តើបំណុលខូចនៅវៀតណាមបច្ចុប្បន្នមានស្ថានភាពបែបណា និងមានទំហំប៉ុន្មាន?
បំណុលមិនដំណើរការ ឬបំណុលខូចបានក្លាយជាបញ្ហាឈឺក្បាលវិលមុខជាថ្មីសម្រាប់ឧស្សាហកម្មធនាគារនៅវៀតណាម បន្ទាប់ពីបំណុលខូចបានកើនឡើងមកវិញក្នុងត្រីមា…
ប្រភពច្បាស់ការបានអះអាងថា ភូមិគ្រឹះប្រណីតដែលមានផ្ទៃក្រឡាជាង៥.១៧០ម៉ែត្រការ៉េនេះ ត្រូវបានលក់ឱ្យទៅអ្នកទិញអនាមិកម្នាក់ក្នុងតម្លៃត្រឹមតែ៥៨លានដុល្លារអាម៉េរិក ប៉ុណ្ណោះ ដែលថោកជាងតម្លៃចាស់កាលពីឆ្នាំមុនរហូតដល់ទៅ៤០%ឯណោះ។ ប្រភពដដែលបានបញ្ជាក់ថា កាលពីឆ្នាំមុន ភូមិគ្រឹះប្រណីតនេះមានតម្លៃរហូតដល់ទៅជាង១០២លានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា ភូមិគ្រឹះប្រណីតនេះ និងផ្ទះនៅជាប់គ្នាចំនួន២ទៀតដែលត្រូវបានម្ចាស់បំណុលរឹបអូសដើម្បីកាត់កងបំណុល ធ្លាប់ជាកម្មសិទ្ធិរបស់កំពូលមហាសេដ្ឋី ហួយ កាយ៉ាន (Hui Ka-yan) ស្ថាបនិកក្រុមហ៊ុនយក្សចិន China Evergrande Group ដែលធ្លាប់ជាអ្នកមានបំផុតប្រចាំប្រទេសចិន៕
ដោយ: តែម សុខុម