យន្តហោះចិន

ក្រុមហ៊ុន China Eastern Airlines បញ្ជាទិញយន្តហោះ ចំនួន១០០គ្រឿង


ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines បាននិយាយកាលពីថ្ងៃទី២៨ ខែកញ្ញាថា ក្រុមហ៊ុននេះនឹងបញ្ជាទិញយន្តហោះ C919 ចំនួន១០០គ្រឿងទៀតក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃសរុបចំនួន១០ពាន់លានដុល្លារ។ គម្រោងនេះនឹងក្លាយជាការបញ្ជាទិញដ៏ច្រើនបំផុតមិនធ្លាប់មានសម្រាប់យន្តហោះ ដែលផលិតដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC)។
យន្តហោះចិន
ដោយ

ក្រុមហ៊ុនដឹកជញ្ជូនគ្រប់គ្រងដោយរដ្ឋ China Eastern Airlines បាននិយាយថា ខ្លួនបានទទួល «ការបញ្ចុះតម្លៃច្រើន» សម្រាប់កិច្ចព្រមព្រៀងនេះ ហើយយន្តហោះដែលបានបញ្ជាទិញនេះ នឹងត្រូវបានចែកចាយដំណាក់កាលចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣១។

តម្លៃក្នុងបញ្ជីសម្រាប់យន្តហោះ C919 គឺចំនួន៩៩លានដុល្លារក្នុងមួយគ្រឿង ប៉ុន្តែយន្តហោះនេះអាចត្រូវបានលក់បញ្ចុះតម្លៃរហូតដល់៥០% ជាពិសេសសម្រាប់ម៉ូដែលថ្មីសន្លាងតែម្ដង។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្រោយពេល៥ខែ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ចិន C919 ដែលផលិតដោយសាជីវកម្ម COMAC ដើម្បីប្រជែងនឹងយន្តហោះ របស់ក្រុមហ៊ុន Airbus និង Boeing នោះ បានធ្វើការហោះហើរលើកដំបូងកាលពីខែឧសភាជាមួយនឹងក្រុមហ៊ុន China Eastern។

ក្រុមហ៊ុនដឹកជញ្ជូនរបស់រដ្ឋ China Eastern Airlines ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃនេះ ជាអ្នកប្រើប្រាស់ដំបូងគេនូវយន្តហោះ C919 និងបានបញ្ជាទិញយន្តហោះនេះចំនួន៥គ្រឿង ដែលក្នុងនោះ៣គ្រឿង ត្រូវបានចែកចាយរួចហើយ ខណៈដែល២គ្រឿងទៀត ត្រូវបានគេរំពឹងថា នឹងប្រគល់ឱ្យនៅចុងឆ្នាំនេះ។

ក្រុមហ៊ុន China Eastern បាននិយាយថា ការទិញបន្ថែមយន្តហោះនេះ គឺដោយសារតែការធ្វើដំណើរតាមផ្លូវអាកាសកំពុងងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីរយៈពេល៣ឆ្នាំនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងដោយសារតែយន្តហោះខ្នាតតូចចង្អៀតមួយចំនួនធំត្រូវផ្អាកប្រើ ដោយសារតែអាយុកាលចាស់ទ្រុឌទ្រោមរបស់យន្តហោះទាំងនោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីប្រកាសផ្តល់កញ្ចប់ប្រាក់បន្ថែមជាង ៨០០ លានដុល្លារ សម្រួលការរស់នៅដល់ពលរដ្ឋ

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុសិង្ហបុរី កាលពីថ្ងៃទី២៨ ខែកញ្ញា បានប្រកាសផ្តល់កញ្ចប់ប្រាក់បន្ថែមចំនួនរហូតដល់ ៨០០ លានដុល្លារអាមេរិក ដើម្បីជួយក្រុមគ្រួសារពល…

ខេត្តចំនួន៨រងការជន់លិច ខណៈសម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យត្រៀមកម្លាំងសង្រ្គោះ

ព័ត៌មាន
ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃមកនេះបានធ្វើឲ្យជន់លិចនៅក្នុងខេត្តចំនួន៨ នៅទូទាំងប្រទេសកម្ពុជា ខណៈប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ