ប្រទេសចិន

នាយករដ្ឋមន្ត្រីចិនចេញមុខមកសន្យាបង្កើនគោលនយោបាយជំរុញកំណើនបន្ថែម ចំពេលសេដ្ឋកិច្ចកើនយឺត


នាយករដ្ឋមន្រ្តីចិនលោក លី ឃឺឈាំង បានប្រាប់ទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននៅថ្ងៃទី១៦សីហាថា ប្រទេសចិននឹងបង្កើនការគាំទ្រគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត។ ការប្តេជ្ញាចិត្តពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុងប៉េកាំងបែបនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍សេដ្ឋកិច្ចចិន កាលពីខែកក្កដាបង្ហាញពីការធ្លាក់ចុះខ្លាំងមិនធ្លាប់មិន និងលើសពីការរំពឹងទុកទៅទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នាយករដ្ឋមន្ត្រីចិនចេញមុខសន្យាជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ!
ដោយ

ត្រូវបានស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នាយករដ្ឋមន្ត្រីលី ឃឺឆាំង អំឡុងពេលកិច្ចប្រជុំតាមវីដេអូជាមួយមន្ត្រីជាន់ខ្ពស់មកពីខេត្តធំៗចំនួនប្រាំមួយ ដែលដំណាងឱ្យជាង៤០%នៃសេដ្ឋកិច្ចចិនបានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តងើបឡើងវិញតិចតួចបំផុតកាលពីខែកក្កដា ដែលជាកំណើនខុសពីការរំពឹងទុកឆ្ងាយ។

លោកបានដាក់បញ្ជាឱ្យអាជ្ញាធរខេត្តទាំង៦ អនុវត្តយ៉ាងហ្មត់ចត់នូវកញ្ចប់ថវិកា វិធានការគោលនយោបាយ ដែលធ្លាប់បានដាក់ចេញកាលពីខែឧសភា។ ការដាក់បញ្ជាដូចនេះក៏ដោយសារតែវិធានការដែលបានដាក់ចេញអនុវត្តកាលពីខែឧសភា មិនបានបង្ហាញប្រសិទ្ធភាពសោះឡើយ ជាក់ស្តែងដូចគេបានឃើញរបាយការណ៍កំណើនសេដ្ឋកិច្ចក្នុងខែកក្កដាស្រាប់ គឺវិស័យសំខាន់ៗដែលទ្រទ្រង់ដល់សេដ្ឋកិច្ចចិនសុទ្ធតែបង្ហាញពីកំណើនថយចុះជាងការពឹងរំពឹងទុក។ ជុំវិញនឹងបញ្ហាសេដ្ឋកិច្ចកើនយឺតនេះ លោកលី ឃឺឈាំង នាយករដ្ឋមន្ត្រីចក៏បានសន្យាដែរថា លោកនឹងជំរុញគុណភាពនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីរក្សាសកម្មភាពកំណើនក្នុងរង្វង់សមហេតុសមផលមួយ។

របាយការណ៍ពីការិយាល័យស្ថិតិជាតិចិនកាលពីថ្ងៃចន្ទបង្ហាញថា ការចំណាយរបស់ពលរដ្ឋ ការចំណាយលើអាជីវកម្ម និងសេវាកម្មបានធ្លាក់ចុះខ្លាំងកាលពីខែកក្កដា។ ប្រការនេះត្រូវបាន នាយករដ្ឋមន្ត្រីចិនសន្យាថា នឹងចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ និងពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព។ លោកក៏បានប្តេជ្ញាថា បង្កើនការគាំទ្រគោលនយោបាយដើម្បីរក្សាស្ថិរភាពការងារ តម្លៃទំនិញ និងធានានូវកំណើនសេដ្ឋកិច្ចទាំងមូលតែម្តងសម្រាប់ត្រីមាសទី៣ឆ្នាំនេះ។

សូមជម្រាបថា រដ្ឋាភិបាលក្រុងប៉េកាំងទំនងជាខកចិត្តយ៉ាងខ្លាំងនឹងរបាយការណ៍សេដ្ឋកិច្ចខែកក្កដារបស់ខ្លួន ទើបសម្រេចកោះប្រជុំ និងបង្ហាញការប្តេជ្ញាចិត្តភ្លាមៗបន្ថែមទៀតនៅពេលនេះ។ ទិន្នន័យសេដ្ឋកិច្ចចុងក្រោយនេះ សុទ្ធតែបានបង្ហាញពីវិស័យចម្បងៗរបស់ចិន មានកំណើនយឺតជាងការប៉ាន់ស្មានទុកទាំងអស់ ក្នុងនោះរួមមាន ផលិតកម្មឧស្សាហកម្ម ការលក់រាយ លំហូរនៃឡានដឹកទំនិញ ភាព ការងារធ្វើជាដើម។

ភាពរឹងទទឹងមិនផ្លាស់ប្តូរ ដោយនៅតែបន្តអនុវត្តគោលនយោបាយគ្មានកូវីដ១៩ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើឲ្យមានការលំបាកក្នុងការរក្សានូវវឌ្ឍនភាពសេដ្ឋកិច្ច និងធ្វើឱ្យអ្វីៗទាំងអស់ស្ថិតនៅក្នុងភាពស្រពេចស្រពិល។ ស្រពេចស្រពិល ក៏ដោយសារតែ ភាពភ័យខ្លាចក្នុងការរឹតបន្តឹងនិងការបិទខ្ទប់ម្តងហើយម្តងទៀត នៅតែបន្តកើតមានក្នុងចំណោមពលរដ្ឋ អាជីវករ និងពិសេសអ្នកវិនិយោគ។ ខណៈកង្វះខាតថាមពលនារដូវក្តៅឆ្នាំនេះ កំពុងចោទជាបញ្ហាមួយថ្មីទៀតសម្រាប់រោងចក្រឧស្សាហកម្មធំៗនៅក្នុងប្រទេសចិនផងដែរ៕




អត្ថបទបន្ទាប់


ថៃបង្កើនថវិកា ១,៣ពាន់លានដុល្លារ ជួយពលរដ្ឋមានប្រាក់ចំណូលទាប ចំពេលសេដ្ឋកិច្ចប្រឈមបញ្ហាអតិផរណា

ថវិកាយ៉ាងហោចណាស់ជាង ១ពាន់៣យរយលានដុល្លារអាមេរិក នឹងត្រូវរាជរដ្ឋាភិបាលថៃចំណាយសម្រាប់ឧបត្ថម្ភធននៅជុំបន្តទៀត នៃគម្រោងបណ្ណគាំពារសុខុមាលភាព…

អាជ្ញាធរចិនបញ្ជាឱ្យរោងចក្រជាច្រើនផ្អាកផលិតកម្ម ក្រោយខ្វះខាតអគ្គិសនី

រដ្ឋបាលខេត្តស៊ីឈួន របស់ប្រទេសចិន បានចេញសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះ ដោយបញ្ជាឱ្យរោងចក្រភាគច្រើននៅក្នុងខេត្តរបស់ខ្លួន រួមទាំងរោងចក្រអ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ