ការនាំចូលសាច់​ក្នុងប្រទេសចិន

ក្រោយរកឃើញកូវីដ-១៩ នៅលើចំណីអាហារ ចិនបានផ្អាកនាំចូលសាច់ពីប្រទេសជាច្រើន


ដោយសារតែមានការព្រួយបារម្ភពីករណីឆ្លងកូវីដ-១៩ ប្រទេសចិនបានសម្រេចផ្អាកការនាំចូលសាច់ ពីប្រទេសចំនួន២៣ ហើយ គិតមកទល់ពេលនេះ។ ការផ្អាកការនាំចូលសាច់នេះ គឺធ្វើឡើងក្រោយពីពេលថ្មីៗនេះ មានការរកឃើញថា ការវេចខ្ចប់បង្គាកក នាំចូលមកពី ប្រទេសអេក្វាទ័រ គឺមានផ្ទុកមេរោគកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ក្រោយរកឃើញកូវីដ-១៩ នៅលើ ចំណីអាហារ ចិនបានផ្អាកនាំចូលសាច់ពីប្រទេសជាច្រើន (រូបភាព៖ Xinhua)
ដោយ

ក្រោយពី​មាន​ការផ្ទុះឡើង​ខ្លាំងនូវ មេរោគដ៏​កាច​សាហាវនេះ នៅក្នុងបណ្តា​ប្រទេស​ជាដៃគូ​ពាណិជ្ជកម្ម និងជាអ្នក​ផ្គត់ផ្គង់សាច់​មកកាន់​ប្រទេស​ចិននោះ រដ្ឋាភិបាលចិន បានសម្រេច​ផ្អាកការ​នាំចូល​សាច់ ជាបន្តបន្ទាប់ ហើយចុង​ក្រោយនេះ គឺផ្អាក​ការនាំចូល​សាច់ពី ក្រុមហ៊ុន​ចំនួន ៣ មកពី​ប្រទេស​អេក្វាទ័រ ដោយសារតែ​មេរោគ​កូវីដ-១៩ ត្រូវបានរក​ឃើញនៅលើ​កញ្ចប់​វេចខ្ចប់​សាច់​របស់​ពួកគេ។

ដើម្បីការពារ​ការរីករាល​នៃជម្ងឺកូវីដ-១៩ តាមរយៈ​ការផ្គត់ផ្គង់​ចំណី​អាហារ​កក ឬត្រជាក់​មកពី​ក្រៅប្រទេស​នោះ ភាគីគយចិន បានរឹតបន្តឹង​បន្ថែមលើ ការត្រួតពិនិត្យ និងស្វែងរក​មេរោគលើ​ចំណី​អាហារ​នាំចូល ដើម្បីធានា​ឲ្យបាននូវ​សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន។

គិតមកទល់​ពេលនេះ មានក្រុមហ៊ុន​ចំនួន ២៣ហើយ ដែលបាន​ផ្អាកការនាំចេញ​ផលិតផល​សាច់ កក មកកាន់​ប្រទេសចិន ដោយក្នុងនោះ មានក្រុមហ៊ុន​ចំនួន ១០ បានសម្រេច​ចិត្តផ្អាក​ការផ្គត់ផ្គង់​ដោយខ្លួនឯង បន្ទាប់ពី ចិន កំណត់​ការរឹតបន្តឹង​លើការនាំចូល។

គួរជម្រាបដែរថា ក្រៅពីប្រទេស​អេក្វាទ័រ ចិន ក៏បានផ្អាក​ការនាំចូល​សាច់មកពី​សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងប្រេស៊ីល ដែលសុទ្ធសឹង​តែជា ដៃគូពាណិជ្ជកម្ម​ដ៏សំខាន់​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យធានារ៉ាប់រងសុខភាព កំពុងទទួលបានឱកាសធំក្នុងវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅអំឡុងនៃការរាតត្បាតនៃវិបត្តិកូវីដ-១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចជាច្រើន ប៉ុន្ដែសម្រាប់វិស័យធានារ៉ាប់រងសុខភាពវិញ កំពុងទទ…

កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ទំនើប​បំផុត​នៅ​កម្ពុជា ចាប់​ផ្ដើម​ផលិតកម្ម​របស់​ខ្លួនហើយ ទោះ​ក្នុងអំឡុងពេល​​កូវីដ-១៩ក្ដី​

ព័ត៌មាន
ទោះបីជា​អាជីវកម្ម​និង​វិនិយោគទុន​ខ្លះ​​នៅកម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​វីរុស​កូវីដ-១៩ក្ដី ក្រុមហ៊ុន​ក្នុង​ស្រុក​​មួយ​​ចំនួន​ ​នៅតែ​បន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ