សំណុំរឿង'លិខិតឆ្លងដែនមាស' នៅប្រទេស Cyprus

ស្ត្រីដែលមានទ្រព្យច្រើនជាងគេបំផុតនៅចិន ទិញ​សញ្ជាតិ​អឺរ៉ុប​តាមរយៈ"លិខិតឆ្លងដែនមាស"


ឯកសារ​បែកធ្លាយ​បង្ហាញថា ស្ត្រីដែលមានទ្រព្យ​សម្បត្តិច្រើនជាងគេបំផុត​នៅ​ប្រទេសចិន ឈ្មោះ Yang Huiyan ទទួលបាន​សញ្ជាតិ​ជាពលរដ្ឋ​អឺរ៉ុប តាមរយៈ​ការទិញ​'លិខិតឆ្លងដែនមាស' នៅក្នុង​ប្រទេស​ស៊ីប (Cyprus)។
អ្នកនាង Yang Huiyan ម្ចាស់ភាគហ៊ុនធំជាងគេនៃ​ក្រុមហ៊ុន Country Garden Holdings Company Limited។ រូបភាព៖ Internet/Taiwan News
ដោយ

យោងតាម​ឯកសារ​បែកធ្លាយ​មួយ​ឈុត​ដែល​សារព័ត៌មាន Al Jazeera ទទួលបាន អ្នកនាង Yang ស្ថិតក្នុងចំណោម​ពលរដ្ឋចិន​ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុត ជាង ៥០០នាក់ ដែល​បាន​ទិញ'លិខិតឆ្លងដែនមាស' តាមរយៈ​ការ​បោះទុន​វិនិយោគ ម្នាក់ៗយ៉ាងហោច ២លានអឺរ៉ូប (២,៣លានដុល្លារអាមេរិក) ។ ដោយសារតែប្រទេសដែនកោះតូចមួយនេះ​ជា​សមាជិក​របស់សហភាពអឺរ៉ុប ការទទួលបាន​លិខិត​ឆ្លងដែន​ស៊ីបបាន​ក្លាយជា​ទ្វារក្រោយ​ដែលអនុញ្ញាតឲ្យ​​សេដ្ឋីៗ​ទទួលបាន​សញ្ជាតិ​អឺរ៉ុប ។ 

សារព័ត៌មាន Al Jazeera មិនបានបញ្ចេញ​ឈ្មោះ​ជនជាតិចិន​ទាំងអស់​ដែល​ស្ថិតក្នុង​បញ្ជីនោះ​ទេ ប៉ុន្តែ បាន​បញ្ចេញ​ឈ្មោះ​ឥស្សរជនសំខាន់ៗ ៨រូប ។ អ្នកនាង Yang ស្ថិតនៅលើ​គេ​នៃបញ្ជីឈ្មោះ ព្រោះអ្នកនាងជា​ម្ចាស់​ភាគហ៊ុនធំ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ចិន ឈ្មោះ Country Garden Holdings Company Limited ។ 

អ្នកនាង Yang គឺជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើន​ជាងគេបំផុត​នៅក្នុងប្រទេសចិន នៅអាស៊ី និង​ជា​អ្នកមានទ្រព្យច្រើនជាងគេបំផុតទី៦ នៅលើ​ពិភពលោក នៅក្នុង​ចំណាត់ថ្នាក់ដែលផ្ដល់ដោយទស្សនាវដ្ដី Forbes ដោយ​គិតត្រឹមឆ្នាំ​២០២០នេះ អ្នកនាង Yang មាន​ទ្រព្យសម្បត្តិ​ដល់ទៅ ២០,៣​ពាន់លានដុល្លារអាមេរិក ។ នៅពេលដែល​ពលរដ្ឋ​ចិន​ទទួលបានសញ្ជាតិ​ពីប្រទេសមួយផ្សេងទៀត ពួកគេ​នឹងបាត់បង់​សញ្ជាតិ​ចិន​ដោយស្វ័យប្រវត្តិ ។ 

ជនជាតិចិនដែលស្ថិតក្នុងបញ្ជីឈ្មោះ​ដែល​សារព័ត៌មាន​ Al Jazeera ទទួលបាន គឺ​ជា​ជនដែលពាក់ព័ន្ធនឹងនយោបាយ ដោយសារតែពួកគេផ្ទាល់ ឬសមាជិកគ្រួសាររបស់ពួកគេមានតួនាទីនៅក្នុង​ជួរ​ឥស្សរជនជាន់ខ្ពស់​នៃរដ្ឋាភិបាលចិន ។ ឪពុក​របស់​អ្នកនាង Yang ឈ្មោះលោក Yang Guoqiang គឺជាសមាជិក​នៃ​សន្និសីទពិគ្រោះ​យោបល់​នយោបាយ​ប្រជាជនចិន (Chinese People's Political Consultative Conference) និងជា​ប្រភពនៃទ្រព្យមួយចំណែកធំរបស់នាង ក្នុង​នាម​ជា​ស្ថាបនិក​និងជាប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Country Garden ។ 

ឥស្សជនចិន​កំពូលៗ ៥រូបផ្សេងទៀតដែលស្ថិតក្នុងបញ្ជីឈ្មោះ​ខាងលើដែរ គឺជាឥស្សរជន​មានតួនាទីនៅក្នុងស្ថាប័ននយោបាយថ្នាក់ខេត្ត ស្រុក និងក្រុង នៃ​ប្រទេសចិន ៕ ប្រភព៖ Taiwan News




អត្ថបទបន្ទាប់


លោកប្រយុទ្ធ ចន្ទអូចា៖ ថៃត្រូវការភ្ញៀវទេសចរអន្តរជាតិ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូចា បានប្រកាសហើយថារាជរដ្ឋាភិបាល កំពុងត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញ និងបានគូសបញ្ជាក់ថា ប្រទេសថៃពិតជា…

ក្រុមហ៊ុន​យក្ស Walmart នឹងចូលរួមជាមួយ Microsoft ចរចាទិញយក TikTok នៅអាមេរិក ខណៈនាយកប្រតិបត្តិ TikTok ទើបលាឈប់

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart Inc បានប្រកាសថា ខ្លួនបាននិងកំពុងចូលរួមជាមួយនឹងក្រុមហ៊ុន Microsoft ដើម្បីចរចាទិញយកកម្មវិធីវីដេអូបណ្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ