គម្រោងផ្លូវដែកដឹកជញ្ជូនរបស់ចិននៅអាស៊ីអាគ្នេយ៍

មហិច្ឆតាគម្រោងផ្លូវដែកដឹកជញ្ជូនរបស់ចិននៅអាស៊ីអាគ្នេយ៍ជួបការរាំងស្ទះ?


ផែនការផ្លូវដែកដឹកជញ្ជូនរបស់ចិនក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ានទំនងជាការរាំងស្ទះ ក្រោយគម្រោងសាងសង់ក្នុងប្រទេសថៃ ហាក់នៅទ្រឹងមិនទៅមុខ អាចដោយសារតែបញ្ហាទំនាក់ទំនងទ្វេភាគី និងដោយសារការផ្តល់អាទិភាពលើបញ្ហាផ្សេងគ្នារវាងប្រទេសទាំងពីរ។
គម្រោងផ្លូវដែកដឹកជញ្ជូនរបស់ចិននៅអាស៊ីអាគ្នេយ៍
ដោយ

ផ្នែក​ខ្លះ​នៃ​គម្រោង​ផ្លូវដែក​ក្នុង​តំបន់​នេះ បាន​ទទួល​ជោគជ័យ​រួច​ស្រេច​ទៅ​ហើយ ជាក់ស្តែង​ខ្សែ​រថភ្លើង​ក្នុង​ប្រទេស​ឡាវ​ដែល​ត​ភ្ជាប់​ជាមួយ​ចិន បាន​ចាប់ផ្តើម​ដំណើរការ​តាំងពី​ខែធ្នូ​មក​ម្ល៉េះ​។ ខ្សែ​រថភ្លើង​របស់​ឡាវ ដែល​គាំទ្រ​ការ​សាងសង់​ដោយ​ប៉េ​កាំ​ង ក៏​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

ភាព​ជោគជ័យ​នៃ​ខ្សែ​រថភ្លើង​របស់​ឡាវ គ្រាន់តែ​ជា​ផ្នែក​មួយ​តូច​ប៉ុណ្ណោះ ក្នុង​គម្រោង​ខ្សែ​រថភ្លើង​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់​អាស៊ាន​។ ផ្តួចផ្តើម​ឡើង កាលពី​ឆ្នាំ​២០១០ ហើយ​ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០១៣ ចិន​ចង់​សាងសង់​ខ្សែ​រថភ្លើង​ចេញពី​ក្រុង​គុន​មីង នៃ​ខេត្ត​យូ​ណា​ន ឆ្លងកាត់​ឡាវ ថៃ និង​បន្ត​រហូត​ដល់​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​។

ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ចិន​ចាប់អារម្មណ៍​ក្នុង​ការ​ដើរតួ​នាទី​នាំមុខ​គេ​មួយ ក្នុង​ការ​កសាង​បណ្តាញ​ផ្លូវដែក​នៅ​អាស៊ី​អាគ្នេយ៍​។ គោលបំណង​ចម្បង​របស់​ខ្លួន គឺ​ដើម្បី​ធានា​បាន​នូវ​ផ្លូវ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​ដែល​អាច​បម្រើ​ជា​ជម្រើស​សម្រាប់​ផ្លូវ​ដឹក​ជញ្ជូន​ត​ភ្ជាប់​តាម​សមុទ្រ​ដែល​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​សមុទ្រ​ម៉ា​ឡា​កា​។

ដើម្បី​ឱ្យ​យុទ្ធសាស្ត្រ​នេះ​ដំណើរការ​ទៅ​មុខ​ទៀត​បាន ចិន​ត្រូវការ​ឱ្យ​ថៃ​សហការ ខណៈ​ផ្លូវដែក​ត្រូវ​ឆ្លងកាត់​ប្រទេស​មួយ​នេះ ដើម្បី​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​។ អ្នកជំនាញ​ខ្លះ​នៅ​ប្រទេស​ថៃ​កំពុង​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​រហ័ស​របស់​រដ្ឋាភិបាល​ក្រុង​បាងកក ក្នុង​កា​រត​ភ្ជាប់​ប្រទេស​ថៃ និង​ឡាវ​ជាមួយនឹង​ខ្សែ​រថភ្លើង​ល្បឿន​លឿន ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ហាក់​មិនសូវ​ចាប់អារម្មណ៍​នោះ​ទេ​។

ឆ្នាំ​២០១៥ ថៃ​និង​ចិន​បាន​សម្រេច​កិច្ចព្រមព្រៀង​កសាង​ខ្សែ​រថភ្លើង​ភ្ជាប់​ពី​ឡាវ​មក​ថៃ​មួយ​ខ្សែ​ហើយ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧ គ្រា​ដែល​គម្រោង​ចាប់ផ្តើម​សាងសង់ ថៃ​ហាក់​រារែក​ចិត្ត ហើយ​បាន​កែប្រែ​ផែនការ​មួយ​ចំនួន​នៅ​ក្នុង​គម្រោង​។

ថៃ​ផ្តើម​រារែក​ចិត្ត ក៏​ដោយសារ​តែ​អ្វី​ដែល​ទីក្រុង​បាងកក​បាន​ចាត់​ទុក​ថា ជា​ការ​ទាមទារ​មិន​សម​ហេតុផល​ពី​ទីក្រុង​ប៉េ​កាំ​ង រួម​ទាំង​លក្ខខណ្ឌ​នៃ​ប្រាក់​កម្ចី​របស់​ខ្លួន និង​ការ​តម្រូវ​ឲ្យ​ប្រើ​តែ​សម្ភារៈ និង​កម្មករ​របស់​ចិន​សម្រាប់​ការ​សាងសង់​។ ក្រោយមក រដ្ឋាភិបាល​ថៃ បាន​សម្រេច​កាត់​បន្ថយ​គម្រោង ដោយ​សាងសង់​ត​ភ្ជាប់​តែត្រឹម​ពី​ទីក្រុង​បាងកក​ក មក​ខេត្ត​ជាប់​ព្រំដែន នគររាជ​សីមា​វិញ ហើយ​ថៃ​ចង់​កសាង​ផ្លូវ​ដោយ​ខ្លួនឯង ថវិកា​ខ្លួនឯង និង​គ្រប់គ្រង​ដោយ​ខ្លួនឯង លើកលែងតែ​ការ​យក​បច្ចេកវិទ្យា​ផ្លូវដែក​ល្បឿន​លឿន​ពី​ចិន​ប៉ុណ្ណោះ​។

ប្រការ​នេះ​ធ្វើ​ឲ្យ​ប្រទេស​ចិន​យល់​ថា ការ​ផ្លាស់​ប្តូរ​ទាំងនេះ​បាន​កាត់​បន្ថយ​តួនាទី​របស់​ប៉េ​កាំ​ង យ៉ាង​ខ្លាំង​នៅ​ក្នុង​គម្រោង​មួយ​នេះ ហេតុនេះ​ហើយ​ទើប​គម្រោង​ផ្លូវដែក​ចិន​-​ថៃ ដែល​ត​ភ្ជាប់​ពី​ប្រទេស​ឡាវ ហាក់​នៅ​ជាប់​គាំង​ទៅ​មុខ​មិន​រួច​៕

None



អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី៤ឆ្នាំ២០២១ថយចុះទាប កំពុងបន្ថែមសម្ពាធកាន់តែខ្លាំងដល់ក្រុងប៉េកាំង

លទ្ធផលកំណើនសេដ្ឋកិច្ចចិន នៅពេញមួយឆ្នាំ២០២១ ត្រូវបានគេប៉ាន់ប្រមាណថាមានកំណើន ៨% ក៏ប៉ុន្ដែ អ្វីដែលអ្នកជំនាញសេដ្ឋកិច្ចជាច្រើនកំពុងដាក់ការចាប…

វៀតណាម មានការផលិតថាមពលច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

វៀតណាម មានការផលិតថាមពលច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ក្រោយពីបានបន្ថែមនូវសមត្ថភាពថាមពលជាង ៣ពាន់៤រយមេហ្គាវ៉ាត់ទៀត កាលពីឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ