ប្រេងរុស្ស៊ី

អាមេរិកជំរុញឲ្យឥណ្ឌាកំណត់តម្លៃប្រេងរបស់រុស្ស៊ី ប៉ុន្ដែ អ្នកជំនាញថា វានឹងរុញឲ្យតម្លៃប្រេងពិភពលោកកើនកាន់តែខ្ពស់


រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយជំរុញឱ្យមានកិច្ចពិភាក្សាជាមួយប្រទេសឥណ្ឌា អំពីការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដែលជាអ្វីដែល ទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឱ្យតម្លៃប្រេងពិភពលោកមានការធ្លាក់ចុះ និងធ្វើឱ្យវាកាន់តែពិបាកសម្រាប់ទីក្រុងមូស្គូក្នុងការផ្តល់មូលនិធិដល់សង្គ្រាមនៅអ៊ុយក្រែន។
អាមេរិកជំរុញឲ្យឥណ្ឌាកំណត់តម្លៃប្រេងរបស់រុស្ស៊ី
ដោយ

ប៉ុន្ដែ ក្រុមអ្នកវិភាគវិញ អះអាងថា ការកំណត់តម្លៃប្រេងរបស់រុស្ស៊ីនេះ វានឹងមិនជួយឲ្យតម្លៃប្រេងធ្លាក់ចុះទាបនោះទេ ប៉ុន្ដែ វាអាចនឹងរុញឲ្យតម្លៃប្រេងកើនកាន់តែខ្ពស់ និងប៉ះពាល់ដល់សហរដ្ឋអាមេរិក និងក្រុមប្រទេសរីកចម្រើនទាំង G7ផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោកស្រី Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ដែលបានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអះអាងថា លោកស្រីមានអារម្មណ៍វិជ្ជមានជាទូទៅចំពោះគំនិតផ្តួចផ្តើម ដែលបានពិភាក្សាជាមួយប្រទេសឥណ្ឌា ជុំវិញការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដោយលោកស្រីនិយាយថា លទ្ធផលនៃកិច្ចពិភាក្សានេះនឹងបង្ហាញឡើងនាពេលខាងមុខ។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានគូសបញ្ជាក់ដែរថា ប្រទេសឥណ្ឌាមិនបានសន្យាអ្វីទេ ជុំវិញនឹងកំណត់តម្លៃប្រេងរបស់រុស្ស៊ីនេះ ប៉ុន្ដែឥណ្ឌា នឹងធ្វើការបន្ដទៀតជាមួយអាមេរិក ពាក់ព័ន្ធនឹងរឿងនេះ ហើយឥណ្ឌាក៏មិនបានបង្ហាញទស្សនៈប្រឆាំងនឹងគំនិតដែលអាមេរិកលើកឡើងដែរ។

លោកស្រី Yellen បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា លោកស្រីបានរៀបចំកិច្ចប្រជុំទ្វេភាគីប្រកបដោយផលិតភាពអំពីការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដែលបានស្នើឡើងជាមួយសមភាគីជាងប្រាំមួយនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសជី២០នៅកោះបាលីនៅឥណ្ឌូនេស៊ីកាលពីចុងសប្ដាហ៍មកនេះ ដែលពួកគេមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត អូស្ត្រាលី អាហ្វ្រិកខាងត្បូង ទួរគី និងសិង្ហបុរី។

ជុំវិញទៅនឹងការសំណើកំណត់តម្លៃប្រេងរុស្ស៊ីនេះដែរ លោក ហ្កាល់ ឡាហ្វ (Gal Luft) សហនាយកវិទ្យាស្ថានវិភាគសន្តិសុខសកលបានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា ការកំណត់តម្លៃដែលបានស្នើឡើងចំពោះប្រេងរុស្ស៊ីនេះគឺជា«គំនិតគួរឱ្យអស់សំណើច» ព្រោះវាអាចធ្វើឱ្យតម្លៃប្រេងឡើងដល់ ១៤០ ដុល្លារក្នុងមួយបារែល ដែលអាចជះផលមិនល្អទៅលើសហរដ្ឋអាមេរិក និងក្រុមប្រទេសជី ៧ ផ្សេងទៀត។

ជាការពិតសហរដ្ឋអាមេរិកចង់ដាក់កម្រិតលើតម្លៃប្រេងរបស់រុស្ស៊ី ដើម្បីកាត់បន្ថយមូលនិធិដែលហូរចូលទៅក្នុងទុនបម្រុង ដែលរុស្ស៊ីត្រូវការចាំបាច់សម្រាប់ការធ្វើសង្រ្គាមរបស់រុស្ស៊ី ក៏ដូចជាចង់កាត់បន្ថយតម្លៃប្រេងសម្រាប់អ្នកប្រើប្រាស់ផងដែរ។

លោក ឡាហ្វ បានបន្តថា ប៉ុន្តែពួកគេភ្លេចគិតពីការពិតដែលថាប្រេងជាទំនិញដែលអាចប្រែប្រួលតម្លៃរបស់វាពីធុងមួយទៅធុងមួយទៀតគឺវាមិនស្ថិតនៅទ្រឹងនោះទេ ដោយលោកបានប្រដូចផែនការនេះទៅនឹងការដើរទិញទំនិញនៅផ្សារមួយ ហើយបានសុំឱ្យអ្នកលក់ទទួលយកតម្លៃក្រោមការកំណត់របស់ផ្សារនោះ គឺវាមិនអាចទៅរួចនោះទេ ព្រោះនោះមិនមែនជាវិធីដែលទីផ្សារលក់ប្រេងធ្វើការនោះឡើយ។

លោក ឡាហ្វ បានព្យាករថា ការធ្វើបែបនេះទំនងជានឹងធ្វើឱ្យរុស្ស៊ីរឹតបន្តឹងការផលិតរបស់ខ្លួន និងបង្កើតឲ្យមានបញ្ហាខ្វះខាតក្នុងទីផ្សារប្រេង។ លោកបានព្រមានថា ពលរដ្ឋអឺរ៉ុប ឬអាមេរិកណាដែលកំពុងជជែកកំណត់តម្លៃ ៤០ ដុល្លារក្នុងមួយធុងនោះ នៅទីបំផុតពួកគេនឹងទទួលបានមកវិញនូវតម្លៃ ១៤០ ដុល្លារក្នុងមួយបារ៉ែល។ ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានស្រង់សម្តីប្រភពដែលដឹងពីបញ្ហានេះបានរាយការណ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានពិភាក្សាគ្នាពីការកំណត់តម្លៃប្រេងរុស្ស៊ីចន្លោះពី ៤០ ទៅ ៦០ ដុល្លារក្នុងមួយបារ៉ែល។

លោក ឡាហ្វ បានបន្តថា ពួកគេមិនអាចបោកបញ្ឆោតច្បាប់នៃការផ្គត់ផ្គង់ និងតម្រូវការជាក់ស្ដែងបាននោះឡើយ ហើយវាដូចជាអ្វីដែលពួកគេមិនអាចប្រឆាំងនឹងច្បាប់ទំនាញផែនដីបានអ៊ីចឹងដែរនៅពេលនិយាយពាក់ព័ន្ធនឹងទំនិញប្រេងដែលអាចប្រែប្រួលបានមួយនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


លោកស៊ី ជីនពីង អញ្ជើញមេដឹកនាំកំពូលៗរបស់អឺរ៉ុបមកជួបនៅខែវិច្ឆិកាខាងមុន

ព័ត៌មាន
មេដឹកនាំកំពូលនៅតំបន់អឺរ៉ុបត្រូវបានរដ្ឋាភិបាលចិនអញ្ជើញឱ្យជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំងក្នុងខែវ…

ក្រុមហ៊ុនផលិតដែកនៅឥណ្ឌូនេស៊ីសម្លឹងឃើញឱកាស នៅក្នុងផែនការផ្លាស់ប្តូររដ្ឋធានីដ៏ពោរពេញដោយមហិច្ឆតារបស់រដ្ឋាភិបាល

ព័ត៌មាន
ក្រុមហ៊ុនផលិតដែកឯកជនដ៏ធំបំផុតនៅឥណ្ឌូនេស៊ីនឹងចំណាយប្រាក់ប្រហែលជិត៦៧លាន ដុល្លារដើម្បីបង្កើនផលិតកម្មដែក ខណៈដែលតម្រូវការដែកកើនឡើងមួយផ្នែកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ