វិស័យ សេដ្ឋកិច្ច

អ្នកជំនាញជឿថា ចិននឹងបញ្ចេញកញ្ចប់សេណារីយ៉ូសេដ្ឋកិច្ចនៅក្រោយការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក


វិនិយោគិនធំៗរំពឹងថា មហាយក្សចិននឹងបង្ហាញផែនការជំរុញសេដ្ឋកិច្ចរបស់ខ្លួននៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈទីក្រុងប៉េកាំង កំពុងរៀបចំកញ្ចប់សេណារីយ៉ូសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី ដើម្បីត្រៀមឆ្លើយតបនឹងស្ថានការណ៍នៅក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាម៉េរិក។ អ្នកវិភាគខ្លះថា កញ្ចប់សេណារីយូនេះ អាចមានទម្ងន់ខុសគ្នារវាងបេក្ខជនប្រធានាធិបតីទាំងពីរ តែអ្នកវិភាគខ្លះថា វាជាកញ្ចប់សេណារីយូរួមមិនចំពោះនរណាម្នាក់ឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNBC។
វិស័យ សេដ្ឋកិច្ច
ដោយ

វិនិយោគិនធំៗរំពឹងថា ទីក្រុងប៉េកាំង ដែលជាមហាអំណាយសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកនឹងបង្ហាញព័ត៌មានលម្អិត ស្តីពីកញ្ចប់សេណារីយ៉ូសារពើពន្ធនៅថ្ងៃសុក្រ សប្តាហ៍នេះ ដែលជាពេលគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន នឹងបញ្ចប់កិច្ចប្រជុំរយៈពេល៥ថ្ងៃរបស់ខ្លួន។ កិច្ចប្រជុំនេះត្រូវបានមហាយក្សចិនរៀបចំឡើងស្របពេលសហរដ្ឋអាម៉េរិក កំពុងរៀបចំដំណើរការបោះឆ្នោត។ លោក ទីង លូ (Ting Lu) សេដ្ឋវិទូចិន ប្រចាំក្រុមហ៊ុន Nomura បាននិយាយនៅក្នុងកំណត់ត្រាមួយកាលពីសប្តាហ៍មុនថា ទំហំនៃកញ្ចប់ជំរុញសារពើពន្ធរបស់ចិន នឹងមានទំហំខុសគ្នាពី១០% ទៅ ២០% អាស្រ័យលើលទ្ធផលនៃការបោះឆ្នោតនៅអាម៉េរិក ពោលគឺបើលោក ដូណាល់ ត្រាំ ឈ្នះវាអាចមានទំហំធំជាងជ័យជម្នះរបស់លោកស្រី កាម៉ាឡា ហារីស។ លោកបានលើកឡើងថា លោក ត្រាំ បានគំរាមដំឡើងពន្ធលើការនាំចេញរបស់ចិន រហូតដល់៦០%  ហើយក៏សង្កត់ធ្ងន់ថា សេណារីយ៉ូខ្លះ គឺលោកអាចដំឡើង ដល់២០០%  តែលោកស្រី ហារីស ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីមិនទាន់បានបង្ហាញពីការអនុវត្តការកំណត់ពន្ធនេះខុសពីរដ្ឋបាលលោក ចូ បៃដិន នៅឡើយទេ។

ដោយឡែកលោក ហ្សូ ប៊ិន (Zhu Bin) អ្នកសេដ្ឋវិទូជាន់ខ្ពស់មួយរូបដែរនោះបានលើកឡើងថា ការបង្កើនការរឹតបន្តឹងពាណិជ្ជកម្មនឹងតម្រូវឱ្យប្រទេសចិនពឹងផ្អែកលើតម្រូវការក្នុងស្រុកបន្ថែមទៀតដើម្បីជំរុញកំណើន។ លោកជឿជាក់ថា ប្រសិនបើលោក ត្រាំ ឈ្នះការបោះឆ្នោតការជំរុញការប្រើប្រាស់ក្នុងស្រុករបស់ចិននឹងមានទំហំធំ មិនមែនតូចនោះទេ។ លោករំពឹងថា លោក ត្រាំ អាចមានឱកាសឈ្នះកាន់តែច្រើន ហើយសម្តីរបស់លោកកំពុងបង្កើនសម្ពាធលើការធ្លាក់ចុះនៃប្រាក់យ័នរបស់ចិនធៀបនឹងប្រាក់ដុល្លារអាម៉េរិក។

ក្រៅពីបញ្ហាពន្ធ អ្នកវិភាគបានប៉ាន់ប្រមាណថា ចិនអាចនឹងកំពុងពិចារណាលើការបញ្ចេញកញ្ចប់មូលនិធិមូលបត្របំណុលដែលមានតម្លៃប្រមាណជា១,៤ទ្រីលានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង និងជប៉ុន បានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ពលករវៀតណាម

ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានក្លាយជាប្រភពផ្តល់ចំណូលច្រើនជាងសម្រាប់ពលករចំណាកស្រុករបស់វៀតណាម បើធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់។ ក្នុងនោះ…

ថៃ ទាក់ទាញទុកវិនិយោគបរទេសបានរាប់ពាន់លានដុល្លារនៅ៩ខែឆ្នាំនេះ មានការកើនឡើង៦០%

ធនាគារកណ្តាលថៃ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែ ស្តីពីស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុ ថា សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងត្រីមាសទី៣ឆ្នាំនេះ មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ