ការធ្លាក់ចុះប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិន បន្ដមានដល់ប្រមាណ ៣០% ក្នុងរយៈពេល២ខែដំបូងនៃដើមឆ្នាំ២០២៣ ដោយសារតែការថយចុះតម្រូវការ និងការចំណាយកើនឡើងខ្លាំង ខណៈដែលប្រទេសចិនខំប្រឹងជ្រែងជើងទប់យ៉ាងខ្លាំងនូវផលប៉ះពាល់រយៈពេលវែងនៃជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន។
លោក Zhou បានសរសេរថា បច្ចុប្បន្នតម្លៃទំនិញអន្តរជាតិនៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយតម្រូវការនៅបរទេសនៅតែមាននិន្នាការធ្លាក់ចុះ។ ផ្នែកឧស្សាហកម្ម និងផលិតកម្មនៅតែត្រូវការផ្តល់ការគាំទ្រផ្នែកគោលនយោបាយ កាត់បន្ថយសម្ពាធសារពើពន្ធថ្លៃដើម និងហិរញ្ញប្បទានព្រមទាំងរក្សាស្ថិរភាពទំនុកចិត្តរឹងមាំ។
ក្រុមហ៊ុនបរទេសបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណេញជិត ៣៦% ខណៈដែលក្រុមហ៊ុនឯកជនមើលឃើញប្រាក់ចំណេញរបស់ពួកគេបានធ្លាក់ចុះ២០% ធ្វើឱ្យបាត់បង់ប្រាក់ចំណេញសរុប ជិត២៣០ ពាន់លានដុល្លារ។
ប្រាក់ចំណេញបានធ្លាក់ចុះសម្រាប់វិស័យឧស្សាហកម្មធំៗចំនួន ២៨ ក្នុងចំណោមវិស័យឧស្សាហកម្មធំៗចំនួន ៤១ ក្នុងអំឡុងពេលនេះ ដោយផ្នែកកុំព្យូទ័រ ទូរគមនាគមន៍ និងឧស្សាហកម្មផលិតឧបករណ៍អេឡិចត្រូនិកផ្សេងទៀត បានរាយការណ៍ថា បានធ្លាក់ចុះខ្លាំងបំផុតក្នុងកម្រិតជាង ៧៧%៕