កំណើនសេដ្ឋកិច្ចចិនថយចុះ ធ្

តួលេខកំណើនសេដ្ឋកិច្ចចិនថយចុះ ធ្វើឲ្យរង្គើដល់ផ្សារភាគហ៊ុនចិន និងហុងកុង


ផ្សារភាគហ៊ុននៅចិនដីគោក និងហុងកុង បានធ្លាក់ចុះនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីមានការលេចឡើងនូវទន្នន័យអំពីការថមថយចុះនៃកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន នៅក្នុងត្រីមាសទី៣នៅឆ្នាំ២០២១នេះ ដែលខុសពីអ្វីដែលបានរំពឹងទុក។ សេដ្ឋកិច្ចចិនមានកំណើនយឺតនេះ ក៏ជាផ្នែកមួយធ្វើឲ្យប៉ះពាល់ទៅដល់ទស្សនវិស័យនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចពិភពលោក និងបង្កឲ្យមានភាពរង្គោះរង្គើទៅដល់ផ្សារភាគហ៊ុននៅក្នុងតំបន់ផងដែរ។
ផ្សារភាគហ៊ុននៅចិនដីគោក និងហុងកុង បានធ្លាក់ចុះនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ
ដោយ

ក្រុមហ៊ុន​អ្នកវិភាគ​ដែល​ត្រូវ​បាន​ស្រង់​សម្ដី​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ឲ្យ​ដឹង​ថា ការ​អត្ថាធិប្បាយ​របស់​លោក ស៊ីជី​ន ពីង​ប្រធានាធិបតី​ចិន​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ដោយ​បាន​អំពាវនាវ​បង្កើន​ពន្ធ​លើ​អចលនទ្រព្យ ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សតិអារម្មណ៍​វិនិយោគិន​ផ្សារភាគហ៊ុន​ផង​ដែរ ខណៈ​ដែល​វិនិយោគិន​ទាំងនេះ ក៏​មានការ​ព្រួយបារម្ភ​លើ​ការ​វិនិយោគ​រួច​ទៅ​ហើយ​ដែរ តាំងពី​តម្លៃ​ប្រេង​បាន​និង​កំពុង​បន្ដ​ឡើងថ្លៃ​កាន់តែ​ខ្លាំង​នោះ​។

នៅ​ថ្ងៃ​បើក​ជួញដូរ​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ តម្លៃ​ទីផ្សារ​ភាគហ៊ុន Chinese Blue Chips របស់​ចិន បាន​ធ្លាក់​ចុះ​១,៥៥% និង​ស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន​នៅ​ហុងកុង​វិញ ធ្លាក់​ចុះ ០,៥៤%​។

ស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន​តំបន់ ក៏​មានការ​ដាំ​ក្បាល​ចុះ​ដែរ ដោយសារ​តែ​ផ្សារភាគហ៊ុន​ចិន​ធ្លាក់​ចុះ​នេះ​។ តួយ៉ាង ផ្សារភាគហ៊ុន MSCI នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក្រៅពី​ប្រទេស​ជប៉ុន ក៏​បាន​ធ្លាក់​ចុះ ០,៣៤% ដែរ ខណៈ​ផ្សារភាគហ៊ុន​ជប៉ុន​ធ្លាក់​ចុះ ០,១៥%​។ ជាមួយ​គ្នា ផ្សារភាគហ៊ុន​អា​មេ​រិ​ក S&P500 ក៏​បាន​ធ្លាក់​ចុះ ០,៣%​ផង​ដែរ​។

បញ្ហា​តម្លៃ​ប្រេង​ថ្មី​ៗ​នេះ បាន​ហក់​កើនឡើង​កាន់តែ​ខ្លាំង នៅ​ចំ​ពេល​ដែល​ពិភពលោក​កំពុង​មាន​បញ្ហា​កង្វះ​ថាមពល​ប្រើប្រាស់​។ ជាក់ស្ដែង តម្លៃ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​កបាន​ឡើងថ្លៃ​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​មកនេះ ហើយ​នៅ​តម្លៃ​ប្រេង​នៅ​អង់គ្លេស​វិញ​ក៏​កើន​ថ្លៃ​ខ្ពស់​បំផុត​គិត​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ​ផង​ដែរ​។

នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០២១ ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន មាន​កំណើន​ត្រឹមតែ ៤,៩% ប៉ុណ្ណោះ ធៀប​នឹង​ត្រីមាស​ទី​៣​ឆ្នាំ​២០២០ ដោយសារ​តែ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ធំ​បំផុត​ទី​២​នេះ កំពុង​ជួប​បញ្ហា​កង្វះខាត​ថាមពល ការ​ផ្គត់ផ្គង់​រួម​តូច​,​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ និង​បញ្ហា​បំណុល​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាដើម​។

អ្នក​សេដ្ឋកិច្ច​ខ្លះ​និយាយ​ថា តួលេខ​នៃ​ការ​ដើរ​យឺត​នៃ​សេដ្ឋកិច្ច​ចិន​នៅ​ត្រីមាស​ទី​៤ អាច​នឹង​មាន​កាន់តែ​យ៉ាប់យ៉ឺន​ជាង​ត្រីមាស​ទី​៣​ទៅ​ទៀត ដោយសារ​តែ​នឹង​ត្រូវ​រង​នូវ​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ដែល​បង្ក​ឡើង​ដោយ​ប​ញ្ហ​កង្វះ​ថាមពល​នេះ​៕

None



អត្ថបទបន្ទាប់


តើមានកត្តារំខានអ្វីខ្លះ ធ្វើឲ្យសេដ្ឋកិច្ចចិននៅត្រីមាសទី៣ឆ្នាំនេះថមថយកំណើនខ្លាំង?

សេដ្ឋកិច្ច ចិននៅត្រីមាសទី៣ឆ្នាំនេះ បានបង្ហាញពីកំណើនយឺតបំផុតមួយ ក្រោយរងផលប៉ះពាល់ដោយសារ វិបត្តិខ្វះខាតថាមពល ការជាប់គាំងខ្សែសង្វាក់ផ្គត់ផ្គ…

រដ្ឋាភិបាលស្រមោលភូមា ទទូចស្នើសុំទៅអាស៊ាន អនុញ្ញាតឲ្យខ្លួនចូលប្រជុំអាស៊ានជំនួសក្រុមយោធា

រដ្ឋាភិបាលស្រមោលភូមា ដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងនឹងរបបសឹក នៅថ្ងៃច័ន្ទទី១៨តុលា បាននិយាយស្វាគមន៍ការសម្រេចរបស់អាស៊ានក្នុងការមិនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ