អតិផរណានៅអាមេរិកបន្តកើនខ្លាំង

អតិផរណាអាមេរិកកើនខ្ពស់ដល់កម្រិតមិនធ្លាប់មានក្នុង ៤០ឆ្នាំចុងក្រោយនេះ


អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងកាលពីខែមុន កើនរហូតដល់អត្រាមួយមិនធ្លាប់មានឡើយក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។ អត្រាកំណើនអតិផរណាទូទៅ ៧% កាលពីខែធ្នូឆ្នាំមុន ធ្វើឲ្យការចំណាយរបស់ក្រុមគ្រួសារនៅអាមេរិកកើនឡើង ប៉ះពាល់ដល់កំណើនប្រាក់ចំណូល និងពិសេសជាងនេះ វាកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋបាលលោក ចូ បៃឌិន អំពីដំណោះស្រាយលើបញ្ហាដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចអាមេរិកមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
អតិផរណានៅអាមេរិកបន្តកើនខ្លាំង
ដោយ

តម្លៃប្រេង ហ្គាស អាហារ និងសម្ភារៈផ្សេងៗបានឡើងថ្លៃនៅអាមេរិក ដែលជាលទ្ធផលបានពីការស្ទុះងើបឡើងវិញយ៉ាងលឿននៃសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២១ ក្រោយកូវីដ១៩បានធូរស្បើយបន្តិច ព្រោះមនុស្សចាប់ផ្តើមមានតម្រូវការឡើងវិញ ខណៈការផ្គត់ផ្គង់អាចនឹងមិនទាន់តម្រូវការ។ បន្ថែមពីលើនេះ ការទម្លាក់កញ្ចប់ថវិកាជំនួយ និងកម្ចីដែលមានអត្រាការប្រាក់ទាបខ្លាំងពីរដ្ឋាភិបាលអាមេរិក បានជួយជំរុញតម្រូវការប្រើប្រាស់កើនឡើង ខណៈយុទ្ធនាការចាក់វ៉ាក់សាំង បានបង្កើនទំនុកចិត្តរបស់ពលរដ្ឋឲ្យចេញដើរហើរ និងទទួលទានអាហារនៅខាងក្រៅ។

ស្របពេលដែលពលរដ្ឋអាមេរិកកំពុងសម្រុកចាយវាយនោះ គេសង្កេតឃើញថា ខ្សែចង្វាក់ផ្គត់ផ្គង់ខ្លះនៅមានភាពជាប់គាំងនៅឡើយ។ ជាប់គាំងមិនរលូន ក៏ដោយសារតែកង្វះខាតកម្មករ និងវត្ថុធាតុដើម ជាហេតុបានដាក់សម្ពាធទៅលើតម្លៃរបស់ទំនិញឲ្យកើនឡើងមួយកម្រិតទៀត។

របាយការណ៍ពីក្រសួងការងារអាមេរិក ដែលចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះឲ្យដឹងថា តម្លៃទំនិញមិនរាប់បញ្ចូលប្រេងឥន្ធនៈ និងអាហារ បានកើនឡើង ៥,៥%ទៀតកាលពីខែធ្នូ ខណៈអត្រាអតិផរណាទូទៅកើនដល់៧% ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុង៤ទសវត្សចុងក្រោយ។    

សូមជម្រាបថា អតិផរណាបន្តកើនឡើងឥតឈប់ឈរនៅអាមេរិក តែងបង្កជាសម្ពាធមួយសម្រាប់រដ្ឋបាលលោក ចូ បៃឌិន ដែលត្រូវចាំបាច់ដោះស្រាយឲ្យបានឆាប់រហ័ស ស្របពេលដែលអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅអាមេរិក អះអាងថា អតិផរណានេះ នឹងមិនស្រុតចុះក្នុងពេលឆាប់ៗនេះឡើយ។ យ៉ាងណាមិញ មន្ត្រីក្រុងវ៉ាស៊ីនតោន នៅតែបង្ហាញភាពជឿជាក់ថា អតិផរណានៅអាមេរិកនឹងធ្លាក់ចុះមកវិញ ដរាបណារោងចក្រ និងសហគ្រាសធំៗ ពិសេសអ្នកផលិតចំណីអាហារ ឈប់ឆ្លៀតឱកាសដំឡើងថ្លៃ បង្កើនប្រាក់ចំណេញ ដោយយកលេសវិបត្តិកូវីដ១៩តទៅទៀត៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីព្រមបើកឲ្យមានការនាំចេញធ្យូងថ្មឡើងវិញហើយ ក្រោយផ្អាកអស់ជិតពីរសប្តាហ៍

ព័ត៌មាន
ក្រោយពីបានផ្អាកការនាំចេញធ្យូងថ្មបានជិត២សប្ដាហ៍ នៅទីបំផុត ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកនាំចេញធ្យូងថ្មដ៏ធំមួយក្នុងតំបន់ បានសម្រេចចិត្តបើកឲ្យមាន…

អាមេរិកចោទប្រកាន់ការទាមទាររបស់ប៉េកាំងនៅសមុទ្រចិនខាងត្បូងថាជា «អំពើខុសច្បាប់»

ព័ត៌មាន
រដ្ឋាភិបាលអាមេរិក បានរិះគន់ និងច្រានចោលទាំងស្រុង នូវការទាមទារបែបប្រវត្តិសាស្ត្រ និងភូមិសាស្ត្ររបស់ប្រទេសចិន ទៅលើតំបន់សមុទ្រចិនខាងត្បូង។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ