ក្រុងប៉េកាំង

ក្រុងប៉េកាំង៖ ការធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ “គ្រាន់តែជាសកម្មភាពដើម្បីការពារសន្តិភាពនិងស្ថិរភាព»ប៉ុណ្ណោះ


ភាពតានតឹងរវាងចិន ជាមួយនឹងកោះតៃវ៉ាន់ ឃើញថា ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន បាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិនដែលធ្វើនៅក្បែរកោះតៃវ៉ាន់នោះ គឺមានគោដៅលើកកម្ពស់កងកម្លាំង និងជាសកម្មភាពមួយដើម្បីការពារសន្តិភាព និងស្ថិរភាពតែប៉ុណ្ណោះ។ ខណៈភាគីតៃវ៉ាន់វិញបានចេញមុខឡើងលើកថា ភាពតានតឹងផ្នែកយោធាជាមួយចិនកាន់តែអាក្រក់ទៅៗ ហើយតៃវ៉ាន់បានមើលឃើញថា ប្រទេសចិននឹងមានលទ្ធភាពបង្កើនការលុកលុយទ្រង់ទ្រាយធំមកលើកោះតៃវ៉ាន់នៅត្រឹមឆ្នាំ ២០២៥ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រទេសចិនបានដាក់ពង្រាយកម្លាំងទ័ពអាកាសទ្រង់ទ្រាយធំរយៈពេល ៤ ថ្ងៃជាប់ៗគ្នាចូលទៅក្នុងតំបន់ការពារនៃដែនអាកាសរបស់កោះតៃវ៉ាន់ចាប់តាំងនៅថ្ងៃទី ១ ខែតុលាដែលត្រូវបានទីក្រុងតៃប៉ិចាត់ទុកថា នេះជាការបង្កើនការយាយីផ្នែកយោធាដែលធ្វើឡើងដោយទីក្រុងប៉េកាំង។
ដោយ

ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​កម្លាំង​ទ័ពអាកាស​ទ្រង់ទ្រាយ​ធំ​រយៈពេល ៤ ថ្ងៃ​ជាប់​ៗ​គ្នា​ចូល​ទៅ​ក្នុង​តំបន់​ការពារ​នៃ​ដែនអាកាស​របស់​កោះ​តៃវ៉ាន់​ចាប់​តាំងនៅ​ថ្ងៃ​ទី ១ ខែតុលា​ដែល​ត្រូវ​បាន​ទីក្រុង​តៃប៉ិ​ចាត់​ទុក​ថា នេះ​ជា​ការ​បង្កើន​ការ​យាយី​ផ្នែក​យោធា​ដែល​ធ្វើ​ឡើង​ដោយ​ទីក្រុង​ប៉េ​កាំ​ង​។

ទន្ទឹម​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៅ​ទីក្រុង​ប៉េ​កាំ​ង លោក ម៉ា ស៊ា​វ​ក្វា​ង (Ma Xiaoguang) អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​របស់​ចិន បាន​និយាយ​ថា មូលហេតុ​នៃ​ភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឃុបឃិត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​តៃវ៉ាន់ ហៅ​កាត់​ថា (DPP) ជាមួយ​កម្លាំង​បរទេស និង​ការ​បង្កហេតុ​ជុំវិញ​ការ​ព្យាយាម​ស្វែងរក​ឯករាជ្យ​របស់​តៃវ៉ាន់​។ ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​តៃវ៉ាន់​នៅ​តែ​បន្ត​ឃុបឃិត​ជាមួយ​បរទេស នោះ​វា​នឹង​រុញ​តៃវ៉ាន់​ចូល​ទៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ជាង​នេះ​ទៀត ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ពាក្យ​ដដែល​។

លោក ម៉ា ស៊ា​វ​ក្វា​ង បាន​សង្កត់​បញ្ជាក់​ថា សមយុទ្ធ​របស់​ចិន​ធ្វើ​ឡើង​សំដៅ​ទៅ​សហរដ្ឋអាមេរិក​ដែល​ជា​អ្នកគាំទ្រ​កោះ​តៃវ៉ាន់ និង​សកម្មជន​នយោបាយ​របស់​កោះ​តៃវ៉ាន់​។

ទោះ​យ៉ាងណា​ក៏​ដោយ លោក​បាន​និយាយ​ថា នេះ​គ្រាន់តែ​ជា​សកម្មភាព​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន​ក៏​ដូច​ជា​សន្តិភាព ព្រមទាំង​ស្ថិរភាព​នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា ខណៈ​ដែរ​លោក​ស៊ី ជី​ន​ពីង​ប្តេជ្ញា​ថា នឹង​បង្រួបបង្រួម​កោះ​តៃវ៉ាន់​តាម​សន្ដិវិធី​នោះ មេដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី សៃ អ៊ី​ង​វេន​នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​នេះ បាន​ចេញ​មក​ប្រកាស​ក្តែ​ង​ៗ​ប្រាប់​ទៅ​ពិភពលោក និង​ជា​ពិសេស​ប្រាប់​ទៅ​កាន់​ក្រុង​ប៉េ​កាំ​ង​ថា កោះ​តៃវ៉ាន់​នឹង​មិន​ចុះ​ញ៉ម​ក្រោម​សម្ពាធ​ក្រុង​ប៉េ​កាំ​ង​នៅឡើយ ពោល​គឺ​កោះ​តៃវ៉ាន់​មិន​លះបង់​អធិបតេយ្យភាព​របស់​ខ្លួន និង​មិន​ឱនលំទោន​ដាក់​ចិន​ជា​ដាច់ខាត​។ ក្រោយ​ការ​ឆ្លើយ​តប​របស់​ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់​យ៉ាង​ដូច្នេះ ភ្លាម​ៗ​នោះ ភាគី​ចិន​ក៏​បាន​ចេញ​មុខ​ថ្កោលទោស​ខ្លាំង​ៗ​ទៅ​លើ​កោះ​តៃវ៉ាន់​ផង​ដែរ​៕

អត្ថបទ៖​ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុ ចាប់ដៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យកសិកម្មនិងហិរញ្ញវត្ថុ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុ (CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានចុះអនុស្សរណៈយោគយល់គ្នា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអ…

IMFព្យាករទម្លាក់កំណើនសេដ្ឋកិច្ច ចិន អាមេរិក និងពិភពលោកព្រមៗគ្នាសម្រាប់ឆ្នាំ២០២១

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករជាថ្មីចុងក្រោយដោយព្យាករទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១និងលេខ២ ក្នុងពិភពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ