អត្ថបទពាណិជ្ជកម្ម

សហគ្រាសពាណិជ្ជកម្មកម្ពុជា និង ធនាគារ BRIDGE ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីជំរុញហិរញ្ញប្បទានគាំទ្រការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផលកម្ពុជា


ភ្នំពេញ៖ សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក) និង ធនាគារ BRIDGE បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើការគាំទ្រហិរញ្ញប្បទាន សម្រាប់ វិស័យនាំចេញផលិតផលកសិកម្មកម្ពុជា និងឧស្សាហកម្មកែច្នៃកសិផល ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់អ្នកនាំចេញកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
សហគ្រាសពាណិជ្ជកម្មកម្ពុជា និង ធនាគារ BRIDGE ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីជំរុញហិរញ្ញប្បទានគាំទ្រការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផលកម្ពុជា
ដោយ
អំពី BRIDGE Bank

តាមរយៈអនុស្សរណៈយោគយល់នេះ ភាគីទាំងពីរនឹងសហការគាំទ្រដល់ការពង្រឹងការនាំចេញផលិតផលកសិកម្ម និងផលិតផលកែច្នៃកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន អង្ករ, គ្រាប់ស្វាយចន្ទី, ពោត, ដំឡូងមី, និង ស្វាយ ព្រមទាំងរោងម៉ាស៊ីនកិនស្រូវ និងរោងចក្រកែច្នៃពាក់ព័ន្ធ។ កិច្ចសហការនេះមានគោលដៅជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកនាំចេញក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានឱកាសពាណិជ្ជកម្មកាន់តែទូលំទូលាយ។

ក្រោមភាពជាដៃគូនេះ ធនាគារ BRIDGE នឹងសហការជាមួយ សហគ្រាសពាណិជ្ជកម្មកម្ពុជា ក្នុងការអភិវឌ្ឍ និងផ្តល់ជូន ឥណទានដែលតម្រូវតាមតម្រូវការរបស់អ្នកនាំចេញ លើសពីនេះ ភាគីទាំងពីរនឹងសម្របសម្រួលការទទួលបានឥណទានសម្រាប់អ្នកនាំចេញដែលមានសិទ្ធិ ស្របតាមលក្ខខណ្ឌ និងនីតិវិធីដែលបានព្រមព្រៀង។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងជួយបន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ និងបង្កើនលទ្ធភាពឲ្យអាជីវកម្មនាំចេញអាចពង្រីកប្រតិបត្តិការ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានកាន់តែមានប្រសិទ្ធភាព។

លោកស្រី គឹម ស្រីរ័ត្ន នាយកប្រតិបត្តិ ស.ព.ក បានមានប្រសាសន៍ថា៖ “អនុស្សរណៈយោគយល់នេះបង្ហាញពីការប្តេជ្ញាចិត្តរួមរវាង ស.ព.ក និង ធនាគារ BRIDGE ក្នុងការគាំទ្រអ្នកនាំចេញកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល។ យើងជឿជាក់ថា ការសម្របសម្រួលផ្នែកហិរញ្ញប្បទាន និងការចែករំលែកចំណេះដឹងនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែង និងបើកទូលាយ ឱកាសថ្មីៗសម្រាប់ផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ”។

លោក Richard Liew នាយកប្រតិបត្តិ នៃធនាគារ BRIDGE បានមានប្រសាសន៍ថា៖

“ធនាគារ BRIDGE មានមោទកភាពដែលបានចូលរួមជាដៃគូជាមួយ ស.ព.ក ក្នុងការគាំទ្រដល់វិស័យនាំចេញរបស់កម្ពុជា។ តាមរយៈដំណោះស្រាយហិរញ្ញប្បទានដែលបត់បែន និងសមស្របតាមតម្រូវការ យើងមានបំណងជួយដល់អាជីវកម្មនាំចេញឲ្យមានលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុដែលចាំបាច់ សម្រាប់ការរីកចម្រើន និងការពង្រីកទីផ្សារ”។

អនុស្សរណៈយោគយល់នេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់ភាគីទាំងពីរ ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីនៃការនាំចេញឲ្យកាន់តែរឹងមាំ តាមរយៈការគាំទ្រហិរញ្ញប្បទាន ការអភិវឌ្ឍសមត្ថភាព និងការសហការដែលមានន័យជាក់ស្តែងសម្រាប់អ្នកនាំចេញកម្ពុជា។




អត្ថបទបន្ទាប់


ការប្រណាំងប្រជែងអភិវឌ្ឍន៍ AI របស់ក្រុមហ៊ុនយក្សៗកំពុងបង្កឱ្យមានការបារម្ភពីជោគវាសនាការងាររបស់មនុស្ស១,៤ពាន់លាននាក់

ស្របពេលដែលប្រទេសធំៗនៅលើពិភពលោកបានចំណាយថវិការាប់លានដុល្លារយ៉ាង ដើម្បីរុញច្រានការអភិវឌ្ឍ និងធ្វើទំនើបកម្មនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (A…

អាម៉េរិក និង អ៊ីរ៉ង់ យល់ព្រមលើក្របខណ្ឌកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប៉ុន្តែ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតែបន្ដចរចា

បើគ្មានអ្វីប្រែប្រួលទេ ការចុះហត្ថលេខាលើក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាង អាម៉េរិក និងអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃសុក្រ ទី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ