ក្រុមហ៊ុនចិន

ចិនមានចំណែកទីផ្សារលើធាតុផ្សំសម្រាប់ផលិតអាគុយរថយន្តអគ្គិសនីសំខាន់ៗរហូតដល់ជាង៨០%


ក្រុមហ៊ុនចិនមានចំណែកទីផ្សារជាង៨០% នៃការនាំចេញជាសកលនូវសមាសធាតុថ្មលីចូមអ៊ីយ៉ុងសំខាន់ៗក្នុងឆ្នាំ២០២៣ ដោយបានពង្រីកការបោះជំហាននៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេបន្ថែមទៀតទៅលើការលក់ថ្ម ឬអាគុយរថយន្តអគ្គិសនីដ៏រឹងមាំនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុនចិន
ដោយ

វិទ្យាស្ថានស្រាវជ្រាវយ៉ាណូ (Yano) មានមូលដ្ឋាននៅទីក្រុងតូក្យូប្រទេសជប៉ុនបានរាយការណ៍ថា សមាសធាតុថ្មលីចូម-អ៊ីយ៉ុងមានផ្នែកសំខាន់ៗចំនួនបួន គឺសមាសធាតុកាតូដ (cathodes) សមាសធាតុអាណូត (anodes) សមាធាតុអេឡិចត្រូលីត (electrolytes) និងសមាសធាតុបំបែក (separators)។

វិទ្យាស្ថាននេះបាននិយាយថា ក្រុមហ៊ុនអាជីវកម្មចិនបានកាន់កាប់ចំណែកទីផ្សារសមាសធាតុថ្មលីចូមអ៊ីយ៉ុងគិតជាបរិមាណជាមធ្យមជាង៨០% ដោយបរិមាណសម្រាប់សមាសធាតុកាតូដមានជិត៩០% បរិមាណសម្រាប់អាណូតមានជាង៩០% សម្រាប់សមាសធាតុបំបែកមានជាង៨០% និងសម្រាប់សមាសធាតុអេឡិចត្រូលីតមាន៨៥%។

ចំណែកទីផ្សារចិនសម្រាប់សមាសធាតុបំបែក ឬ separators បានកើនឡើងជាង១៣%ក្នុងរយៈពេលពីរឆ្នាំមកនេះ ហើយចំណែកទីផ្សារសមាសធាតុដូចគ្នានេះរបស់ជប៉ុនបានធ្លាក់ចុះពី២០%មកនៅត្រឹមតែជិត១០%ប៉ុណ្ណោះ។

ការកើនឡើងនូវតម្រូវការរបស់ចិនសម្រាប់ថ្មប្រភេទនេះដោយសារតែមានតម្រូវការកើនឡើងនូវរថយន្តអគ្គិសនីនៅក្នុងស្រុក។ ជាក់ស្ដែងយានយន្តថ្មីចំនួនជាង៣០% ត្រូវបានលក់នៅក្នុងប្រទេសចិនកាលពីឆ្នាំមុនដោយភាគច្រើន គឺជារថយន្តអគ្គិសនី ឬរថយន្តកូនកាត់ Hybrid។ អ្នកស្រាវជ្រាវនៅធនាគារមីហ្សូហូ (Mizuho)លោក តាង ជីន (Tang Jin) បាននិយាយថាប្រហែលពីរភាគបីនៃតម្រូវការសកលសម្រាប់អាគុយរថយន្តគឺនៅប្រទេសចិន។

ពេលនេះក្រុមហ៊ុនចិនដែលផលិតសមាសធាតុថ្មទាំងនេះ ក៏កំពុងសម្លឹងមើលការពង្រីកចំនួនអតិថិជនរបស់ពួកគេនៅបរទេសថែមទៀត ក្រោយពីមានអតិថិជនមួយចំនួនរួចហើយដូចជាក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនផលិតថ្មរថយន្តដ៏ធំបំផុតនៅក្នុងពិភពលោក៕




អត្ថបទបន្ទាប់


តើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងមានស្ថានភាពយ៉ាងណា ក្រោយអង់គ្លេសប្រកាសផ្គត់ផ្គង់កំជ្រួចបាញ់នាវាមុជទឹក Torpedo ដល់ដៃគូ AUKUS?

ការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការផ្គត់ផ្គង់កាំជ្រួចបាញ់នាវាមុជទឹកប្រភេទ Torpedo និងការបណ្តុះបណ្តាលជំនាញដល់កងកម្លាំងអូស្រ្តាលីតា…

ចិន កូរ៉េខាងត្បូង និងតៃវ៉ាន់ នឹងបោះទុនវិនិយោគច្រើនជាងគេលើផលិតកម្មបន្ទះឈីបនៅ៣ឆ្នាំខាងមុខ

របាយការណ៍សិក្សាស្រាវជ្រាវមួយបានបង្ហាញថា ក្រុមហ៊ុនផលិតបន្ទះឈីបធំៗជាច្រើននឹងចំណាយប្រាក់ដ៏សម្បើមរហូតដល់៤០០ពាន់លានដុល្លារ ដើម្បីវិនិយោគលើឧស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ