វិស័យទេសចរណ៍

ចិន កំពុងឈានទៅផ្ដួលអាម៉េរិក ក្លាយជាប្រទេសមានទីផ្សារទេសចរណ៍ធំជាងគេក្នុងពិភពលោក


ប្រទេសចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ កំពុងឈានទៅផ្ដួលអាម៉េរិក ក្នុងតំណែងជាប្រទេសមានទីផ្សារទេសចរណ៍ធំជាងគេបំផុតក្នុងពិភពលោក។ ទិន្នន័យរបស់អង្គការអន្តរជាតិ មានឈ្មោះថា ក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោកបានបង្ហាញថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសចិន មានទំហំរហូតដល់ទៅប្រមាណ១,៨ទ្រីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ហើយអាចកើនឡើងដល់៣,៥ទ្រីលានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៣៦ ដែលអាចវ៉ាដាច់សហរដ្ឋអាម៉េរិក ដែលទីផ្សារទេសចរណ៍របស់ខ្លួនមានទំហំ២,៦ទ្រីលានដុល្លារកាលពីឆ្នាំមុន។
វិស័យទេសចរណ៍
ដោយ

ប្រទេសចិន កំពុងបោះជំហានយ៉ាងលឿនឆ្ពោះទៅកាន់ការក្លាយជាទីផ្សារទេសចរណ៍ធំជាងគេបំផុតលើពិភពលោក ដោយអាចវ៉ាដាច់សហរដ្ឋអាម៉េរិក នៅប៉ុន្មានឆ្នាំខាងមុខ។ កំណើននេះត្រូវបានជំរុញដោយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រទេសជាច្រើន ការពង្រីកបណ្ដាញរថភ្លើងល្បឿនលឿន និងអាកាសយានដ្ឋាន ព្រមទាំងការកើនឡើង នៃការធ្វើដំណើរកម្សាន្តរបស់ប្រជាជនចិន ផ្ទាល់​ផងដែរ។

របាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក ដែល​មានការិយាល័យ​កណ្ដាល​នៅ​ប្រទេសអេស្ប៉ាញ បានបង្ហាញថា វិស័យទេសចរណ៍ និងការធ្វើដំណើររបស់ប្រទេសចិន មានទំហំរហូតដល់ទៅប្រមាណ១,៨ទ្រីលានដុល្លារកាលពីឆ្នាំ២០២៥ ហើយអាចកើនដល់៣,៥ទ្រីលានដុល្លារនៅឆ្នាំ២០៣៦។ ដោយឡែកសហរដ្ឋអាម៉េរិក ដែលបច្ចុប្បន្នជាទីផ្សារទេសចរណ៍ធំបំផុតក្នុងពិភពលោកមានទំហំប្រមាណ២,៦ទ្រីលានដុល្លារ។​

កាលពីឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសជាង៦៨លាននាក់ បានធ្វើដំណើរចូលប្រទេសចិន ដោយ​កើនឡើងជាង១៥% បើធៀបនឹងឆ្នាំ២០២៤។ ចំណែក​ឯ​ការចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិ ក៏បានកើនឡើងដល់១៣៥ពាន់លានដុល្លារ ដែលជាអត្រាកំណើនខ្ពស់ជាងមធ្យមភាគពិភពលោក។ ក្រុម​អ្នកជំនាញលើកឡើងថា គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋជាង៧០ប្រទេស និងតំបន់ គឺជាកត្តាសំខាន់មួយដែលទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកាន់ប្រទេសចិនកាន់តែច្រើន។ ក្រុមអ្នកវិភាគជឿជាក់ថា ប្រសិនបើនិន្នាការកំណើនបច្ចុប្បន្ននៅតែបន្ត ប្រទេសចិននឹងអាចក្លាយជាមហាអំណាចទេសចរណ៍លេខ១របស់ពិភពលោក និងវ៉ាដាច់អាម៉េរិកក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ បញ្ចេញសន្លឹកបៀររបស់ខ្លួនហើយក្នុងសំណុំរឿង UNCLOS ដោយជ្រើសរើសអ្នកជំនាញការផ្នែកច្បាប់អន្តរជាតិពីររូប ដើម្បីតតាំងនឹងកម្ពុជា

ទីបំផុតរដ្ឋាភិបាលថៃ ដែលធ្លាប់តែរឹងទទឹងក្នុងដំណើរការដោះស្រាយបញ្ហាទឹកដីតាមផ្លូវច្បាប់អន្តរជាតិ ជាមួយកម្ពុជានោះ ឥឡូវនេះសម្រេចចិត្តដើរចូលគ…

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលងាយរងគ្រោះដោយសារបាតុភូត អែលនីណូ នៅឆ្នាំនេះ ខណៈដំណាំស្រូវរងផលប៉ះពាល់ខ្លាំងជាងគេ

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងត្រៀមខ្លួនទទួលរងឥទ្ធិពលនៃបាតុភូតអាកាសធាតុ អែលនីណូ ដែលអាចបង្កឱ្យមានអាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់តិចជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ