វ៉ាក់សាំងកូវីដ១៩

វ៉ាក់សាំង Sinovac របស់ចិន២លានដូសដែលថៃបញ្ជាទិញ នឹងទៅដល់ថៃក្នុងពេលឆាប់ៗ


ប្រទេសចិនបានជូនដំណឹងដល់ លោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-O-Cha ថា ខ្លួនកំពុងត្រៀមដឹកជញ្ជូនវ៉ាក់សាំង Covid-19 ដែលថៃបានបញ្ជាទិញ ទៅកាន់ប្រទេសថៃក្នុងពេលខាងមុខនេះហើយ ខណៈដែលប្រទេសថៃរំពឹងថា នៅឆ្នាំ២០២១នេះ នឹងចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរបស់ខ្លួនឲ្យបាន ៣០លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
ឯកអគ្គរដ្ឋទូតស្តីទីចិន Yang Xin បានសំដែងការគួរសមដល់លោកនាយករដ្ឋមន្រ្តី Prayut Chan-O-Cha ដើម្បីបង្ហាញនូវជូនពរសម្រាប់ពិធីបុណ្យចូលឆ្នាំចិន
ដោយ

Story: ការជូនដំណឹងដូចនេះធ្វើឡើង នៅបន្ទាប់ពីវិទ្យាស្ថាន Sinovac Biotech ដែលជាអ្នកផលិតនិងចែកចាយវ៉ាក់សាំង​មានមូលដ្ឋាននៅប្រទេសចិន បានអនុញ្ញាតឲ្យមានការនាំចេញ​នូវវ៉ាក់សាំងប្រភេទ Sinovac ទៅក្រៅប្រទេស។ 

ក្រសួងសុខាភិបាលថៃ បានប្តេជ្ញាថា នឹងចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនឲ្យបាន៥០%នៃប្រជាជនសរុប ពោលគឺក្នុងរង្វង់ ៣០ លាននាក់ គិតត្រឹមចុងឆ្នាំ២០២១នេះ ដោយក្នុងនោះ ថៃក៏បាន​បញ្ជាទិញ​វ៉ាក់សាំង Astra Zeneca ពីអង់គ្លេសចំនួន ៦១លាន​ដូសផងដែរ។

កម្មវិធីចាក់វ៉ាក់ក៏ត្រូវបានរដ្ឋាភិបាលថៃរៀបចំរួចរាល់ដែរ ដោយត្រូវបានបែងចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ ថៃគ្រោងចាក់ឲ្យបាន២លានដូសគិតត្រឹមចុងខែកុម្ភៈដំណាក់កាលទី២ និងទី៣ នឹងចាប់ផ្តើម​ពីខែមិថុនា​តទៅ ​ដោយគ្រោ​នឹងចាក់​ឲ្យបាន​គ្រប់ចំនួន ៦១លានដូស៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីនាំចេញទុរេនដល់ទៅប្រទេសជប៉ុនជាលើកដំបូង

ព័ត៌មាន
ក្រុមហ៊ុននាំចេញទុរេនដ៏ធំមួយរបស់ម៉ាឡេស៊ី បានចាប់ផ្ដើមនាំចេញផលិតផលផ្លែទុរេន ចូលទៅកាន់ទីផ្សារប្រទេសជប៉ុនជាលើកដំបូងកាលពីពាក់កណ្ដាលខែមក…

មន្ត្រីជាន់ខ្ពស់អាមេរិកថា កញ្ចប់ថវិកាជិត ២ទ្រីលានដុល្លារ នឹងជួយឲ្យអត្រាមានការងារនៅអាមេរិកវិលត្រឡប់មកវិញ

ព័ត៌មាន
លេខាធិការតនាគាររបស់អាមេរិក លោកស្រី Janet Yellen បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងធ្វើឲ្យអត្រានៃ ភាពមានការងារធ្វើពេញលេញត្រឡប់មកដូចដើមវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ