តើមេដឹកនាំអឺរ៉ុបព្រមជួបលោកស៊ី ជីនពីងនៅវិច្ឆិកាខាងមុខដែរឬទេ?

លោកស៊ី ជីនពីង អញ្ជើញមេដឹកនាំកំពូលៗរបស់អឺរ៉ុបមកជួបនៅខែវិច្ឆិកាខាងមុន


មេដឹកនាំកំពូលនៅតំបន់អឺរ៉ុបត្រូវបានរដ្ឋាភិបាលចិនអញ្ជើញឱ្យជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំងក្នុងខែវិច្ឆិកា នាចុងឆ្នាំនេះ ប៉ុន្តែមេដឹកនាំអឺរ៉ុបមិនទាន់ឆ្លើយតបនៅឡើយទេ។ ការអញ្ជើញមេដឹកនាំនេះ គឺធ្វើឡើង ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 ដែលនឹងរៀបចំធ្វើឡើងនៅកោះបាលី នៅក្នុងខែវិច្ឆិកាខាងមុខនេះ ដូចគ្នាដែរ។ នេះបើតាមការចុះផ្សាយដោយសារទីភ្នាក់ងារព័ត៌មាន South China Morning Post។
លោកស៊ី ជីនពីង អញ្ជើញមេដឹកនាំកំពូលៗរបស់អឺរ៉ុបមកជួបនៅខែវិច្ឆិកាខាងមុន

បើយោងតាមប្រភពមន្ត្រីជាន់ខ្ពស់ចិនបានបញ្ជាក់ប្រាប់ថា «ការអញ្ជើញនេះត្រូវបានផ្ញើទៅកាន់អធិការបតីអាល្លឺម៉ង់ លោកអូលាហ្វ ស្កូល (Olaf Scholz) ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុន (Emmanuel Macron) នាយករដ្ឋមន្ត្រីអ៊ីតាលី លោកម៉ារីអូ ដ្រេហ្កី (Mario Draghi) និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោកពេដ្រូ សាឆេស (Pedro Sánchez)»។

ហើយកាលបរិច្ឆេទដែលបានស្នើឡើងសម្រាប់ជំនួបនោះ ទំនងជាប្រព្រឹត្តិធ្វើឡើង បន្ទាប់ពីសមាជជាតិលើកទី២០ នៃបក្សកុម្មុយនិស្តចិន ដែលនឹងធ្វើឡើងនៅខែតុលា។

ការអញ្ជើញមេដឹកនាំនេះ គឺស្របពេលជាមួយកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 ដែលនឹងរៀបចំធ្វើឡើងនៅកោះបាលីផងដែរ។

មួយវិញទៀត អ្នកការទូតជាន់ខ្ពស់អឺរ៉ុបមួយរូបបានបង្ហើបថា៖ «មានមតិជាច្រើនថា គួរយល់ព្រម ឬបដិសេដជុំវិញតាមការអញ្ជើញរបស់ប្រទេសចិននេះ ដែលវាត្រូវគេមើលឃើញថា អាចនឹងមានការ «ការជជែកដេញដោលដ៏ក្តៅគគុកមួយ» រវាងមេដឹកនាំនៃប្រទេសដ៏មានឥទ្ធិពលរបស់អឺរ៉ុប ជាមួយនឹងលោកស៊ី ជីនពីងទាក់ទិនបញ្ហាអ៊ុយក្រែន សន្តិសុខស្បៀង និងទំនាក់ទំនងសេដ្ឋកិច្ចជាដើម។

ក៏ប៉ុន្តែ មន្ត្រីការទូតជាន់ខ្ពស់របស់អឺរ៉ុបរូបនេះ បានកត់សម្គាល់ថា «វាពិតជាពិបាកខ្លាំងណាស់ ក្នុងការនិយាយថាទេ ចំពោះប្រទេសចិន ជាពិសេសចំពោះលោកស៊ី តែម្តង" ។

គួររំឭកថយក្រោយបន្តិចថា កាលពីឆ្នាំមុន លោក Macron ជាមួយអតីតអធិការបតីអាល្លឺម៉ង់ Angela Merkel មានបំណងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងគ្នា តែត្រូវធ្វើបានតាមប្រព័ន្ធអនឡាញវិញ ដោយសារតែការឆ្លងកូវីត១៩ នៅប្រទេសចិនមានលក្ខណៈធ្ងន់ធ្ងរពេក។

សូមបន្ថែមថា កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូពីចម្ងាយរវាងចិន និងមេដឹកនាំសហភាពអឺរ៉ុបកាលពីខែមេសាកន្លងទៅ ត្រូវបានអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបលោកចូសេព បូរែល (Josep Borrell) ចាត់ទុកថាជា «កិច្ចពិភាក្សារបស់មនុស្សថ្លង់» បន្ទាប់ពីប្រទេសចិនមិនបានអើពើទាល់តែសោះ អំពីសំណើរបស់ប្រទេសបែលហ្សិក ដែលអង្វរករឲ្យទីក្រុងប៉េកាំង ជួយបញ្ឈប់ការឈ្លានពានរុស្ស៊ីរបស់ទៅលើអ៊ុយក្រែន។

បើយោងតាមអ្នកការទូតជាន់ខ្ពស់អឺរ៉ុបម្នាក់ទៀត ដែលសូមមិនបញ្ចេញឈ្មោះ បាននិយាយយ៉ាងដូច្នេះថាវា៖ «ប្រទេសនៅអឺរ៉ុបទំនងជាយល់ព្រមនឹងសំណើររបស់ប្រទេសចិន ហើយអឺរ៉ុបនឹងលើកយកបញ្ហាអ៊ុយក្រែនជាអាទិភាពទីមួយ ព្រមទាំងសន្តិសុខស្បៀងជារបៀបវារៈបន្ទាប់ ព្រោះចិនគឺជាមហាអំណាចប្រទេសកសិកម្ម ហើយចិនក៏ជាប្រទេសស្ថិតជាប់ពាក់ព័ន្ធនឹងសំណុំរឿងរស៊ើបផ្សេងៗជាច្រើនទៀត។

មែនទែនទៅ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ជាងបីឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីរវាងបស្ចិមលោក និងមហាយក្សចិនកាន់តែថ្នាំងថ្នាក់ឡើង និងមានប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង ជុំវិញការរំលោភសិទ្ធិមនុស្សនៅក្នុងស៊ីនជាំង ការបង្ក្រាបលើបាតុករនៅហុងកុង ព្រមទាំងភាពតានតឹងនៅកោះតៃវ៉ាន់ផងដែ៕




អត្ថបទបន្ទាប់


អាមេរិកគ្រោងចំណាយ១,៣ពាន់លានដុល្លារ អភិវឌ្ឍផ្កាយរណបទំនើប ដើម្បីតាមដានអាវុធមីស៊ីលលឿនជាងសំឡេងរបស់ចិន និងរុស្ស៊ី

សហរដ្ឋអាមេរិក នឹងចំណាយប្រាក់ប្រមាណ១ពាន់៣រយលានដុល្លារ ដើម្បីអភិវឌ្ឍផ្កាយរណបដ៏ទំនើប ដែលនឹងមានសមត្ថភាពកាន់តែប្រសើរក្នុងការតាមដានការគំរាមក…

អាមេរិកជំរុញឲ្យឥណ្ឌាកំណត់តម្លៃប្រេងរបស់រុស្ស៊ី ប៉ុន្ដែ អ្នកជំនាញថា វានឹងរុញឲ្យតម្លៃប្រេងពិភពលោកកើនកាន់តែខ្ពស់

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយជំរុញឱ្យមានកិច្ចពិភាក្សាជាមួយប្រទេសឥណ្ឌា អំពីការកំណត់តម្លៃប្រេងរបស់រុស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ