សេដ្ឋកិច្ចពិភពលោក

តើពិភពលោកកំពុងប្រឈមនឹងហានិភ័យការជាប់គាំងសេដ្ឋកិច្ច ឬយ៉ាងណា?


ពិភពលោកអាចត្រូវការចាយពេលច្រើន ដល់ទៅរាប់ឆ្នាំដើម្បីអាចដោះស្រាយបញ្ហាថាមពល ដែលខ្លួនកំពុងប្រឈមមុខ ក្នុងការធ្វើពិធិកម្មទីផ្សារកាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ខណៈដែលបញ្ហាវិបត្តិថាមពលនេះ កំពុងបង្កឱ្យមានអស្ថិរភាពសេដ្ឋកិច្ចលោកខាងលិចកាន់តែខ្លាំង។ ប្រការទាំងនេះ វានឹងបង្កឲ្យមានហានិភ័យនៃការជាប់គាំងសេដ្ឋកិច្ចក្នុងរយៈពេលវែង ឬការមានកំណើនសេដ្ឋកិច្ចយឺត និងអតិផរណាកើនខ្ពស់ជាដើម។ នេះបើតាមការព្រមានចំៗរបស់លោក ដេវីត ម៉ាល់ផាស ប្រធានធនាគារពិភពលោក។
ប្រធានធនាគារពិភពលោកព្រមានអតិផរណានៅអឺរ៉ុបអាចអូសបន្លាយច្រើនឆ្នាំ!

ក្នុងបទអត្ថាធិបាយមួយ​នៅសកលវិទ្យាល័យ Stanford នៅសហរដ្ឋអាមេរិក លោក ម៉ាលផាស់ និយាយថា ស្របពេលដែលសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន កំពុងមានកំណើនយឺត និងទិន្នផល​សេដ្ឋកិច្ចអាមេរិកបានដាំក្បាលចុះ​នៅពាក់កណ្តាលឆ្នាំនេះ បើមើលទៅលើ​សេដ្ឋកិច្ច​នៅតំបន់អឺរ៉ុបវិញ គឺកំពុងតែខិតទៅរក​ការធ្លាក់ចូលទៅក្នុងវិបត្តិ​មែនទែនហើយ។

ប្រធានធនាគារពិភពលោករូបនេះបន្តថា​ នៅចំពោះមុខការបន្តដំឡើងអត្រាការប្រាក់គោល កំណើនអតិផរណា កំណើនសេដ្ឋកិច្ចដ៏យឺត មានតែគោលនយោបាយមីក្រូ និងម៉ាក្រូសេដ្ឋកិច្ចថ្មីប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាទាំងនេះបាន។ គោលនយោបាយទាំងនេះត្រូវតែរួមបញ្ចូលនូវការចំណាយត្រឹមត្រូវថ្មីមួយ នឹងបង្កើន​ការផ្គត់ផ្គង់​ប្រើប្រាស់នៅក្នុងស្រុក។

ក្រៅពីនេះ លោក ដេវីត ម៉ាល់ផាស បានសង្កេតឃើញ​ការកើនឡើងនៃ​ភាពគ្មានការងារធ្វើនៅតំបន់អឺរ៉ុប គួបផ្សំនឹងកំណើនភាពក្រីក្រ​នៅទូទាំងពិភពលោក​បានកើនឡើងដល់ជាង ៧០លាននាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ។ ប្រការនេះធ្វើឱ្យដំណើរការកាត់បន្ថយភាពក្រីក្ររបស់ធនាគារពិភពលោក ប្រព្រឹត្តិទៅយឺតជាងផែនការទៅទៀត​បើធៀបនឹងផែនការកាលពីឆ្នាំ២០១៥។

ជាចុងក្រោយ លោក ម៉ាលផាស បានអំពាវនាវឱ្យប្រទេសទាំងអស់ ជ្រើសយកនិងអនុវត្តគោលនយោបាយកាត់បន្ថយអតិផរណាឱ្យមានប្រសិទ្ធភាព ដោយសំដៅលើក្រុមងាយរងគ្រោះ និងជនក្រីក្រជាគោល ជាជាងការបន្តដំឡើងអត្រាការប្រាក់គោល ដែលធ្វើឱ្យរូបិយបណ្ណធ្លាក់តម្លៃ និងអ្នកខ្ចីប្រាក់ពីធនាគារត្រូវជួបការលំបាក។ លោកជឿថា ការកែតម្រូវគោលយោបាយបានត្រឹមត្រូវ នឹងធ្វើឱ្យ​ប្រសើរឡើងនូវការបែងចែកមូលធន​ពិភពលោក ដែលជាការបើកផ្លូវដល់ការកាត់បន្ថយអតិផរណា។

សូមជម្រាបថា ក្រៅតែការព្រមានសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ុប ធនាគារពិភពលោកកាលពីពេលថ្មីនេះ​ទើបបានបញ្ចេញរបាយការណ៍ជាវិជ្ជមានពីសេដ្ឋកិច្ច​ក្នុងតំបន់អាស៊ី។ ជាក់ស្តែង World Bank បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចនៅអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក ដែលមិនរាប់បញ្ចូលប្រទេសចិន ក្នុងរង្វង់ ៥,៣% នៅឆ្នាំនេះ ដោយមើលឃើញពីសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្នុងប្រទេសជាច្រើនក្នុងតំបន់នេះ បានចាប់ផ្ដើមងើបឡើងវិញពីវិបត្តិកូវីដ១៩៕




អត្ថបទបន្ទាប់


វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចជាង ១៣%ក្នុងត្រីមាសទី៣ឆ្នាំនេះ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដែលត្រូវបានវាស់ស្ទង់តាមរយៈផលិតផលក្នុងស្រុកសរុបបានកើនឡើងដល់ទៅតួលេខ២ខ្ទង់ ពោលគឺមានកំណើនជាង១៣% បើគិតក្នុងអំឡុ…

ធនាគារកណ្ដាលថៃដំឡើងអត្រាការប្រាក់ ០,២៥% បន្ថែមទៀត ដើម្បីទប់កុំឲ្យអតិផរណាកើនខ្ពស់

ព័ត៌មាន
ធនាគារកណ្ដាលប្រទេសថៃបានសម្រេចកាលពីថ្ងៃទី២៨ ខែកញ្ញា បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ដោយបានដំឡើង ០,២៥%ថែមទៀត ពោលគឺឡើងដល់ ១% ក្នុងបំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ