វិស័យទេសចរណ៍

ចិននឹងអនុញ្ញាតឱ្យជនជាតិជប៉ុន និងអឺរ៉ុបមួយចំនួនចូលប្រទេសខ្លួនដោយមិនចាំបាច់មានទិដ្ឋាការ


ស្របពេលខ្លួនកំពុងរងសម្ពាធនឹងសង្រ្គាមពាណិជ្ជកម្មដ៏ក្តៅគគុកជាមួយនឹងសហរដ្ឋអាម៉េរិក ចិនគ្រោងបើកប្រទេសទទួលជនជាតិជប៉ុន និងបណ្តាជនជាតិអឺរ៉ុបមួយចំនួនចូលក្នុងប្រទេសរបស់ខ្លួនដោយមិនចាំបាច់មានទិដ្ឋាការ។ ប្រទេសអឺរ៉ុប ដែលនឹងទទួលបានការលើកលែងទិដ្ឋាការទាំងនោះ រួមមាន ប៊ុលហ្គារី រូម៉ានី និងក្រូអាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យទេសចរណ៍
ដោយ

ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានអះអាងថា រដ្ឋាភិបាលចិន នឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋជប៉ុន ដែលធ្វើដំណើរទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ២០២៥។ ក្រៅពីជប៉ុន ចិនក៏នឹងលើកលែងទិដ្ឋាការដល់បណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតផងដែរ រួមមានប៊ុលហ្គារី រូម៉ានី និងក្រូអាតជាដើម។

គិតមកទល់ពេលនេះចិន បានលើកលែងទិដ្ឋាការដល់ប្រទេស និងដែនកោះសរុបចំនួន៣៨ ដោយពួកគេអាចធ្វើដំណើរចូល និងស្នាក់នៅក្នុងប្រទេសចិន រហូតដល់៣០ថ្ងៃ។

ការសម្រេចចិត្តដាក់បញ្ចូលប្រទេសជប៉ុន ទៅក្នុងបញ្ជីលើកលែងទិដ្ឋាការនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួប រវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីជីរូ អ៊ីស៊ីបា (Shigeru Ishiba) និងប្រធានាធិបតីចិន ស៊ី ជិនភីង ( Xi Jinping ) នៅខាងក្រៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសប៉េរូ កាលពីសប្តាហ៍មុន ជាកន្លែងដែលមដឹកនាំប្រទេសទាំងពីរបានយល់ព្រមសហការគ្នាលើវិស័យ ដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម។

ប្រទេសចិន បានផ្អាកការលើកលែងទិដ្ឋាការសម្រាប់ជនជាតិជប៉ុន និងអ្នកធ្វើដំណើរផ្សេងទៀតក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ចាប់តាំងពីចិន បានលុបចោលគោលនយោបាយសូន្យ-កូវីដ នៅឆ្នាំ២០២៣ ទីក្រុងប៉េកាំង បានលើកលែងទិដ្ឋាការសម្រាប់ប្រទេសរាប់សិបនៅអឺរ៉ុប និងអាស៊ីអាគ្នេយ៍។ ប៉ុន្តែជនជាតិជប៉ុន នៅតែត្រូវបានគេតម្រូវឱ្យស្នើសុំទិដ្ឋាការ សូម្បីតែស្នាក់នៅក្នុងរយៈពេលតិចជាង១៥ថ្ងៃ ។

អ្នកវិភាគបានឲ្យដឹងថា វិធានការនេះជាក្តីរំពឹងរបស់ទីក្រុងប៉េកាំង ក្នុងការទាក់ទាញដំណើរការប្រតិបត្តិការអាជីវកម្ម និងទេសចរណ៍ពីប្រទេសជប៉ុន ប៉ុន្តែការធ្លាក់ចុះ​នៃតម្លៃប្រាក់យ៉េន និងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន នៅក្នុងប្រទេសចិន ក៏បានកើនឡើងផងដែរ។

ម៉្យាងវិញទៀត ជនជាតិចិន ដែលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅតែត្រូវការទិដ្ឋាការ ដែលជាគោលការណ៍ដែលមានតាំងពីមុនការរាតត្បាតរនៃជំងឺកូវីដ-១៩។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន បានរាយការណ៍ថា ទីក្រុងតូក្យូ មិនមានគម្រោងផ្តល់ការលើកលែងទិដ្ឋាការជូនពលរដ្ឋចិនជាថ្មីឡើងវិញនៅឡើយទេ ប៉ុន្តែកំពុងពិចារណាលើការធ្វើឱ្យកម្មវិធីស្នើសុំទិដ្ឋាការមានភាពងាយស្រួល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការស្ទង់មតិរកឃើញថា បន្ទុកបំណុលរបស់អាម៉េរិក ក្លាយជាហានិភ័យធំបំផុតចំពោះស្ថិរភាពហិរញ្ញវត្ថុ

ការស្ទង់មតិរបស់ធនាគារកណ្ដាលអាម៉េរិក បានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា បន្ទុកបំណុលរបស់រដ្ឋាភិបាលអាម៉េរិក នៅពេលនេះក្លាយជាហានិភ័យធំបំផុតចំពោះ…

កញ្ចប់ថវិកាទំហំ៣០០ពាន់លានដុល្លារសម្រាប់ជួយដោះស្រាយបញ្ហាអាកាសធាតុត្រូវបានអនុម័ត តែប្រទេសទទួលជំនួយរិះគន់

ទីបំផុតកិច្ចព្រមព្រៀងដោះស្រាយបញ្ហាប្រែប្រួលអាកាសទំហំ៣០០ពាន់ដុល្លារក្នុង១ឆ្នាំ ដែលផ្តល់ដោយបណ្តាប្រទេសអ្នកមាន សម្រាប់ជួយប្រទេសក្រីក្រ ដែលរងគ្រោះដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ