អាមេរិកបារម្ភមីស៊ីលលឿនជាងសំឡេងរបស់ចិន

មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន កំពុងធ្វើឲ្យអាមេរិកកើតក្តីបារម្ភខ្លាំង


ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន នៅថ្ងៃពុធទី២០តុលា បានសម្ដែងការព្រួយបារម្ភខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា ប្រទេសចិនបានបាញ់សាកល្បងគ្រាប់មីស៊ីលនុយក្លេអ៊ែរ ដែលមានល្បឿនលឿនជាងសម្លេង កាលពីខែសីហាកន្លងទៅថ្មីៗនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសចិនបានសាកល្បងមីស៊ីលលឿនជាងសំឡេង មានសមត្ថភាពបំពាក់មកជាមួយ ក្បាលគ្រាប់នុយក្លេអ៊ែរ
ដោយ

កាសែត The Financial Times របស់​សហរដ្ឋអាមេរិក​កាលពី​ស​ប្តា​ហ៍​មុន​បាន​ចុះ​ផ្សាយ​ថា ប្រទេស​ចិន​បាន​សាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង មាន​សមត្ថភាព​បំពាក់​មក​ជាមួយ ក្បាល​គ្រាប់​នុយក្លេអ៊ែរ បាញ់​ចេញ​កាលពី​ខែសីហា​ដែល​បាន​ហោះ​វិល​ជុំវិញ​ផែនដី​មុន​ពេល​វា​ហោះ​ឆ្ពោះទៅ​គោលដៅ​របស់​វា ដែល​គេ​បាន​កំណត់​ទុក​។

មី​ស៊ី​ល​ដែល​មាន​ល្បឿន​លឿន​ជាង​សម្លេង​នេះ ធ្វើ​ដំណើរ​ក្នុង​បរិយាកាស​ផ្នែក​ខាងលើ​នៃ​ផែនដី ដោយ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ៦២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង លឿន​ជាង​ល្បឿន​របស់​សម្លេង​ដល់​ទៅ​៦​ដង​។

ត្រូវ​បាន​ចោទសួរ​ដោយ​អ្នក​សារព័ត៌មាន ថា​តើ​អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ​ដែរ​ទេ​ជុំវិញ​បញ្ហា​នេះ លោក ចូ បៃ​ឌិន បាន​ទទួលស្គាល់​ថា លោក​ពិតជា​មានការ​ព្រួយបារម្ភ​ទាក់ទង​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ចេ​ន ផា​សា​គី (Jen Psaki) បា​នប​ដិ​សេ​ដ​មិន​បង្ហាញ​ការ​យល់​ឃើញ​ចំពោះ​សេចក្តីរាយការណ៍​របស់ Financial Times នោះ​ទេ ប៉ុន្តែ​លោកស្រី​បាន​និយាយ​ក្នុង​ន័យ​ទូទៅ​ថា​៖ ចំពោះ​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន ពិត​ណាស់ យើង​តែងតែមាន​ក្តី​បារម្ភ​ជា​និច្ច​។

យ៉ាងណាមិញ ភាគី​ចិន​នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ បាន​ចេញ​មុខ​មក​ទាត់​ចោលការ​ចុះ​ផ្សាយ​របស់ Financial Times ដោយ​បាន​អះអាង​ថា ការ​បាញ់​សាកល្បង​នៅ​ខែសីហា មិនមែន​ជា​ការ​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​នោះ​ទេ វា​ជា​ការ​បាញ់​ពិសោធន៍​យានអវកាស ដែល​ចិន​តែងតែ​ធ្វើ​តាម​ទម្លាប់​របស់​ខ្លួន​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា ទោះបី​អា​មេ​រិ​កបាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជុំវិញ​ភាព​ចម្រូងចម្រាស នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​ក្តី ប៉ុន្តែ​សហរដ្ឋអាមេរិក​ខ្លួនឯង​កាលពី​ខែកញ្ញា ក៏​បាន​ប្រកាស​ថា​ខ្លូ​ន​បាន​ធ្វើតេស្ត​សាកល្បង​ដោយ​ជោគជ័យ នូវ​អាវុធ​មី​ស៊ី​ល​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង​ផង​ដែរ​៕
None



អត្ថបទបន្ទាប់


មហាសេដ្ឋីចិន Jack Ma បានចាកចេញពីចិនទៅអេស្ប៉ាញ ក្រោយពីលែងសូវបង្ហាញមុខជាសាធារណៈអស់មួយរយៈធំ

បន្ទាប់ពីសម្ងំលាក់មុខអស់មួយរយៈធំ កំពូលមហាសេដ្ឋីចិន លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ត្រូវបានគេរាយការណ៍ថា បានចាកចេញពីប្រទេសចិន …

ក្រុមប្រទេសលោកខាងលិចចេញមុខថ្កោលទោសកូរ៉េខាងជើងនៅក្រុមប្រឹក្សាសន្តិសុខ UN ប៉ុន្ដែចិន និងរុស្សីនៅស្ងៀម

នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធទី២០តុលា សហរដ្ឋអាមេរិក អង់គ្លេស និង បារាំង បានថ្កោលទោសលើរបបក្រុងព្យុងយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ