ទូររថភ្លើងល្បឿនលឿន

ចិនបញ្ជូនទូររថភ្លើងល្បឿនលឿនទៅឲ្យឡាវ និងគ្រោងដាក់ដំណើរការសាកល្បងឆាប់ៗនេះ


ក្តីសុបិន្តរបស់ប្រជាជនឡាវកំពុងក្លាយជាការពិត ខណៈដែលទូររថភ្លើងល្បឿនលឿនស្តង់ដារផលិតរបស់ចិន ត្រូវបានបញ្ជូនមកដល់រដ្ឋធានីវៀងច័ន្ទហើយកាលពីថ្ងៃទី ១៦ តុលា សម្រាប់ដាក់ឲ្យដំណើរការដឹកញ្ជូនតាមផ្លូវដែកដែលតភ្ជាប់ពីប្រទេសចិន និងឡាវ។ រថភ្លើងល្បឿនលឿននេះ ត្រូវបានគេដាក់ឈ្មោះថា “ឡានឆាង” ដែលអាចរត់ក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងសមត្ថភាពផ្ទុកអ្នកដំណើរបានចំនួន ៧២០នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន ស៊ិនហួ។
នេះជាទូទូររថភ្លើងល្បឿនលឿនដែលចិនបានបញ្ចូនទៅឲ្យឡាវ
ដោយ

ការ​ស្ថាបនា​ត​ភ្ជាប់​ផ្លូវដែក​រវាង​ចិន និង​ឡាវ​បាន​ចាប់ផ្តើម​តាំងពី​ខែធ្នូ​ឆ្នាំ ២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់ និង​ច​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែធ្នូ ឆ្នាំ​នេះ​។ ខណៈ​ដែល​ផ្លូវដែក​ត្រូវ​បាន​សាងសង់​ជិត​រួចរាល់ ប្រទេស​ចិន នៅ​ស​ប្ដា​ហ៍​មុន​នេះ​បាន​បញ្ជូន​ទូរថភ្លើង​ដើរ​ដោយ​ថាមពល​អគ្គិសនី មក​ដល់​ប្រទេស​ឡាវ​រួច​ហើយ ដោយ​ខ្សែ​រថភ្លើង​រវាង​ចិន និង​ឡាវ​នេះ គឺជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ទាំង​ការ​សាងសង់ និង​ប្រតិបត្តិការ​។

ឯកអគ្គរដ្ឋទូត​ចិន​លោក ជាំ​ង សៃ​ឌុ​ង (Jiang Zaidong) បាន​និយាយ​នៅ​ក្នុង​ពិធី​ប្រគល់​ទូរថភ្លើង​មក​ឲ្យ​ប្រទេស​ឡាវ កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​ថា ប្រទេស​ឡាវ​បាន​ទទួល​រថភ្លើង​ទំនើប​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​ជា​វឌ្ឍនភាព​មួយ​ក្នុង​ការ​សម្រេចការ​សាងសង់​ផ្លូវដែក​ចិន​-​ឡាវ ហើយ​វា​ក៏​ជា​សមិទ្ធផល​ដ៏​សំខាន់​នៃ​ការ​ភ្ជាប់​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ​ផង​ដែរ​។

ជាមួយនឹង​ការ​បើក​ដំណើរការ​ផ្លូវដែក​ចិន​-​ឡាវ​នា​ពេល​ឆាប់​ៗ​នេះ វា​នឹង​ជួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​កាន់តែ​ខ្លី​ជាង​មុន ពោល​គឺ​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​វៀងចន្ទន៍​ទៅ​ព្រំដែន​ចិន​-​ឡាវ​នឹង​ត្រូវ​កាត់​បន្ថយ​ពី​ពេលវេលា ២ ថ្ងៃ មក​នៅ​ត្រឹមតែ ៣ ម៉ោង​ប៉ុណ្ណោះ ហើយ​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​វៀង​ចន្ទ​ប្រទេស​ឡាវ ទៅ​ទីក្រុង​គួ​ន​មីង​ប្រទេស​ចិន​វិញ គឺ​ប្រើ​ពេលវេលា​ត្រឹមតែ​១​យប់​ប៉ុណ្ណោះ ។​

កិច្ចការ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​អភិវឌ្ឍ​លោត​ផ្លោះ​ក្នុង​កា​រត​ភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ទាំង​ពីរ​។ ពេល​នេះ​ឡាវ​បាន​បោះ​ជើង​ឈាន​ចូល​យុគសម័យ​ថ្មី​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ហើយ ព្រោះថា​ផ្លូវដែក​ឡាវ​-​ចិន​នឹង​នាំ​មក​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ​។

យ៉ាងណាមិញ ពលរដ្ឋ​ឡាវ​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ ព្រមទាំង​ជឿជាក់​ថា​ផ្លូវដែក​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស​ឡាវ​ដូច​ជា​ការ​ជំរុញ​វិស័យ​ទេសចរណ៍ ការ​ដឹក​ជញ្ជូន​ទំនិញ សេវាកម្ម​សាធារណៈ ជា​ពិសេស​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​បរទេស​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនធំៗកំពុងតាមចែចូវទិញឧស្ម័នធម្មជាតិរាវ LNG ពីអាមេរិក ដើម្បីផលិតថាមពលដែលកំពុងខ្វះខាត

បញ្ហាវិស័យថាមពលសកលកំពុងតែមានស្ថានភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើងៗ ប្រការនេះបាននឹងកំពុងបង្កជាក្ដីបារម្ភធំមួយសម្រាប់ការលូតលាស់នៃកំណើនសេដ្ឋក…

ប្រទេសអាស៊ានណាខ្លះ ដែលត្រៀមបើកជើងមេឃទទួលទេសចរអន្តរជាតិឡើងវិញ?

ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ាន សុទ្ធសឹងជាប្រទេសដែលពឹងផ្អែកខ្លាំងមែនទែនទៅលើឧស្សាហកម្មទេសចរណ៍ដែលត្រូវបានចាត់ទុកថា មាសពណ៌បៃតង។ ដូច្នេះហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ