ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវមកពីអាជ្ញាធរគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ និងសាកលវិទ្យាល័យចំនួនពីរនៅក្នុងប្រទេសចិន បានឱ្យដឹងថា ការសិក្សានេះមិនបានបង្កើតទិន្នន័យគ្រប់គ្រាន់ ដើម្បីផ្តល់នូវការសិក្សាពីលម្អិតនោះទេ ពោលទិន្នន័យនេះ គឺផ្អែកលើការវិភាគលើអ្នកដែលបានឆ្លងមេរោគកូវីដ១៩ ១០០នាក់ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកឆ្លងប្រមាណ ១ម៉ឺននាក់ ក្នុងអំឡុងពេលមានការផ្ទុះឡើងនូវមេរោគបំប្លែងឌែលតា នៅក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនកាលពីខែឧសភា និងខែមិថុនាឆ្នាំមុន។
ក្រៅពីនេះ ការសិក្សានេះក៏បានបញ្ជាក់ថា វ៉ាក់សាំងទាំងពីនេះ ក៏មានប្រសិទ្ធភាព ៧៨% សម្រាប់ការពារប្រឆាំងជំងឺរលាកសួត និង ១០០% សម្រាប់ការពារពីជំងឺកូវីដធ្ងន់ធ្ងរផងដែរ។
សូមជម្រាបថា ប្រទេសចិនមានចំនួនអ្នកឆ្លងកូវីដ១៩តិចតួច បើធៀបនឹងប្រទេសផ្សេងទៀតក្នុងពិភពលោក ក្រោមយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការទប់ស្កាត់ការឆ្លងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាការអនុវត្តគោលនយោបាយគ្មានកូវីដ។ ទោះយ៉ាងណា ប្រទេសចិនមិនផ្តល់ចំនួនករណីឆ្លងសរុប ទៅតាមប្រភេទនៃមេរោគកូវីដ១៩បំប្លែងថ្មីនោះទេ។
យ៉ាងក៏ដោយចុះ ក្រៅពីប្រទេសចិនវ៉ាក់សាំងចិនទាំងពីរប្រភេទនេះ ក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងប្រទេសមួយចំនួន រួមមាន ឥណ្ឌូនេស៊ី ប្រេស៊ីល អារ៉ាប់រួម រួមទាំងប្រទេសកម្ពុជាផងដែរ៕
អត្ថបទ ស៊ើង និមល់