ក្រុមហ៊ុនចិនធំៗ ២

ក្រុមហ៊ុនចិនធំៗ ២ បាត់ឈ្មោះចេញពីតារាងបញ្ជីឈ្មោះកំពូលក្រុមហ៊ុនទីផ្សារមូលធនទាំង ១០ ក្នុងពិភពលោក


ក្រុមហ៊ុនយក្សចិនធំៗចំនួន ២ គឺក្រុមហ៊ុនTencent និង Alibaba បានខ្ទាតចេញពីតារាងបញ្ជីឈ្មោះ កំពូលក្រុមហ៊ុនដែលមានទីផ្សារមូលធន ឬហៅថា ក្រុមហ៊ុនដែលមានតម្លៃភាគហ៊ុនច្រើនជាងបំផុតទាំង ១០ របស់ពិភពលោក ក្រោយពេលដែលតម្លៃទីផ្សាររបស់ក្រុមហ៊ុនចិនធំៗទាំង ២ នេះបានដាំក្បាលចុះយ៉ាងខ្លាំង ក្រោយមានការបង្ក្រាបពីរដ្ឋអំណាចចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុនយក្សចិនធំៗចំនួន ២ គឺក្រុមហ៊ុនTencent និង Alibaba បានខ្ទាតចេញពីតារាងបញ្ជីឈ្មោះ កំពូលក្រុមហ៊ុនដែលមានទីផ្សារមូលធន
ដោយ

ក្រុមហ៊ុន Tencent កាលពី​ចុងឆ្នាំ ២០២០ បាន​ជាប់​ចំណាត់ថ្នាក់​ទី ៧ ក្នុង​ចំណោម​ក្រុមហ៊ុន​ទីផ្សារ​មូលធន​ទាំង​១០​ក្នុង​ពិភពលោក ខណៈ​ក្រុមហ៊ុន Alibaba ឈរ​នៅ​លេខ​រៀង​ទី ៩ ។ ហើយ​កាលពី​ខែ កុម្ភៈ​ឆ្នាំ​២០២១ ក្រុមហ៊ុន Tencent ក៏​ធ្លាប់​បាន​ជាប់​ចំណាត់ថ្នាក់​ទី ៦ ផង​ដែរ ពោល​គឺ​មុន​ពេល​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ធ្លាក់​ចុះ ៤០ ភាគរយ បន្ទាប់​ពី​មានការ​បង្ក្រាប​ពី​រដ្ឋអំណាច​ចិន​យ៉ាង​ចាស់ដៃ​។

ក្រុមហ៊ុន​ដែល​មាន​ទីផ្សារ​មូលធន​ធំ​បំផុត​ទាំង​១០ របស់​ពិភពលោក នា​ពេល​បច្ចុប្បន្ន​នេះ ភាគច្រើន ជា​ក្រុមហ៊ុន​អា​មេ​រិ​ក​រួម​មាន ក្រុមហ៊ុន Apple, ក្រុម Microsoft និង ក្រុមហ៊ុន Google ដែល​បាន​កាន់កាប់​តំណែង​កំពូល​ទាំង​បី​។ ខណៈ​ក្រុមហ៊ុន​ប្រេង​នៅ​តំបន់​អា​រ៉ាប់ Saudi Aramco ស្ថិត​នៅ​លំដាប់​ទី ៤ និង តំណែង​បន្ដបន្ទាប់​ទៀត មាន​ដូច​ជា​ក្រុមហ៊ុន Amazon, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Meta របស់​ហ្វេ​ស​ប៊ុ​ក​, ក្រុមហ៊ុន​រចនា​បន្ទះ​ឈី​ប Nvidia, ក្រុមហ៊ុន បឺ​ក​ហ្សឺ ហា​ថា​វេ (Berkshire Hathaway) និង​ចុង​ក្រោយ​គឺ​ក្រុមហ៊ុន​តៃវ៉ាន់ TSMC​។

បើ​ពិនិត្យ​មើល​ឱ្យ​មែនទែន​ទៅ ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​មក គេ​បាន​មើលឃើញ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​មានការ​កើនឡើង ដែល​ធ្វើ​ឱ្យ​ទីផ្សារ​របស់​ពួក​គេ បាន​កើនឡើង​តាម  រយៈ​គំរូ​អាជីវកម្ម​ថ្មី និង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត ហើយ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​ទីផ្សារ​បរ​ទស​ផង​ដែរ​។ ប៉ុន្តែ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ទាំងនេះ បាន​រង​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​ពី​រដ្ឋាភិបាល​ចិន និង​ភាព​តានតឹង​ជាមួយ​សម្ពាធ​ដែល​បាន​ដាក់​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផង​នោះ បាន​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​របស់​ចិន​មានការ​ធ្លាក់​ចុះ និង​ពិបាក​ប្រកួតប្រជែង ក្នុង​ការ​រក្សា​បាន​នូវ​តំណែង​ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ទាំង ១០ របស់​ពិភពលោក ដែល​មាន​ទីផ្សារ​មូលធន​ច្រើន​ជាងគេ​បំផុត​។

បើ​តាម​ប្រធាន​សេដ្ឋវិទូ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​បញ្ជាក់​ដែរ​ថា ទស្សនវិស័យ​សម្រាប់​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន​នឹង​អាស្រ័យ​លើ ថា​តើ​សហរដ្ឋអាមេរិក​មាន​ភាព​តឹង​រឹង​ប៉ុនណា អំពី​ការ​បញ្ឈប់​លំហូរ​នៃ​មូលនិធិ​ទៅ​ក្នុង​ប្រទេស​ចិន​។

តួយ៉ាង ថ្មី​ៗ​នេះ និយ័ត​ករ​ផ្សារភាគហ៊ុន​របស់​អា​មេ​រិ​ក បាន​ដក​ឈ្មោះ​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ចេញពី​ផ្សារភាគហ៊ុន​នៅ​អា​មេ​រិ​ក រួម​ទាំង​ក្រុមហ៊ុន Didi Global​ផង​ដែរ​។ បន្ថែម​ពីរ​នេះ សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​លោក​ចូ​បៃ​ឌិន ក៏​ទើបតែ​បាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅ​លើ​ធុរកិច្ច​ក្រុមហ៊ុន​ចិន ដោយ​កាលពី​ស​ប្ដា​ហ៍​មុន​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​របស់​ចិន ក្រោម​ហេតុផល​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ឬ​ការ​អភិវឌ្ឍន៍​ទាក់ទង​នឹង​យោធា​ចិន​ជាដើម​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ នឹងបន្ដគម្រោងលើកទឹកចិត្តសម្រាប់ការវិនិយោគនៅឆ្នាំ ២០២២ ជាមួយក្ដីរំពឹងទុនវិនិយោគជិត១៥ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលថៃ បានបន្តគម្រោងការលើកទឹកចិត្តសម្រាប់វិនិយោគកាលបន្ដទៀតនៅឆ្នាំ២០២២ ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្…

សេដ្ឋវិទូបន្ទាបកំណើនសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២២ ក្រោយគម្រោងចំណាយរបស់លោក ចូ បៃឌិនលែងទទួលបានការគាំទ្រ

ព័ត៌មាន
សេដ្ឋវិទូអាមេរិក បានអះអាងថា កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំ២០២២នឹងមានល្បឿនយឺត ក្រោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បង្ហាញការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ