Advertisement
Advertisement
វិស័យធានារ៉ាប់រង

វិស័យធានារ៉ាប់រងសុខភាព កំពុងទទួលបានឱកាសធំក្នុងវិបត្តិកូវីដ-១៩


នៅអំឡុងនៃការរាតត្បាតនៃវិបត្តិកូវីដ-១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចជាច្រើន ប៉ុន្ដែសម្រាប់វិស័យធានារ៉ាប់រងសុខភាពវិញ កំពុងទទួលបានឱកាសពីវិបត្តិនេះ គួរឲ្យកត់សម្គាល់។
ត្រីមាសទី១ ឆ្នាំនេះ វិស័យធានារ៉ាប់រងកម្ពុជា នៅតែរក្សាកំណើនល្អ ទោះមានវិបត្តិកូវីដ-១៩
ដោយ
Advertisement

អ្នកជំនាញ​នៅក្នុងវិស័យ​ធានា​រ៉ាប់រង​កម្ពុជា​បានអះអាងថា បើទោះបី វិបត្តិកូវីដ-១៩ កំពុង​ធ្វើឲ្យប៉ពាល់​ដល់​វិស័យសេវា​ធានារ៉ាប់រង​ភាគច្រើន​នៅ​កម្ពុជាក៏ដោយ​ ពិសេសគឺ​សេវាកម្ម​ធានា​រ៉ាប់រង លើ ការធ្វើដំណើរ ធានារ៉ាប់រង​ខាងផ្នែក​ការងារ​សាងសង់ និងផ្នែកដឹក​ជញ្ជូន​ទំនិញ  ប៉ុន្តែបើ​មើលទៅលើ​សេវាធានា​រ៉ាប់រង​សុខភាព ក្នុង​អំឡុង​នៃ​វិបត្តិកូវីដ-១៩ នេះ បែជាមានកំណើន​ខ្លាំងទៅវិញ។

លោកយក់ ចំរើនប្ញទ្ធិ អគ្គនាយក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ បានឲ្យដឹងថា ក្នុងអំឡុងនៃ វិបត្តិ​កូវីដ១៩ នេះវិស័យ​ធានារ៉ាប់រង​សុខភាព កំពុងក្លាយជា​ឱកាស​សម្រាប់​​ជំនួស​ឲ្យវិស័យ ធានារ៉ាប់រង​ផ្នែក​អាកាសចរណ៍​ ធានារ៉ាប់រង​ការងារ​សាងសង់ និងដឹកជញ្ជូន​ដែលបាន​រងផល​ ប៉ះពាល់ខ្លាំង​ជាងគេនោះ។

លោកចំរើន ប្ញទ្ធិ បញ្ជាក់ថា ក្នុងអំឡុង​វិបត្តិកូវីដ-១៩ នេះផលិតផល​សេវាកម្ម​ធានារ៉ប់រង​ផ្នែកសុខ​ភាព​មានកំណើន រហូតដល់ ៤០ភាគរយ ខណៈប្រជាពលរដ្ឋ​ចាប់ផ្តើម​មានការ​យល់ដឹង និងបារម្ភ ខ្លាំង​អំពីសុខភាព​របស់ខ្លួន​ដែលរំពឹង​ថា ធានារ៉ាប់រង​បាននិងកំពុង​ជួយ​ពួកគាត់​ច្រើន។

បើតាមលោក អគ្គនាយក​ក្រុមហ៊ុន ហ្វតតេ រូបនេះ ក្នុងវិបត្តិកូវីដ-១៩ វិស័ធានារ៉ាប់រង អាយុជីវិត ក៏មិន ទទួលរង ផលប៉ះ ពាល់ ខ្លាំងដូចទៅ​នឹងសេវា​ធានារ៉ាប់រង​ទូទៅ​នោះទេ ប៉ុន្តែយ៉ាងណា​សម្រាប់​វិស័យ នេះទាំង មូលគឺមាន​ការធ្លាក់ចុះ​នូវប្រាក់​ចំណូល បើធៀបនឹង​ផែនការ ហើយចំពោះ​ការធ្វើសំណង​វិញ គឺមានការ​កើនឡើង​គួរឲ្យ​កត់សម្គាល់។

លោក បន្ដឲ្យ​ដឹងទៀតថា វិស័យធានារ៉ាប់រ​ងនៅកម្ពុជានឹង​នៅតែរងផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ-១៩ ​ ហើយក៏នឹង​ធ្វើឲ្យប៉ះពាល់​ខ្លាំង​ទៅដល់ចំណូល ដែលនឹងធ្វើឲ្យ​ចំណូល​ធ្លាក់ចុះ​បន្តទៀត ខណៈចំណូល​បានមក​វីស័យ​ដឹកជញ្ជូន ចំណូលបាន​មកពី​វិស័យអចលនទ្រព្យ និងចំណូល​នៃអាជីវកម្ម​ផ្សេងៗ​កំពុងត្រូវ​បាន​ធ្លាក់ចុះ​ផងនោះ។

លោកបន្តថា វិស័យធានារ៉ាប់រង​នៅកម្ពុជានៅ​ឆ្នាំ២០២០ នេះ នឹងពុំ​មានកំណើន​ល្អនោះទេ ព្រោះតែ​ឥទ្ធិពល​ជំងឺកូវីដ-១៩ នេះ ប៉ុន្តែយ៉ាងណា​ នៅរយៈពេល៤ ខែដំបូង​ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ ទទួលបាន​បុព្វលាភ​សរុប ជាង ១៧លានដុល្លារ កើនឡើង ២០ភាគរយ។

បើតាមប្រធាន​សមាគម​ធានារ៉ាប់រងកម្ពុជា សម្រាប់ត្រីមា​សទី ១ ឆ្នាំ២០២០ នេះ ប្រាក់​សំណង​ដែលបាន​ទូទាត់​ឲ្យអតិថិជន​នៅក្នុង​វិស័យ​ធានា​រ៉ាប់រង​ទូទៅ​សរុបជិត ៦លានដុល្លារ ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៩ កើនឡើង​ប្រមាណ​ ៣៧ភាគរយ។

សូមជម្រាបថា វិស័យធានា​រ៉ាប់រង​បានចូល​រួមចំណែក​ក្នុង​សេដ្ឋកិច្ច​ពិភព​លោក រហូតដល់​​៧ភាគ​រយ និងក៏ជា​សំណាញ់​សុវត្ថភាព​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក ប៉ុន្តែសម្រាប់​កម្ពុជា​ទើបតែអាច​បានចាក់​បញ្ចូលក្នុង​សេដ្ឋកិច្ច​ពិភពលោក​ត្រឹម ០.៧ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែដោយសារវិស័យ ធានារ៉ាប់រងនៅ​កម្ពុជា​ជាវិស័យ​មួយក្មេងខ្ចី ទើបបាន​ជាធ្វើឲ្យវិ័យ​នេះ​មានកំណើន​កើន​ឡើង ខ្លាំងជារៀង​រាល់ឆ្នាំ​ប្រមាណ​២០ភាគរយនៅ​កម្ពុជា ខណៈនៅ​ប្រទេស​អភិវឌ្ឍន៍​មាន​កំណើន ត្រឹម ១ទៅ ២ភាគរយប៉ុណ្ណោះ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបន្តបើកច្រកព្រំដែនខាវឌីនឲ្យកម្ពុជាអាចចូលដឹកជញ្ជូនទំនិញចេញចូល តែត្រូវគោរពតាមលក្ខខណ្ឌ

ព័ត៌មាន
ដោយសារតែការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ ទទួលបានលទ្ធផលកាន់តែប្រសើរ និងដើម្បីបន្ថយផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំ...

ក្រោយរកឃើញកូវីដ-១៩ នៅលើចំណីអាហារ ចិនបានផ្អាកនាំចូលសាច់ពីប្រទេសជាច្រើន

ព័ត៌មាន
ដោយសារតែមានការព្រួយបារម្ភពីករណីឆ្លងកូវីដ-១៩ ប្រទេសចិនបានសម្រេចផ្អាកការនាំចូលសាច់ ពីប្រទេសចំនួន២៣ ហើយ គិតមកទល់ពេលនេះ។ ការផ្អាកការនា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ