កូវីដ-១៩កម្រើកឡើងវិញនៅចិន

រលកកូវីដ-១៩នៅចិន ចាប់ផ្ដើមកម្រើកឡើងវិញគួរឲ្យបារម្ភ ជាមួយវត្តមានមេរោគបំប្លែងថ្មី ឌែលតា


ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈពេលធំ ប្រទេសចិនពេលនេះកំពុងប្រឈមមុខនឹងការកម្រើកឡើងវិញហើយ នូវករណីឆ្លងកូវីដ១៩ ថ្មីៗ ក្នុងទ្រង់ទ្រាយគួរឲ្យព្រួយបារម្ភខ្លាំង ដែលបានឆ្លងចូលទៅក្នុងទីក្រុងប្រមាណ ២០ និង ខេត្តចំនួន១២ ជាមួយនឹងវត្តមានមេរោគបំប្លែងខ្លួនឌែលតាផងដែរ។ ពលរដ្ឋចិនរាប់លាននាក់ត្រូវបញ្ជាឲ្យនៅតែក្នុងផ្ទះ ក្រោយអាជ្ញាធរចិនបង្ខំចិត្តបិទខ្ទប់តំបន់ដែលមានហានិភ័យឆ្លងខ្ពស់មួយចំនួន ក្នុងនោះរួមមានតំបន់ខ្លះនៃទីក្រុងប៉េកាំង ដ៏ធំប្រទេសចិនផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសចិនពេលនេះកំពុងប្រឈមមុខនឹងការកម្រើកឡើងវិញហើយ នូវករណីឆ្លងកូវីដ១៩ ថ្មីៗ ក្នុងទ្រង់ទ្រាយគួរឲ្យព្រួយបារម្ភខ្លាំង ដែលបានឆ្លងចូលទៅក្នុងទីក្រុងប្រមាណ ២០ និង ខេត្តចំនួន១២ ជាមួយនឹងវត្តមានមេរោគបំប្លែងខ្លួនឌែលតាផងដែរ។

ប្រទេស​ចិន​បាន​កត់ត្រា​ពី​ការ​កម្រើក​ឡើង​វិញ​នូវ​ករណី​ឆ្លង​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​គួរ​ឲ្យ​ព្រួយបារម្ភ ចាប់តាំងពី​ថ្ងៃ​ទី​២០​ខែកក្កដា​មក​ម្ល៉េះ​។ ពោល​គឺ​អាជ្ញាធរ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​ជា​បន្តបន្ទាប់​ក្នុង ក្រុង​ណា​ន​ជី​ង ដែល​ក្នុង​នោះ​ក៏​មាន​ដែរ កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន រ៉​យ​ទ័​រ​។

ចាប់តាំងពី​ផ្ទុះ​ឡើង​នូវ​ករណី​ដំបូង​កាលពី​ថ្ងៃ​ទី​២០​ខែកក្កដា​មក​ដល់​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ ក្រុង​ណា​ន​ជី​ង រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន ២២០​ករណី​ហើយ ខណៈ​ករណី​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ឆ្លង​រាលដាល​ទៅ​ខេត្ត និង​ក្រុង​ដែល​នៅ​ក្បែរ​ៗ​នោះ ភាគច្រើន​ជា​ខេត្ត​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន​។ នេះ​បើ​តាម​សារព័ត៌មាន​ចិន ស៊ិ​ន​ហួរ​។

ដោយឡែក សារព័ត៌មាន​អា​មេ​រិ​ក Bloomberg បាន​ចុះ​ផ្សាយ​ថា ចិន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៩៩​ករណី​បន្ថែម​ទៀត កាលពី​ថ្ងៃ​ច័ន្ទ ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​បាន​កើនឡើង​លើស ៣០០​ករណី ក្នុង​រយៈពេល​ត្រឹម​ពី​រស​ប្តា​ហ៍​ប៉ុណ្ណោះ រាប់​ចាប់ពី​ថ្ងៃ​ដែល​គេ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ឌែ​លតា ដំបូង​ក្នុង​ក្រុង​ណា​ន​ជី​ង​។ 

ក្នុង​ចំណោម​ករណី​ទាំងនោះ អាជ្ញាធរ​ចិន​បាន​កត់ត្រា​ពី​ការ​ឆ្លង​រាលដាល​មក​ដល់​ក្រុង​វូ​ហាន ជាទី​កន្លែង​ដែល​ចម្លង​ប្រភព​ដើម​នៃ​កូ​វី​ដ​ដំបូង​គេ​បង្អស់ មុន​នឹង​ឆ្លង​រីកសាយ​ភាយ​នៅ​ទូ​ទាំង​ពិភពលោក​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ​។ បច្ចុប្បន្ន កូ​វី​ដ បាន​រាលដាល​ឆ្លង​មក​ដល់​ក្រុង​វូ​ហាន​នេះ ចំនួន​៧​ករណី ស្រប​ពេល​ដែល​មាន​មួយ​ករណី​ទៀត ឆ្លង​រាលដាល​មក​ដល់​ក្រុង​ប៉េ​កាំ​ង​។

សង្កាត់​មួយ​ក្នុង​ក្រុង​ប៉េ​កាំ​ង​ត្រូវ​បាន​បិទ​ខ្ទប់ ក្រោយ​ពី​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​ជា​លើក​ដំបូង​ភ្លាម ហើយ​ប្រជាជន​នៅ​ក្រុង​ប៉េ​កាំ​ង​ក៏​ត្រូវ​តម្រូវ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​វិញ​ផង​ដែរ​។

នៅ​ក្នុង​ទីក្រុង​ស៊ូ​ចូ​វ អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​បទបញ្ជា​ឲ្យ​ប្រជាជន​ជាង ១​លាន ២​សែន​នាក់ ត្រូវ​ស្ថិត​នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់​យ៉ាង​តឹង​រឹង នៅ​រយៈពេល​បី​ថ្ងៃ​ខាង​មុខ ដោយ​រដ្ឋអំណាច​ក្រុង​ស៊ូ​ចូ​វ បាន​និយាយ​ថា ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​បង្ក​ឡើង​ដោយ​មេរោគ​បំប្លែង​ខ្លួន​ឌែ​លតា នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ និង ស្មុគស្មាញ​។

សូម​ជម្រាប​ថា ក្រុង​ណា​ន​ជី​ង ប្រទេស​ចិន​បាន​ក្លាយទៅជា​តំបន់​ក្រហម​នៃ​ការ​ចម្លង​កូ​វី​ដ​១៩​ឡើង​វិញ ពិសេស​ករណី​មេរោគ​បំប្លែង​ខ្លូ​ន​ឌែ​លតា​តែ​ម្តង​។ គិត​មក​ត្រឹម​ដើមខែ​សីហា​នេះ កូ​វី​ដ​១៩ បាន​ឆ្លង​ចេញពី​ខេត្ត​ជាំ​ង​ស៊ូ ទៅ​កាន់​ខេត្ត​ជាង ១២​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​។ នៅ​ចំពោះ​មុខការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ ឌែ​លតា រដ្ឋាភិបាល​ចិន​កំពុង​ព្រួយបារម្ភ​ពី​សុខភាព​សាធារណៈ​ក្នុង​ប្រទេស ជា​ពិសេស​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ខណៈ​ដែល​រដូវ​កាល​ឈប់​សម្រាក រដូវក្តៅ​កំពុង​ឈាន​ចូល​មក​ដល់​៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកចំនួន២ ដំឡើងថ្លៃលក់វ៉ាក់សាំង ចំពេលអឺរ៉ុបកំពុងមានតម្រូវការខ្ពស់

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួនពីរក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកគឺ Pfizer និង Moderna បានប្រកាសដំឡើងថ្លៃវ៉ាក់សាំងរបស់ខ្លួន ក្ន…

មុនវិលរកតុចរចាជាមួយអាមេរិក កូរ៉េខាងជើងដាក់លក្ខខណ្ឌឲ្យបន្ធូរបន្ថយទណ្ឌកម្មមកលើខ្លួនសិន

ព័ត៌មាន
ក្រោយពេលដែល លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និង បុរសខ្លាំងកូរ៉េខាងជើង គីម ជុងអ៊ុន បានឈានដល់កិច្ចព្រមព្រៀងលើការផ្សារភ្ជាប់ទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ