការរឹតបន្ដឹងវិធានការគម្លាតសង្គម ដើម្បីទប់ស្កាត់កូវីដ១៩មក បានបង្កជាផលរំខានជាច្រើនទៅលើវិស័យដឹកជញ្ជូន មិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ