ទីផ្សារកសិកផល

ទីផ្សារចិន ក្លាយជាខ្នងបង្អែកធំសម្រាប់ការនាំចេញផ្លែឈើពីបណ្ដាប្រទេសអាស៊ាន


បណ្ដាប្រទេសអាស៊ានមួយចំនួនរួមមានថៃ វៀតណាម ហ្វីលីពីន រួមទាំងកម្ពុជាផងដែរនោះ កំពុងប្រជែងគ្នាក្ដាប់ឱកាសក្នុងការនាំចេញផ្លែឈើទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលចិនមានតម្រូវការនាំចូលផ្លែឈើជិត ១០លានតោនក្នុងមួយឆ្នាំ។
រដ្ឋថៃបង្ហាញពីយុទ្ធសាស្ត្រជំរុញទីផ្សារក្រៅប្រទេស សម្រាប់ផលិតផលផ្លែឈើ (រូបភាព៖ http://www.phuket.com/)
ដោយ

ខេត្ត​ក្វាងស៊ី ក្វាងទុង យូណាន និងហ៊ូណាន ដែឡនៅភាគ​ខាងត្បូងប្រទេសចិននោះ បានក្លាយ​​​ជា​ទីផ្សារ​យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់​ការនាំចេញ​ផ្លែឈើ​​ពីបណ្ដាប្រទេស​អាស៊ាន ដោយសារតែ​ខេត្តទាំងនេះ មាន​ទីតាំង​ភូមិសាស្ត្រជិត​​នឹង​អាស៊ាន ខណៈដែលចិន និងអាស៊ាន​ក៏មានការធ្វើពាណិជ្ជកម្ម​យ៉ាងជិតស្និទ្ធ​ផងដែរ។

នេះបើយោង​តាម​ទិន្នន័យពី​សភាពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិន កាលពីឆ្នាំមុន បាននាំចូល​ផ្លែឈើ​សរុប​ជិត ​៧លានតោន ដែលមានតម្លៃ​ប្រមាណ ៩.៥០០ លាន​ដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ​ ២៥% ធៀបនឹងឆ្នាំមុន។​ ក្នុងនោះ បើគិតក្នុងតម្លៃនាំចេញ ប្រទេសថៃ គឺជា​អ្នកនាំចេញ​កំពូល​មួយទៅកាន់​ទីផ្សារចិន​​ និងតាមពីក្រោយ​ដោយប្រទេសឈីលី ហ្វីលីពីន វៀតណាម និង​នូវែលសេឡង់។ ក្នុង​ចំណោម​ប្រភេទ​នៃផលិតផល​ផ្លែឈើដែលនាំទៅចិននោះ ផ្លែទុរេន​របស់ថៃ គឺ​មាន​បិរមាណនាំចេញ​ច្រើនជាងគេបំផុត ដែលមាន​ប្រហែល​​ពាក់កណ្ដាល​នៃ​ផ្លែឈើ​នាំចេញ​សរុប​របស់ថៃ បន្ទាប់មក​គឺផ្លែតាង៉ែន ផ្លែមង្ឃុត និងដូងខ្ចី។

ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ដែលនាំចេញ​ផ្លែឈើ​ស្រស់​ទៅចិន ប្រទេស​កម្ពុជា​ ក៏ទើបតែបាន​​នាំចេញ​ផ្លែចេកទៅចិន​តាំងពីឆ្នាំមុនមកម្ល៉េះ ហើយ​ថ្មីៗនេះ ភាគីកម្ពុជា និងចិន ក៏ទើបតែ​បាន​ចុះហត្ថលេខា​លើពិធីសារ​ ដើម្បី​បើក​ផ្លូវ​សម្រាប់​ឲ្យមាន​ការនាំចេញផ្លែស្វាយ​ពីកម្ពុជា​ទៅកាន់ទីផ្សារ​ប្រទេស​ចិនក្នុងពេល​ឆាប់ៗនេះ​ផងដែរ។ យ៉ាងណាមិញ ទាក់ទិន​នឹង​ទីផ្សារផ្លែចេកនេះ ក្រសួង​កសិកម្ម​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន​​​កម្ពុជា​សហការគ្នា​ដើម្បី​វិនិយោគ​ដាំដុះ​ដំណាំចេក​នាំចេញ​ទៅចិន​បន្ថែមទៀត ដ្បិតថា ចិន​មានតម្រូវការចេក​ក្នុង​មួយ​ឆ្នាំៗ​ប្រមាណ ៨លានតោន។ 

ជាមួយគ្នានេះដែរ ពាណិជ្ជកម្ម​​ផ្លែឈើ​​រវាង​ប្រទេស​អាស៊ាន និង​ចិន ត្រូវបានគេ​រំពឹងថា នឹងមាន​ការកើន​ឡើងថែម​ទៀត ដោយសារតែ​ថ្មីៗនេះ មានក្រុមហ៊ុន​ដឹកជញ្ជូន​ធំមួយ គឺ Liaoning Port Group បាន​បន្ថែម​ផ្លូវ​ដឹកជញ្ជូន​ថ្មី​បន្ថែម ហៅថា Fruit Express Line ខណៈដែល​ក្រុមហ៊ុន​នេះ ស្ថិត​ការគ្រប់គ្រង​ដោយ​ក្រុមហ៊ុន​​ដឹកជញ្ជូន​ដ៏ធំមួយរបស់ចិន គឺ Cosco Shipping ហើយផ្លូវ​ដឹកជញ្ជូន​ថ្មីនេះ គឺ​តភ្ជាប់​កំពង់ផែ Dalian Port នៅភាគខាងជើងឈៀងខាងកើត​ប្រទេសចិន​ ជាមួយនឹង​ប្រទេសវៀតណាម។ តាមជើងដឹកជញ្ជូនថ្មីនេះ  ផ្លែឈើ​ជាច្រើនមុខ​នាំចូល​ពីប្រទេសវៀតណាម អាចនឹង​ដឹក​ពី​ទីក្រុងហាណូយ មកកាន់​កំពង់ផែ Dalian ប្រទេសចិន​ នៅក្នុងរយៈពេលតែ ៧ថ្ងៃប៉ុណ្ណោះ ដែលវា​គឺមានពេលខ្លីជាង ពី៣ ទៅ ៥ថ្ងៃ សម្រាប់​ផ្លូវដឹក​ជញ្ជូន​ពីប្រទេស​តំបន់អាស៊ី​អាគ្នេយ៍​ផ្សេងទៀត ទៅកាន់​កំពង់ផែនេះ ហើយវា​ក៏​កាត់បន្ថយ​ពេលវេលា​ និងការចំណាយផងដែរ។ ផ្លូវដឹកជញ្ជូនថ្មី ដែលគេហៅថា Fruit Express Line នេះដែរ ត្រូវបានអ្នកជំនាញមើលឃើញថា នឹង​ជួយ​រឹត​ចំណង​ពាណិជ្ជកម្ម​ជិតស្និទ្ធ រវាង​ប្រទេសចិន និង​បណ្ដាប្រទេស​អាស៊ាន កាន់តែខ្លាំងក្លាថែមទៀត៕

None



អត្ថបទបន្ទាប់


ស្ពានថ្មើរជើងស្ដុបសន្ធរមុខ នឹងដាក់ឲ្យដំណើរការឆាប់ៗនេះ បន្ទាប់ពីស្ពានថ្មើរជើងផ្សារដើមគរ

សាលារាជធានីភ្នំពេញគ្រោងនឹងបើកឲ្យដំណើរការស្ពានថ្មើរជើងដែលមានទីតាំងនៅស្តុបសន្ធរមុខ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីស្ពានថ្មើរជើងផ្សារដើមគរដាក់ឲ្យ…

៤ខែឆ្នាំនេះ កម្ពុជាបាត់ភ្ញៀវទេសចរអន្តរជាតិជាង១,២លាននាក់ ដោយមានអត្រាធ្លាក់ចុះ ៥២%

របាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅរយៈពេល ៤ខែ នៅឆ្នាំ ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរមកកម្ពុជា មានការធ្លាក់ចុះរហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ