សង្គ្រាមនៅអ៊ុយក្រែន

មេCIAអាមេរិកថា ពូទីននឹងធ្វើគ្រប់យ៉ាងមិនឲ្យចាញ់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្ដែពុំមានសញ្ញាចង់ប្រើនុយក្លេអ៊ែរទេ


លោក វីលៀម ប៊ឺន(William Burns) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិCIA បាននិយាយថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ជឿជាក់ថារុស្ស៊ីមិនអាចចាញ់សង្រ្គាមនៅអ៊ុយក្រែនជាដាច់ខាត ហើយបុរសខ្លាំងរូបនេះកំពុងបង្កើនការប្ដេជ្ញាចិត្តយកជ័យជម្នះទ្វេដងថែមទៀត។ យ៉ាងណាមិញ មិនមានសញ្ញាណាមួយបង្ហាញពីផែនការប្រើប្រាស់អាវុធនុយក្លេរបស់រុស្ស៊ីនោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
CIAអាមេរិកថាពូទីនមិនអាចចាញ់សង្គ្រាមនៅអ៊ុយក្រែនឡើយ!
ដោយ

លោក Burns បាននិយាយថា ទោះបីជាមានការបរាជ័យនៃកងកម្លាំងរុស្ស៊ីក្នុងការដណ្តើមយកទីក្រុងកៀវ ស្របពេលដែលពួកគេកំពុងតស៊ូរុលទៅមុខតាមខ្សែបន្ទាត់សមរភូមិសំខាន់ៗនៅក្នុងតំបន់ Donbas ភាគអាគ្នេយ៍ក៏ដោយ មេដឹកនាំរុស្ស៊ីមិនបានផ្លាស់ប្តូរទស្សនៈរបស់លោកនោះទេ ពោលគឺលោកពូទីននៅតែជឿថាកងទ័ពរបស់ខ្លួន អាចកម្ចាត់និងយកជ័យជំនះលើកងទ័ពអ៊ុយក្រែនបាន។

ប្រធានចារកម្មអាមេរិករូបនេះ បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា ជំនឿចិត្តរបស់លោកពូទីន លើសមត្ថភាពកងទ័ពខ្លួន ក្នុងប្រយុទ្ធនៅអ៊ុយក្រែនប្រហែលជាមិនត្រូវបានកាត់បន្ថយទេ បើទោះបីជាមានការបរាជ័យក្នុងសមរភូមិដ៏សំខាន់ច្រើនជាងជោគជ័យក៏ដោយ គួបផ្សំនឹងការស្លាប់របស់មេទ័ពរុស្ស៊ីជាច្រើននាក់ផងនោះ។

លោកវីលៀម ប៊ឺន បន្ថែមថាបច្ចុប្បន្ន លោក ពូទីន កំពុងបង្កើនការប្ដេជ្ញាចិត្តទ្វេដង ដើម្បីយកជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន តែមិនមានសញ្ញាណាមួយបង្ហាញពីផែនការប្រើប្រាស់អាវុធនុយក្លេនោះទេ។ នាយក CIA រូបនេះបានបញ្ជាក់ច្បាស់ៗថា៖ តាមរយៈព័ត៌មានសម្ងាត់, ភស្តុងតាងជាក់ស្ដែងជាច្រើន, គេមិនឃើញមានឡើយនូវផែនការរបស់រុស្ស៉ី នៅក្នុងការដាក់ពង្រាយ ឬក៏ប្រើអាវុធនុយក្លេអ៊ែរ»។

មេចារកម្មអាមេរិករូបនេះអះអាងថា បើយោងតាមបទពិសោធន៍របស់លោក រួមនឹងភ្នាក់ងារស៊ើបការណ៍សង្ងាត់លោកខាងលិចផ្សេងទៀត មើលមិនឃើញសញ្ញាណាមួយដែលថាក្រុងម៉ូស្គូត្រៀមដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ជាសន្លឹកបៀរចុងក្រោយដើម្បីទទួលបានជ័យជំនះនៅអ៊ុយក្រែន ឬដើម្បីកំណត់គោលដៅលើប្រទេសដែលគាំទ្រអ៊ុយក្រែននោះទេ។ លោកហ៊ានអះអាងច្បាស់ៗដូច្នេះក៏ដោយសារតែ រូបលោកផ្ទាល់ធ្លាប់ជា អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី ហើយដែលបានចំណាយពេលជាច្រើនដើម្បីសិក្សាអំពីមេដឹកនាំរុស្ស៊ីផងដែរ។

បើទោះបីជាអ្នកជំនាញអះអាងថា មិនមានសញ្ញានៃការប្រើនុយក្លេអ៊ែរ ប៉ុន្តែជានិច្ចជាកាល រុស្ស៊ីតែងប្រើរឿងនេះមកគំរាមអ៊ុយក្រែន និងលោកខាងលិច។ គួររំឭកដែរថា រុស្ស៊ីបានដាក់កម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យប្រុងជើងការ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ភ្លាមៗ បន្ទាប់ពីចាប់ផ្តើមលុកលុយកាលលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទូតវ៉ាក់សាំងរបស់ចិនធ្លាក់ចុះ ក្រោយប្រឈមនឹងការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី អូមីក្រុង?

ព័ត៌មាន
ការនាំចេញវ៉ាក់សាំងបង្ការមេរោគ កូវីដ១៩ របស់ប្រទេសចិនបានធ្លាក់ចុះដោយសារតែ ប្រសិទ្ធភាពការពារនៃវ៉ាក់សាំងហាក់មានភាពចុះខ្សោយក្នុងការប្រឆា…

ចិនប្រាប់អាមេរិកថា ខ្លួននឹងមិនខ្លាចការដាក់ទណ្ឌកម្មរបស់អាមេរិក ក្នុងករណីចាត់វិធានការលើកោះតៃវ៉ាន់នោះទេ

ព័ត៌មាន
អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng បានបញ្ជាក់ប្រាប់ចំៗទៅកាន់អាមេរិកថា សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹង «ផលវិបាកដែលមិនអាចនឹកស្មានដល់»…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ