ចិន-​ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ

លុយ​​ចិន​ក្នុង​គម្រោង​ខ្សែ​ក្រវាត់​មួយ-​ផ្លូវ​មួយ បាន​ទៅ​ដល់​ប្រទេស​ណា​ខ្លះ?


គម្រោង​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ ដែល​ជា​ផែន​ការ​​មេ​របស់​ប្រទេស​ចិន​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​នៅ​តំបន់​អាស៊ី​និង​អឺរ៉ុប ហើយ​ខ្លួន​ទទួល​បាន​ឥទ្ធិពល​វិញ​ពី​តំបន់​ទាំង​នោះ។
វេទិកា​ស្ដី​ពី​​គម្រោង «ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ» កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ នៅទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។
ដោយ

ប៉ុន្តែ ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​ថ្មីៗ បង្ហាញ​ថា តិច​ជាង​ពាក់​កណ្តាល​នៃ​ហិរញ្ញប្បទាន​ទាំង​នោះ​បាន​ទៅ​ដល់​សេដ្ឋកិច្ច​អាស៊ី​នៅ​តាម​បណ្តោយ​ផ្លូវ​របស់​គម្រោង​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ។

ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ គឺ​ជា​ចក្ខុ​វិស័យ​របស់​ចិន​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ផ្លូវ​សូត្រ ដែល​ឆ្លង​កាត់​តំបន់​អាស៊ី​កណ្តាល ក៏​ដូចជា​ការ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​បណ្តោយ​ផ្លូវ​សមុទ្រ​ពី​ចិន តាមរយៈ​សមុទ្រ​ចិន​ខាង​ត្បូង និង​មហា​សមុទ្រ​ឥណ្ឌា ទៅ​កាន់​អឺរ៉ុប។

យោង​តាម​​វិទ្យាស្ថាន​ ប្រ៊ុ​គ​​ឃីង ដែល​មាន​ទីតាំង​នៅ​ទីក្រុង​វ៉ាស៊ីនតោន ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ចិន​ហាក់​ដូចជា​មាន​លក្ខណៈ​រាយ​ប៉ាយ​តាម​ភូមិសាស្ត្រ។

ទិន្នន័យ​បង្ហាញ​ពី​អ្នក​ខ្ចី​ប្រាក់​ច្រើន​ជាង​គេ ២០​ប្រទេស ពី​ចន្លោះ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៤ ​ដែល​មាន​ចំនួន​ប្រទេស​តិចតួច​ដែល​ស្ថិត​នៅ​លើ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ ដែល​មាន​ដូចជា ប្រទេស​​កាហ្សាក់ស្ថាន ឥណ្ឌូនេស៊ី ឡាវ កម្ពុជា ស្រីលង្កា ប៉ាគិស្ថាន និង អ៊ីរ៉ង់។

ក៏​ប៉ុន្តែ​មាន​ប្រទេស​អាហ្រ្វិក​ច្រើន​ជាង​បណ្តា​ប្រទេស​អាស៊ី​ដែល​មិន​ស្ថិត​នៅ​លើ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ ​​ពី​ចិន​ទៅ​អឺរ៉ុប ដែល​បាន​ទទួល​ហិរញ្ញប្បទាន​ពី​ទីក្រុង​ប៉េកាំង​ទៅ​វិញ។

ទិន្នន័យ​បាន​ប៉ាន់​ប្រមាណ​ថា នៅ​ទូទាំង​ពិភព​លោក ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​៤០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ផ្តោត​លើ​វិស័យ​ការ​ដឹក​ជញ្ជូន និង​ការ​ផលិត​អគ្គិសនី។

ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​១០ ដែល​ចិន​ពេញ​ចិត្ត​ផ្តល់​លុយ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ (ODA)។ នេះ​បើ​យោង​តាម​ AidData ដែល​ជា​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្កុតឡែន។

យោង​តាម​តួលេខ​នេះ ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី៨​ ទទួល​បាន​ជំនួយ​ជាង ៣​ពាន់​លាន​ដុល្លារ​​ពី​ប្រទេស​ចិន ​ហើយ​ស្ថិត​នៅ​លើ​ប្រទេស​ស្រី​លង្កា និង​ហ្គាណា។

ប្រទេស​ដែល​ស្ថិត​លើ​គេ គឺ​ប្រទេស​គុយបា និង​បណ្តា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ដែល​មាន​ទឹក​ប្រាក់​ចន្លោះ​ពី​ជាង ៦​ពាន់​លាន​ដុល្លារ ទៅ​ជាង ៣​ពាន់​លាន​ដុល្លារ។

នៅ​កម្ពុជា​ ​គម្រោង​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ គឺ​មាន​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ដែល​ក្រុមហ៊ុន​ចិន ​យិៈចៀ ថូរីស្សឹម ឌីវេឡុបមេន (ខេមបូឌា)​ កំពុងតែ​អភិវឌ្ឍ​គម្រោង​រាប់​ពាន់​លាន​ដុល្លារ។

យោង​តាម​ផែនការ​គម្រោង​នេះ​ ក្រុមហ៊ុន​ចិន​​យិៈចៀ ថូរីស្សឹម ឌីវេឡុបមេន (ខេមបូឌា)​​​ និង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ បុរី​ វីឡា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ ម៉ូតែល មណ្ឌល​កម្សាន្ត​ និង​មណ្ឌល​កីឡា លើ​ទំហំ​ដី ៣៣០០​ហិកតា ដោយ​ធ្វើ​ការ​អភិវឌ្ឍ​ជា ៤​ ដំណាក់កាល ហើយ​មួយ​ដំណាក់​កាលៗ មាន​រយៈពេល ៥​ឆ្នាំ៕

None



អត្ថបទបន្ទាប់


តើ​ត្រូវមាន​លក្ខខណ្ឌ​​អ្វី​ខ្លះ​ដើម្បី​ទិញ​ផ្ទះ​តម្លៃ​ថោក​ពី​គម្រោង​លំនៅដ្ឋាន​សាធារណៈ?

កន្លង​មក ខេមបូណូមីស បាន​ផ្សាយរួចហើយ​ពី​ផ្ទះ​តម្លៃ​ថោក​និង​មធ្យម​នៃ​គម្រោង​លំនៅដ្ឋាន​សាធារណៈ​របស់​ក្រុមហ៊ុន WorldBridge Land របស់​ឧកញ…

ក្នុង​អាណត្តិ​អភិបាលក្រុង​ថ្មី តើ​ការរំដោះ​ចិញ្ចើម​ផ្លូវ​​ធ្វើ​បាន​ដល់​ណា​ហើយ?

ការ​កកស្ទះ​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ និង​ខាត​បង់​សេដ្ឋកិច្ច​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ