តំបន់អាស៊ាន

ការរីកសាយភាយទំនិញមានតម្លៃថោករបស់ចិន កំពុងគំរាមកំហែងផលិតកម្មនៅតំបន់អាស៊ាន


ខ្សែច្រវាក់ចំណីអាហារ និងភេសជ្ជៈរបស់ប្រទេសចិន ដែលមានតម្លៃសមរម្យរាប់ចាប់តាំងពីការ៉េមរហូតដល់អាហារប៊ូហ្វេ កំពុងរីកសាយភាយនៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ដោយបានទាក់ទាញអ្នកប្រើប្រាស់ជាយុវវ័យយ៉ាងច្រើន ដែលកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះឧស្សាហកម្មអាហារក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
តំបន់អាស៊ាន
ដោយ

អាហារ និងភេសជ្ជៈមានតម្លៃសមរម្យរបស់ចិន ដូចជា Mixue និង Haidilao ជាដើម កំពុងពង្រឹងការឈរជើងរបសខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ជាមួយការទាក់ទាញអ្នកប្រើប្រាស់ជាយុវជនតាមរយៈការលក់ក្នុងតម្លៃថោក ក្រោយប្រទេសចិនកំពុងជួបវិបត្តិអប្បផរណា។ បញ្ហានេះ កំពុងគំរាមកំហែងដល់ខ្សែច្រវាក់ផលិតកម្មចំណីអាហារ និងភេសជ្ជៈនៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

ជាក់ស្តែងនៅក្នុងប្រទេសវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយចិន ហាងលក់គ្រឿងភេសជ្ជៈ Mixue បានក្លាយជាកន្លែងប្រមូលផ្តុំដ៏ពេញនិយមសម្រាប់សិស្សានុសិស្សពេលម៉ោងចេញលេង ឬសម្រាកពីការសិក្សាម្ដងៗដោយសិស្សខ្លះបានទៅហាងបែបនេះគ្រប់ពេលតែម្ដងព្រោះវាមានតម្លៃថោកសមរម្យ។ បុគ្គលិកម្នាក់នៅក្នុងហាងនេះ បានអះអាងថា ហាងនេះអាចលក់ភេសជ្ជៈជាមធ្យមបានចន្លោះពី៥០០ទៅ១,០០០កំប៉ុងក្នុង១ថ្ងៃៗ ហើយភេសជ្ជៈដែលលក់ដាច់ជាងគេ គឺប្រទាលកន្ទុយក្រពើ ដោយវាមានតម្លៃថោកជាងភេសជ្ជៈក្នុងស្រុកចន្លោះពី៣០ទៅ៥០%។

ចំណែកនៅប្រទេសឥណ្ឌូនេស៊ី ឯណោះវិញ ខ្សែច្រវាក់អាហាររបស់ហាង Mixue នេះបានចូលទៅដល់ប្រទេសនេះលើកដំបូងនៅឆ្នាំ២០២០ ហើយបានបន្តរីកសាយភាពរហូតដល់ជាង២,៤០០កន្លែងមកទល់បច្ចុប្បន្ន។ ចំណែកនៅប្រទេសម៉ាឡេស៊ី មានហាងប្រភេទនេះជាង១៥០កន្លែង ហើយបន្តរីកដុះដាលដល់ប្រទេសថៃ និងហ្វីលីពីន ផងដែរ ខណៈដែលទីតាំងនៅជុំវិញពិភពលោកមានចំនួនជាង៣៦,០០០កន្លែង។

ចំណីអាហារ និងភេសជ្ជៈរបស់ចិន កំពុងប្រឈមនឹងសម្ពាធអប្បផរណានៅក្នុងស្រុក ដែលបង្ខំឱ្យម្ចាស់ផលិតកម្មលក់បញ្ចុះតម្លៃ ហើយក្រុមហ៊ុនផលិតកម្មចិនទាំងនោះកំពុងសម្លឹងមើលការពង្រីកទីផ្សារមកកាន់តំបន់អាស៊ីអាគ្នេយ៍កាន់តែច្រើន។ ការណ៍នេះ បាននិងកំពុងជះឥទ្ធិពលដល់ឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈនៅតំបន់អាស៊ាន ដោយឧស្សាហកម្មខ្លះបានជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនចាត់វិធានការទប់ស្កាត់ការរំហូរចំណីអាហារចិនដូចទឹកបាក់ទំនប់៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃបង្កើតផែនការថាមពលថ្មី ដើម្បីជំរុញការវិនិយោគឱ្យឈានដល់ជិត៩០ពាន់លានដុល្លារ

ផែនការថាមពលជាតិ (NEP) ថ្មីរបស់ប្រទេសថៃ ដែលសំដៅជួយលើកកម្ពស់ថាមពលស្អាត ត្រូវបានព្យាករថា នឹងជួយជំរុញការវិនិយោគឱ្យឈានដល់ជិត៩០ពាន់លានដុល្…

ស្ថាប័នសន្តិសុខអ៊ីនធឺណិតចិន ស្នើឱ្យរដ្ឋាភិបាលចិន ត្រួតពិនិត្យលើផលិតផលរបស់ក្រុមហ៊ុនបន្ទះឈីបអាម៉េរិក Intel ដើម្បីការពារសន្តិសុខជាតិ

សមាគមសន្តិសុខអ៊ីនធឺណិតចិន (CSAC) បានព្រមានកាលពីថ្ងៃពុធ ទី១៦ ខែតុលា ថា រដ្ឋាភិបាលចិនគួរតែចាប់ផ្តើមត្រួតពិនិត្យឡើងវិញជាប្រព័ន្ធលើផលិតផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ