អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកាន់តែលំបាកចូលក្នុងទីផ្សារមូលបត្របំណុលអាមេរិក?

តើហេតុអ្វីបានជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកាន់តែលំបាកស្មុគស្មាញចូលក្នុងទីផ្សារមូលបត្របំណុលអាមេរិកយ៉ាងដូច្នេះ?


តើហេតុអ្វីបានជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកាន់តែលំបាកស្មុគស្មាញចូលក្នុងទីផ្សារមូលបត្របំណុលអាមេរិកយ៉ាងដូច្នេះ? គេសង្កេតឃើញថា សេដ្ឋកិច្ចចិនគិតចាប់តាំងពីចុងឆ្នាំ២០២១មក ហាក់មានការលូតលាស់យឺតជាងការរំពឹងទុក ដោយក្នុងនោះ មានកត្តាមួយចំនួនដែលធ្វើឲ្យសេដ្ឋកិច្ចចិនកើនយឺត រួមទាំងបញ្ហានៅក្នុងទីផ្សារអចលនទ្រព្យផងដែរ។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកាន់តែលំបាកចូលក្នុងទីផ្សារមូលបត្របំណុលអាមេរិក?
ដោយ

បញ្ហា​ទីផ្សារ​អចលនទ្រព្យ​ចិន​នេះ​ទៀត​សោ​ធ ត្រូវ​បាន​ស្ថាប័ន​សេវា​អ្នក​វិនិយោគ​របស់ Moody’s រាយការណ៍​ថា កំពុង​ធ្វើ​ឱ្យ​មានការ​ពិបាក​ស្មុគស្មាញ​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​អ្នក​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ចិន ក្នុង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​បំណុល​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ស្វែងរក​ប្រភព​ទុន​។ នេះ​បើ​យោង​តាម​ស្ថាប័ន​ស្រាវជ្រាវ និង​វាយតម្លៃ​សេដ្ឋកិច្ច Moody’s​។ 

អនុប្រធាន​ជាន់ខ្ពស់​នៅ​របស់​ស្ថាប័ន​ស្រាវជ្រាវ និង​វាយតម្លៃ​សេដ្ឋកិច្ច Moody’s បាន​អះអាង​នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ថា មានការ​មើលឃើញ​និន្នាការ​នៃ​ភាព​ចលាចល​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន ដែល​បន្ត​ធ្វើ​ឱ្យ​មាន​ភាព​ថយ​ចុះ ចំពោះ​ការ​ចេញ​មូល​ប​ត្រ​បំណុល ពិសេស​ការ​ចូល​ទៅ​បោះផ្សាយ​លក់​បណ្ណ​បំណុល​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​បំណុល​អា​មេ​រិ​ក​។

អនុប្រធាន​ជាន់ខ្ពស់​នៅ​របស់​ស្ថាប័ន​ស្រាវជ្រាវ និង​វាយតម្លៃ​សេដ្ឋកិច្ច Moody’s បាន​បន្ថែម​ថា អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ប្រទេស​ចិន​មាន​បំណុល​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​បំណុល​គិត​ជា​ប្រាក់ ៣៥ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​។ ហើយ​សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ​បណ្ណ​បំណុល​ដែល​បាន​រៀបចំ​ហិរញ្ញប្បទាន​ឡើង​វិញ​នៅ​តែ​បរាជ័យ​ក្នុង​ការ​ទូទាត់​សង គឺ​មាន​ប្រហែល ១៥ ពាន់​លាន​ដុល្លារ ក្នុង​ចំណោម​ទឹកប្រាក់​បណ្ណ​បំណុល​សរុប ៣៥ ពាន់​លាន​ដុល្លារ​។ ដោយឡែក នៅ​សល់​ប្រហែល ២០ ពាន់​លាន​ដុល្លារ​ទៀត កំពុង​ស្ថិត​ក្នុង​ការ​រៀបចំ​ហិរញ្ញប្បទាន​ឡើង​វិញ​នៅឡើយ​។

យ៉ាងណាមិញ ដោយសារ​លក្ខខណ្ឌ​ផ្តល់​មូលនិធិ ដ៏​តឹងតែង វា​នឹង​នៅ​តែ​ជា​បញ្ហា​ប្រឈម សម្រាប់​ក្រុមហ៊ុន​ចេញ​មូល​ប​ត្រ​បំណុល ក្នុង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​មូល​ប​ត្រ​បំណុល​អា​មេ​រិ​ក​។

ទន្ទឹម​នេះ បញ្ហា​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន គឺ​កាន់តែ​អាក្រក់​ទៅ​ៗ ដោយសារ​វិបត្តិ​បំណុល​រាប់រយ​ពាន់​លាន​ដុល្លារ​របស់ Evergrande ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ចិន​។ នៅ​ពេល​ដែល​មានការ​ព្រួយបារម្ភ​អំពី​បំណុល​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​កើនឡើង អ្នក​អភិវឌ្ឍន៍​ដូច​ជា Evergrande បាន​ព្យាយាម​លក់​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​សាច់ប្រាក់​ផង​ដែរ​។

ក្រុមហ៊ុន Evergrande គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន ដែល​មាន​ជំពាក់​បំណុល​រហូត​ដល់​៣០០​ពាន់​លាន​ដុល្លារ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ ក៏​កំពុង​ជួប​បញ្ហា​ក្នុង​ការ​សងបំណុល​ទៅ​កាន់​ម្ចាស់បំណុល​របស់​ខ្លួន​កាន់តែ​ខ្លាំង​។

អ្នកជំនាញ​អះអាង​ថា នៅ​ក្នុងអំឡុងពេល​លំបាក​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​ពិតជា​ត្រូវការ​ចាំបាច់​ក្នុង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​បំណុល ដើម្បី​អាច​ប្រមូល​សាច់ប្រាក់​ដើម្បី​យក​មក​បង្វិល​ក្នុង​ប្រតិបត្តិការ ហើយ​ទីផ្សារ​បណ្ណ​បំណុល​នេះ គឺជា​ជំរើស​ប្រភព​ហិរញ្ញវត្ថុ​មួយ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​រក្សា​បាន​និរន្តរភាព​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


ការលក់ក្រុមហ៊ុនផលិតបន្ទះឈីប Arm តម្លៃ៦៦ពាន់ដុល្លាររបស់ Softbank ទៅឲ្យក្រុមហ៊ុន Nvidia ត្រូវបរាជ័យ ក្រោយគ្មានការគាំទ្រពីនិយ័តករ

ក្រុមហ៊ុន SoftBank ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Arm បានបរាជ័យក្នុងការលក់ក្រុមហ៊ុនផលិតបន្ទះឈីបនេះទៅឲ្យក្រុមហ៊ុន អិនវីឌៀ (…

អាមេរិកសម្រេចលុបចោលពន្ធ២៥% លើការនាំចូលដែកថែបពីជប៉ុនវិញហើយ

នៅទីបំផុត អាមេរិក ហើយនិងជប៉ុនបានឈានដល់កិច្ចព្រមព្រៀងរួមគ្នាលើពាណិជ្ជកម្មដែកថែប ដោយអាមេរិកបានសម្រេចនឹងលុបចោលវិញនូវពន្ធគយ ២៥% លើមុខទំន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ