វិស័យអាកាសចរណ៍សាកលនឹងស្ទុះងើបឡើងវិញ!

តើនៅឆ្នាំក្រោយឧស្សាហកម្មអាកាសចរណ៍ពិភពលោកនឹងរកបានប្រាក់ចំណេញមកវិញដែរ ឬទេ?


ឧស្សាហកម្មអាកាសចរណ៍សកលត្រូវបានគេរំពឹងថា នឹងបញ្ចប់ការខាតបង់ជាច្រើនឆ្នាំរបស់ខ្លួនជាមួយនឹងប្រាក់ចំណេញសុទ្ធចំនួនជាង ៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងត្រូវរង់ចាំយូរជាងនេះទើបអាចរកប្រាក់ចំណេញមកវិញបាន នេះបើយោងតាមការព្យាករដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។
តើនៅឆ្នាំក្រោយឧស្សាហកម្មអាកាសចរណ៍ពិភពលោកនឹងរកបានប្រាក់ចំណេញមកវិញដែរ ឬទេ?

លោក Willie Walsh អគ្គនាយកសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយថា លោកមានសុទិដ្ឋិនិយមចំពោះកំណើនអាកាសចរណ៍​នៅឆ្នាំក្រោយ ទោះបីជាមានបញ្ហាប្រឈមពីអតិផរណា តម្លៃនៃការចំណាយនិងរស់នៅខ្ពស់ និងសក្ដានុពល​នៃការពង្រីកសេដ្ឋកិច្ចទាបក៏ដោយ។ លោក​បាន​បន្ត​ថា អតិផរណា​តម្លៃ​ប្រេង​ទាប និង​តម្រូវ​ការ​ក្នុង​ការ​ធ្វើ​ដំណើរ​នឹង​ជួយ​រក្សា​ការ​ចំណាយ​ដែលសមស្របបាន។

សមាគមជឿជាក់ថា តម្រូវការអ្នកដំណើរទូទាំងពិភពលោកនៅឆ្នាំក្រោយ​នឹងឈានដល់ជិត​៦០% នៃកម្រិត២០១៩ ដែលបង្កើនការចំណាយដល់ទៅ ៥២២ ពាន់លានដុល្លារ បើទោះបីជាគោលនយោបាយសូន្យកូវីដរបស់ប្រទេសចិនដាក់កំហិត​លើ​កំណើននេះក៏ដោយ។ ជាមួយគ្នានេះ សម្រាប់​តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានសមាគមដឹកជញ្ជូន​ផ្លូវអាកាសអន្តរជាតិ​ព្យាករណ៍ថា​ នឹងក្លាយជាតំបន់ចុងក្រោយក្នុងការស្តារឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍ ដោយកំណើនឹងមានជាធម្មតាវិញនៅឆ្នាំ២០២៥ តែនឹងនៅតែបន្តខាតបង់ក្នុងឆ្នាំ២០២៤។

មែនទែនទៅ បើយោងតាមសមាគមដដែលនេះ ដោយសារឥទ្ធិពលនៃការរាំងខ្ទប់របស់ប្រទេសចិន តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានកំណត់ថា នឹងខាតបង់ចំនួន ១០ ពាន់លានដុល្លារនៅឆ្នាំនេះ និងជាង ៦ ពាន់លានដុល្លារនៅឆ្នាំ២០២៣។

ដោយឡែក បើតាមសមាគមដឹកជញ្ជូន​ផ្លូវអាកាសអន្តរជាតិ​បានឱ្យដឹងថា អាមេរិកខាងជើង គឺជាតំបន់តែមួយគត់ដែលរំពឹងថា នឹងត្រលប់មករកសភាពធម្មតាវិញនៅឆ្នាំនេះ ដោយមានប្រាក់ចំណេញជិត ១០ ពាន់លានដុល្លារ ខណៈដែលតម្រូវការអ្នកដំណើរស្ទើរតែ​បានត្រលប់ទៅកម្រិតមុនជំងឺរាតត្បាតវិញបាត់ទៅហើយ។ មួយវិញទៀត ពួកគេរំពឹងថា ការរឹតបន្តឹងព្រំដែនរបស់ចិននឹងត្រូវបានដកចេញនៅឆមាសទីពីរនៃឆ្នាំក្រោយនេះ ខណៈដែលលោក Willie Walsh អគ្គនាយក សមាគមដឹកជញ្ជូន​ផ្លូវអាកាសអន្តរជាតិ​បាននិយាយថា ហុងកុងអាចនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅអាស៊ីម្តងទៀតនៅឆ្នាំ២០២៨។

ទន្ទឹមនឹងគ្នានេះ តម្លៃប្រេងឥន្ធនៈរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងមាន ៣០% នៃការចំណាយរបស់ពួកគេ ដោយតម្លៃជាមធ្យមនៃប្រេងឆៅនឹងធ្លាក់ចុះមកនៅត្រឹមជាង ៩២ ដុល្លារ ពី១០២ដុល្លារក្នុងមួយធុងបារ៉ែលនៅឆ្នាំនេះ។

បើតាម លោក Walsh បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនបានប៉ះពាល់ដល់ឧស្សាហកម្មទាំងមូល ដោយសារតែឥទ្ធិពលរបស់វាបានដាក់សម្ពាធ​ទៅលើតម្លៃប្រេងឥន្ធនៈ ហើយ​តម្លៃ​សំបុត្រ​យន្ដហោះ​កាន់តែ​ខ្ពស់ ក៏​បង្ហាញ​ពី​តម្លៃ​ចំណាយ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍ត្រូវ​ប្រឈម​មុខ​ដូចគ្នា៕




អត្ថបទបន្ទាប់


មន្រ្តីជាន់ខ្ពស់អាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅប៉ុន្មានថ្ងៃខាងមុខនេះ

ព័ត៌មាន
ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ ទី១០ ខែធ្នូ ថា គណៈប្រតិភូជាន់ខ្ពស់អាមេរិកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ ដើម្បីតាម…

ចំណូលពន្ធដារសម្រេចបានជាង ៣,២ពាន់លានដុល្លារ កើនលើសផែនការប្រមាណ១៤% នៅ១១ខែ ឆ្នាំនេះ

ព័ត៌មាន
ទោះបីជាស្ថិតក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច-នយោបាយសកលលោកក្តី ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ