អំបិល-​កំពត​-​កែប

អ្នក​ផលិត​អំបិល​​កំពត​-កែប​ធ្លាប់​តែ​ត្អូញ​ត្អែរ ប៉ុន្តែ​ឆ្នាំ​នេះ​លែង​ហើយ! តើ​ហេតុ​អ្វី?


តំណាង​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​ជា​ទីតាំង​ផលិត​អំបិល​តែ​មួយ​គត់​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ទូទាំង​​ប្រទេស បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ សហគមន៍​មួយ​នេះ នឹង​លែង​ត្អូញត្អែរ​ពី​ការ​លក់​អំបិល​មិន​ដាច់ ឬ​បញ្ហា​តម្លៃ​អំបិល​ចុះ​ថោក​ខ្លាំង​ទៀត​ហើយ ខណៈ​ដែល​កាល​ពី​ពេល​កន្លង​ទៅ​ សហគមន៍​មួយ​នេះ​តែងតែ​ជួប​បញ្ហា​ទីផ្សារ​ជា​បន្ត​បន្ទាប់។
កសិរ​ប្រមូល​ផល​អំបិល​ពី​ស្រែ​អំបិល​នៅ​ខេត្ត​កំពត។ រូបភាពពី confirel.com
ដោយ
អំពី អំបិល

លោក អ៊ុំ ឈុន ប្រធាន​ការិយាល័យ​រដ្ឋបាល​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត និង​ខេត្ត​កែប បាន​លើក​ឡើង​ថា ត្បិត​ថា ការ​ផលិត​អំបិល​ឆ្នាំ​នេះ​មាន​ការ​ថមថយ​បរិមាណ​ក្ដី ប៉ុន្ដែ ការ​​លក់​​អំបិល​​ហាក់​​មាន​​ភាព​ល្អ​ប្រសើរ​ច្រើន ដែល​​អាច​​ឲ្យ​សហគមន៍​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្វិល​ទុន សម្រាប់​ត្រៀម​ផលិត​អំបិល​នៅ​រដូវ​ក្រោយ​ទៀត។ មិន​តែ​ប៉ុណ្ណោះ សហគមន៍​​នេះ​ក៏​គ្រោង​នឹង​ផលិត​ផលិតផល​អំបិល​ថ្មី​មួយ​ប្រភេទ​ទៀត សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ និង​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។ 

បើ​តាម​ការ​បញ្ជាក់​ពី​លោក អ៊ុំ ឈុន នៅ​អំឡុង​ឆ្នាំ​២០១៧​-២០១៨​នេះ សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត និង​កែប គ្រោង​នឹង​ផលិត​ផលិតផល​ថ្មី​របស់​ខ្លួន ហៅ​ថា​ផ្កា​អំបិល ដែល​ជា​ផលិតផល​អំបិល​មួយ​ប្រភេទ មាន​​គុណភាព​​ខ្ពស់ លើស​ពី​អំបិល​ធម្មតា សម្រាប់​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក និង​ធ្វើការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស។ លោក​អះអាង​ថា ប្រសិន​បើ​គម្រោង​នេះ​ជោគជ័យ​​មែន​នោះ អ្នក​ផលិត​អំបិល​កម្ពុជា​នឹង​មាន​ក្ដី​សង្ឃឹម​មុខ​ញញឹម​ពព្រាយ លែង​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ទីផ្សារ​ទៀត​ហើយ។  

ផលិត​ផល​ផ្កា​អំបិល​នេះ គឺ​កំពុង​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ការ​ទទួល​ទាន ពិសេស សម្រាប់​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយសារ​វា​មាន​សភាព​ ស ស្ងួត​ល្អ និង​ជា​ផលិតផល​ធម្មជាតិ​សុទ្ធ​សាធ ដែល​ខុស​ពី​អំបិល​ម៉ដ្ឋ​ដែល​​នាំចូល​ពី​ប្រទេស​ជិត​ខាង។ ដូច្នេះ​ហើយ ទើប​សហគមន៍​បាន​សហការ​ជាមួយ​ដៃគូ​ដែល​ជា​ក្រុមហ៊ុន​ឯកជន​មួយ គ្រោង​ផលិត​ផ្កា​អំបិល​នេះ​ឡើង និង​រំពឹង​ថា នឹង​អាច​ធ្វើការ​នាំ​ចេញ​ទៅ​ទីផ្សារ​ប៉ែក​អឺរ៉ុប។

លោក​បាន​លើក​ឡើង​ទៀត​ថា កន្លង​មក​នេះ ក៏​មាន​ក្រុមហ៊ុន​មួយ​បាន​ទិញ​អំបិល​ប្រភេទ​លេខ​មួយ​ពី​សហគមន៍​ប្រមាណ​១៨​តោន យក​ទៅ​លក់​សាក​ល្បង​នៅ​ទីផ្សារ​បារាំង​រួច​ហើយ ប៉ុន្ដែ នៅ​មិន​ទាន់​ដឹង​ថា ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ។ 

យ៉ាង​ណា​ក៏​ដោយ លោក អ៊ុំ ឈុន អះអាង​ថា ប្រសិន​បើ​ការ​នាំចេញ​នេះ​ទទួល​បាន​ជោគ​ជ័យ នោះ​សហគមន៍​អ្នក​ផលិត​អំបិល​កម្ពុជា​នឹង​មាន​ក្ដី​សង្ឃឹម​ខ្ពស់​សម្រាប់​ទីផ្សារ​អំបិល និង​ផ្កា​អំបិល​ដែល​ត្រៀម​នឹង​ផលិត​នា​ពេល​ខាង​មុខ​នេះ។ 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​ការិយាល័យ​សហគមន៍​អំបិល​រូប​នេះ បាន​ឲ្យ​ទៀត​ដឹង​ថា ការ​ផលិត​អំបិល​នៅ​ឆ្នាំ​នេះ ហាក់​មាន​ការ​ថមថយ​ខ្លាំង ខុស​ពី​ឆ្នាំ​មុន​ដោយសារ​បញ្ហា​ភ្លៀង​ធ្លាក់​ច្រើន ពោល​គឺ​អាច​ផលិត​អំបិល​បាន​ប្រមាណ​តែ ៣៥០០០​តោន​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​នេះ ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ សហគមន៍​មួយ​នេះ​ផលិត​អំបិល​បាន​ជាង​១៨​ម៉ឺន​តោន​ឯណោះ។ 

ទោះ​បី​ជា​បរិមាណ​ផលិត​អំបិល​ឆ្នាំ​នេះ មាន​តិច​ក៏​ដោយ ប៉ុន្ដែ ការ​ផ្គត់ផ្គង់​អំបិល​លើ​ទីផ្សារ​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ នៅតែ​អាច​រក្សា​ស្ថិរភាព​បាន​ល្អ​ដដែល ព្រោះ​ថា ការ​ផលិត​អំបិល​កាល​ពី​ឆ្នាំ​២០១៥​-២០១៦ មាន​ចំនួន​ច្រើន​លើស​លុប ដែល​បាន​បន្សល់​អំបិល​ទុក​នៅ​ក្នុង​ស្ដុក​រហូត​មក​ទល់​ពេល​នេះ មាន​ប្រមាណ​២០​ម៉ឺន​តោន។ 

ដោយ​ឡែក តម្លៃ​អំបិល​លេខ​មួយ​លក់​ចេញ​ពី​សហគមន៍​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​តម្លៃ ១៤៦០០​រៀល​សម្រាប់​អំបិល​១​បាវ​ទម្ងន់​៥០​គីឡូក្រាម ខណៈ​ដែល​អំបិល​លេខ​២​មាន​តម្លៃ ១២៦០០​រៀល និង​អំបិល​លេខ​បី មាន​តម្លៃ ១១០០០រៀល។

សូម​ជម្រាប​ថា ផ្ទៃ​ដី​ខេត្ត​កំពត និង​កែប គឺ​ជា​ទីតាំង​ផលិត​អំបិល​តែ​មួយ​គត់​សម្រាប់​ការ​ផ្គត់ផ្គង់​ទូទាំង​ប្រទេស ដែល​មាន​ផ្ទៃដី​ផលិត​អំបិល​ជាង ៤​ពាន់​៥០០​ហិកតា ដោយ​ក្នុង​នោះ ផ្ទៃ​ដី​មួយ​ហិកតា​អាច​មាន​សមត្ថភាព​ផលិត​អំបិល​បាន​ជា​មធ្យម​ចំនួន​២០​តោន៕




អត្ថបទបន្ទាប់


អង្ករ​ខ្មែរ​លក់​ដាច់​ខ្លាំង​នៅតាម​ផ្សារ​ទំនើប​នៅ​ហ្វាំងឡង់

ព័ត៌មាន
ជា​ដំណឹង​ល្អ​និង​គួរ​ឲ្យ​រីករាយ​សម្រាប់​កសិករ​ខ្មែរ ជាពិសេស អ្នក​ខេត្ត​ព្រះវិហារ ព្រោះ​ថា អង្ករ​ខេត្ត​ព្រះវិហារ​កំពុង​មាន​ឈ្មោះ​ល្បី​និង​…

កម្ពុជា​នឹង​មាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​កំពត​ ដាក់ឲ្យ​ដំណើរការ​ឆ្នាំ​​២០១៩

ព័ត៌មាន
កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្ត​កំពត ​ត្រូវ​គេ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ និង​បញ្ចប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ