មហាសេដ្ឋីចិន

មហាសេដ្ឋីមានបំផុតរបស់ចិនធ្លាក់ចុះទ្រព្យសម្បត្តិរហូតដល់ជាង១៥ពាន់លានដុល្លារត្រឹមរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ


មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រទេសចិន គឺលោក ហ្សុង សានសាន (Zhong Shanshan) បានធ្លាក់ចុះទ្រព្យសម្បត្តិសុទ្ធរហូតដល់ជាង១៥ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
មហាសេដ្ឋីចិន
ដោយ

លោក ហ្សុង ដែលជាប្រធានក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំបំផុតមួយនៅប្រទេសចិន បានធ្លាក់ចុះទ្រព្យសម្បត្តិជាង១៥ពាន់លានដុល្លារ នៅក្នុងចំណោមមហាសេដ្ឋីចំនួន៥០០ទៀត តាំងពីដើមឆ្នាំនេះ ប៉ុន្តែលោកនៅតែជាមហាសេដ្ឋីមានបំផុតរបស់ចិនជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួនជាង៥២ពាន់លានដុល្លារ​។

ការធ្លាក់ចុះទ្រព្យសម្បត្តិនេះ បានធ្វើឱ្យគម្លាតទ្រព្យសម្បតិ្តកាន់តែរួមតូចរវាងលោក ហ្សុង និងមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទីពីររបស់ចិន គឺលោក ខូលីន ហ័ង (Colin Huang) ជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ PDD Holdings ដែលមានទ្រព្យសម្បត្តិសរុបជាង៤៧ពាន់លានដុល្លារ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Nongfu របស់លោក ហ្សុង ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង បានធ្លាក់ចុះភាគហ៊ុន២០% ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈដោយសារតែសង្រ្គាមតម្លៃបានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មភេសជ្ជៈរបស់ខ្លួន។

អ្នកវិភាគម្នាក់ឈ្មោះ អាដា លី (Ada Li) បានប្រាប់ប៊្លូមប៊ឺកថា បញ្ហាថ្មីៗមួយចំនួនដូចជាអ្នកប្រើប្រាស់តាមឃ្លាំមើលគុណភាពផលិតផល ការប្រកួតប្រជែងកើនឡើងក្នុងវិស័យនេះ ការថយចុះនូវការចំណាយរបស់អ្នកប្រើប្រាស់ និងការធ្វើពហិការកាលពីដើមឆ្នាំនេះ ទំនងជាការរួមចំណែកដល់ការធ្លាក់ចុះនូវភាគហ៊ុន និងការខាតបង់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ។

អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើននៅដើមឆ្នាំនេះ បានអំពាវនាវឱ្យធ្វើពហិការផលិតផលរបស់ក្រុមហ៊ុន Nongfu ដោយពួកគេនិយាយថា កូនប្រុសរបស់លោក ហ្សុង ដែលរំពឹងថានឹងទទួលមរតកពីលោក ហ្សុង នោះមានលិខិតឆ្លងដែនអាម៉េរិក ដែលពួកគេមានការសង្ស័យពីភាពមិនស្មោះត្រង់របស់គ្រួសារនេះចំពោះប្រទេសចិន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda នឹងបិទរោងចក្រនៅចិន?

ស្របពេលឧស្សាហកម្មរថយន្តនៅចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅចិន កាន់តែរីកចម្រើន បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ត Honda ប្រកាសជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ