ចិន-​អាមេរិក-​ពាណិជ្ជកម្ម

ចិន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ Boeing អាមេរិក ៣០០​គ្រឿង


ក្នុង​អំឡុង​​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទិញ​យន្តហោះ Boeing ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​បំផុត​របស់​អាមេរិក ចំនួន ៣០០​គ្រឿង ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៣៧​ពាន់​លាន​ដុល្លារ។
យន្តហោះ Boeing 777-200LR ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Emirates នឹង​ប្រើ​សម្រាប់​ការហោះហើរ​ពី​ឌូបៃ មក​ភ្នំពេញ។
ដោយ

កិច្ច​ព្រមព្រៀង​នេះ ស្ថិត​ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ដែល​គិត​ជា​ទឹក​ប្រាក់​មាន​រហូត​ដល់​ទៅ​ជាង ២៥០​ពាន់​លាន​ដុល្លារ​ ដែល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិនពីង បាន​ប្រកាស​រួម​គ្នា។ 

យន្តហោះ​ដែល​បញ្ជាទិញ​ទាំង​នេះ គឺ​សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាកាសចរណ៍​ចិន​ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា CASC។

កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ក្រុមហ៊ុន​ CASC របស់​ចិន បាន​បញ្ជា​ទិញ​រួច​ម្ដង​ហើយ​នូវ​យន្តហោះ​ចំនួន ៣០០​គ្រឿង​ដូច​គ្នា ពី​ក្រុមហ៊ុន​ Boeing របស់​អាមេរិក ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន ៣៨​ពាន់​លាន​ដុល្លារ​អាមេរិក។ 

ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing របស់​អាមេរិក និង​ Airbus របស់​អឺរ៉ុប​ កំពុង​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​ក្លា នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​យន្តហោះ​ធំ​បំផុត​ទីពីរ​នៅ​លើ​ពិភព​លោក។ 

ក្រុមហ៊ុន Boeing របស់​អាមេរិក បាន​ព្យាករ​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​ទៅ​មុខ​ មហាយក្ស​អាស៊ី​នឹង​ត្រូវការ​យន្តហោះ​ពាណិជ្ជកម្មជាង ៧២០០​គ្រឿង។ 

ទន្ទឹម​នឹង​នេះ​ដែរ ចិន​ខ្លួន​ឯង​ក៏​បាន​អភិវឌ្ឍ​យន្តហោះ​ប្រភេទ C919 ដែលហោះហើរ​បានចម្ងាយ​មធ្យម ដោយ​ខ្លួន​ឯង​ផង​ដែរ ដើម្បី​ទប់ទល់​នឹង​ការ​គ្របដណ្ដប់​ទីផ្សារ​ផ្ដាច់​មុខ​ដោយ​ Boeing និង Airbus៕ (អត្ថបទ​ប្រែ​សម្រួល)




អត្ថបទបន្ទាប់


វៀតណាម​បន្ត​ជំរុញ​ឲ្យ​កិច្ច​ព្រមព្រៀង TPP ចេញ​ជា​ផ្លែផ្កា ទោះ​បី​គ្មាន​វត្តមាន​អាមេរិក​ក្ដី

ឆ្លៀត​ខាង​ក្រៅ​កិច្ច​ប្រជុំ APEC 2017 វៀតណាម​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​បន្ថែម​ទៀត ក្នុង​ការ​ខិតខំ​ប្រមែ​ប្រមុម​មតិ​ពី​អ្នក​ដឹកនាំ​កំពូលៗ​…

ថៃ​លៃ​ថវិកា​ជាង ២,៤​ពាន់​លាន​ដុល្លារ​សម្រាប់​ឲ្យ​កសិករ​ខ្ចីដើម្បី​ពន្យារ​ពេល​ការ​លក់ស្រូវ

ធនាគារ​កសិកម្ម​និង​សហគមន៍​កសិកម្ម​​ (BAAC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ថៃ បាន​លៃ​ទុក​ថវិកា​ជាង ៨០​ពាន់​លាន​បាត ឬ​ស្មើ​នឹង​ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ