ទេសចរណ៍ក្នុងប្រទេសចិន

ចិន ទទួលបានចំណូលជាង៦ពាន់លានដុល្លារ ពីទេសចរណ៍ក្នុងស្រុករបស់ខ្លួន


ត្រឹមរយៈពេលតែ ៤ថ្ងៃប៉ុណ្ណោះ ប្រទេសចិន រកប្រាក់ចំណូលបានជាង ៦ពាន់លានដុល្លារអាមេរិក តាមរយៈការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋចិនខ្លួនឯងជាង ១០០លានដង។ នេះបើយោងតាម របាយការណ៍ពី ក្រសួងវប្បធម៌ និងទេសចរណ៍ចិន។ វិស័យទេសចរណ៍ចិនហាក់បីដូចជាបានផ្ទុះឡើងវិញហើយ បន្ទាប់ពី រដ្ឋាភិបាលចិន ចាប់ផ្តើមសម្រួលដល់វិធានការរឹតបន្តឹងលើការធ្វើដំណើរ។
ចិន ទទួលបានចំណូលជាង៦ពាន់លានដុល្លារ ពីទេសចរណ៍ក្នុងស្រុករបស់ខ្លួន (រូបភាព Financial time)
ដោយ

បញ្ហាជំងឺកូវីដ១៩ បានធូរស្បើយឡើងវិញពលរដ្ឋចិន ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរកម្សាន្តក្នុងស្រុក ដោយក្នុងនោះ ទិសដៅទេសចរណ៍សំខាន់ៗ គឺស្ថិតក្រោមវិធានការទប់ស្កាត់ច្បាស់លាស់ ដើម្បីធានាឲ្យបាននូវ សុវត្ថិភាពសុខភាពរបស់ភ្ញៀវ ជាចម្បង។

ក្រុមហ៊ុនទេសចរណ៍ជាច្រើន នៅខេត្តហៃណាន ភាគខាងត្បូងនៃប្រទេសចិន បានផ្តល់ជា កញ្ចប់ដំណើរកម្សាន្តបែបគ្រួសារ នឹងផលិតផលទេសចរណ៍ជាច្រើនមុខទៀត ដើម្បីបំពេញតម្រូវការរបស់ ភ្ញៀវទេសចរណ៍ ដែលកំពុងមានសន្ទុះកើនឡើង នាពេលនេះ។

ជាងនេះទៅទៀត ដើម្បីស្រោចស្រង់ដល់ ជីវភាពរបស់ប្រជាពលរដ្ឋ​ចិន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលចិន បានបង្កើតវិធីសាស្រ្តជាច្រើន ដោយក្នុងនោះ មានទាំង ការបង្កើត គូប៉ុងបញ្ចុះតម្លៃពិសេស សម្រាប់ទិញទំនិញ ចែកជូនដល់ ប្រជាពលរដ្ឋចិនថែមទៀតផង។

គិតមកដល់ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២០ ករណីជំងឺ កូវីដ១៩ នៅក្នុងប្រទេសចិន មានជាង ៨ម៉ឺនករណី ដោយក្នុងនោះ ៧ម៉ឺន ៧ពាន់នាក់ បានជាសះស្បើយហើយ ខណៈមានមនុស្សស្លាប់ជាង ៤ពាន់ករណី៕

None



អត្ថបទបន្ទាប់


ប្រទេសថៃ ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងក្រោយជំងឺកូវីដ-១៩ បានធូរស្បើយ

ក្រោយពីពេលដែល បញ្ហាមេរោគកូវីដ-១៩ ហាក់បីជា ធូរស្បើយបន្តិច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ រាជរដ្ឋាភិបាលថៃ បានចាប់ផ្តើមបន្ធូរបន្ថយការរឹត…

លោកប្រាយុទ្ធអះអាងថា ផលប៉ះពាល់នៃមេរោគកូវីដ-១៩ អាចនឹងបន្តដល់រយៈពេល៩ខែទៀត

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី ០៥ ខែ ឧសភានេះ បានអះអាងថា ប្រទេសថៃ បានមើលឃើញពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីការរាតត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ