ហិរញ្ញវត្ថុ

ចិនបានផ្តល់កម្ចីដល់បណ្តាប្រទេសនៅអាហ្វ្រិកជាង១៨២ពាន់លានដុល្លារក្នុងរយៈពេលជាង២០ឆ្នាំ


ការសិក្សាឯករាជ្យមួយបានបង្ហាញថា ចិនបានបង្កើនការផ្តល់កម្ចីដល់បណ្ដាប្រទេសនៅតំបន់អាហ្វ្រិកដែលមានទំហំរហូតដល់ជាង៤ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន។ នេះគឺជាការផ្ដល់កម្ចីរបស់ចិនដល់តំបន់អាហ្វ្រិកដ៏ច្រើនបំផុតជាលើកដំបូងនៅក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ។ ការសិក្សានេះ ក៏បានរកឃើញផងដែរថា ក្នុងរយៈពេលជាង២០ឆ្នាំកន្លមកនេះ ចិនបានផ្តល់កម្ចីដល់បណ្តាលប្រទេសនៅតំបន់អាហ្វ្រិករហូតដល់ជាង១៨២ពាន់លានដុល្លារឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហិរញ្ញវត្ថុ
ដោយ

ការសិក្សានេះបានបង្ហាញថា តំបន់អាហ្រ្វិកទទួលបានប្រាក់កម្ចីពីចិន ជាង១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ចន្លោះពីឆ្នាំ២០១២-២០១៨ តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ប៉ុន្តែការផ្តល់ប្រាក់កម្ចីនេះបានធ្លាក់ចុះយ៉ាងគំហុកចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០។ ប៉ុន្តែកាលពីឆ្នាំ២០២៣ ប្រទេសចិន បានបង្កើនការផ្ដល់កម្ចីរហូតដល់ជាង៤ពាន់លានដុល្លារដល់បណ្ដាប្រទេសនៅតំបន់អាហ្វ្រិក ជាតួលេខមួយដែលមានចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦។

ការសិក្សាដែលធ្វើឡើងដោយមជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍន៍ពិភពលោករបស់សាកលវិទ្យាល័យ បូស្តន់ បានរកឃើញថា តួលេខផ្ដល់កម្ចីកាលពីឆ្នាំ២០២៣ នេះមានច្រើនជាងបីដងបើធៀបនឹងតួលេខកាលពីឆ្នាំ២០២២។ ការសិក្សានេះក៏បានរកឃើញដែរថា ប្រទេសចិន បានផ្ដល់កម្ចីដល់ទ្វីបអាហ្វ្រិក ក្នុងទំហំទឹកប្រាក់សរុបជាង១៨២ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០០០-២០២៣៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើជាការពិតទេ ដែលថា នាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន អាចមានវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន?

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នឹងលាឈប់ពីតំណែងនៅក្នុងខែកញ្ញា ខាងមុខនេះ ហើយបញ្ហានេះ បានធ្វើឱ្យមានចម្ងល់ជាខ្លាំងថា តើអ្នកណានឹងត្…

តម្លៃក្រុមហ៊ុន Berkshire Hathaway របស់កំពូលមហាសេដ្ឋី វ៉ារ៉េន ប៊ូហ្វេត ឡើងដល់១ទ្រីលានដុល្លារ

សន្ទស្សន៍តម្លៃហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway របស់កំពូលមហាសេដ្ឋីលំដាប់ទី៦ នៅលើពិភពលោក វ៉ារ៉េន ប៊ូហ្វេត (Warren Buffett) បានស្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ