អាជ្ញាធរចិនបង្កើតរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិ

អាជ្ញាធរចិនបង្កើតរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិ ហើយគ្រោងចាត់មន្ត្រីទៅត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៣ ៣០០


អាជ្ញាធរទីក្រុងប៉េកាំងកំពុងតែបង្កើនការគ្រប់គ្រងឧស្សាហកម្មហិរញ្ញវត្ថុនិងធានារ៉ាបរង ក្រោយពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនេះ ទើបបានប្រកាសបង្កើតរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភានេះ។
អាជ្ញាធរចិនបង្កើតរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិ ហើយគ្រោងចាត់មន្ត្រីទៅត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៣ ៣០០

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា អាជ្ញាធរចិនបានសម្រេចបង្កើតរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិកាលពីថ្ងៃព្រហស្បតិ៍។ នេះជាជំហានដ៏សំខាន់មួយនៅក្នុងកំណែទម្រង់ស្ថាប័នរបស់ប្រទេសនេះទាក់ទងនឹងការត្រួតពិនិត្យវិស័យហិរញ្ញវត្ថុ។

រដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិនេះស្ថិតក្រោមឱវាទក្រុមប្រឹក្សារដ្ឋ ហើយត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានគណៈកម្មាធិការនិយតកម្មធនាគារនិងធានារ៉ាប់រងរបស់ប្រទេសចិន។

រដ្ឋបាលថ្មីនេះទទួលបន្ទុកគ្រប់គ្រងឧស្សាហកម្មហិរញ្ញវត្ថុ លើកលែងតែវិស័យមូលបត្រ។ រដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិនឹងអនុវត្តមុខងារមួយចំនួនរបស់ធនាគារប្រជាជនចិន និងមុខងារមួយចំនួនរបស់គណៈកម្មាធិការនិយតកម្មមូលបត្រចិន។

តាមគម្រោង រដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិនេះនឹងបញ្ជូនក្រុមអ្នកជំនាញចំនួន ២ ០០០ ក្រុម ដើម្បីត្រួតពិនិត្យធនាគារប្រហែល ២ ៥០០ គ្រឹះស្ថាន ហើយអ្នកជំនាញជិត ៨០០ ក្រុមទៀតនឹងត្រូវបញ្ជូនទៅត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារប្រហែល ៨០០ អង្គភាពទៀតនៅឆ្នាំនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចេង កាង ( Zeng Gang) នាយកគ្រឹះស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍ទីក្រុងសៀងហៃ បាននិយាយថា ការបង្កើតរដ្ឋបាលនិយ័តកម្មថ្មីប្រភេទនេះមានន័យស្មើនឹងការដាក់សកម្មភាពហិរញ្ញវត្ថុគ្រប់ប្រភេទឱ្យស្ថិតនៅក្រោមបទប្បញ្ញត្តិស្របតាមច្បាប់។

លោក យិន ចេនតាវ ( Yin Zhentao) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានហិរញ្ញវត្ថុនិងធនាគារនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បាននិយាយថា៖ «ធនាគារប្រជាជនចិន និងគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន បានផ្ទេរការទទួលខុសត្រូវរបស់ពួកគេទាក់ទងនឹងការការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ និងអ្នកវិនិយោគ ទៅរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិ»។

លោកបាននិយាយថា វិធានការបែបនេះ មានគោលបំណងពង្រឹងនិយាមកម្មអាកប្បកិរិយាហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពបទប្បញ្ញត្តិ ព្រមទាំងកាត់បន្ថយការចំណាយលើអនុលោមភាព និងហានិភ័យដែលបណ្តាលមកពីបទដ្ឋានផ្សេងៗគ្នាឱ្យបានច្រើន៕




អត្ថបទបន្ទាប់


ធនាគារកណ្ដាលជប៉ុនប្រាប់ឱ្យប្រយ័ត្នចំពោះភាពចលាចលទីផ្សារ ដែលអាចបណ្ដាលមកពីឱនភាពសេដ្ឋកិច្ចរបស់អាមេរិក

ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក កាហ៊្សុអូ យូអ៊ីដា បាននិយាយនៅថ្ងៃសុក្រទី១៩ឧសភាថា ការខកខានសងបំណុលសាធារណៈរាប់សែនលានដុល្លាររបស់រដ្ឋាភិប…

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនថាមពល សេវាកម្មលក់រាយ និងសំណង់នៅថៃ មាននិន្នាការធ្លាក់ចុះ ក្រោយការបោះឆ្នោត

ខណៈដែលគណបក្សឆ្ពោះទៅមុខកំពុងស្វះស្វែងរកការគាំទ្រ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះក្រោយការបោះឆ្នោតកាលពីសប្ដាហ៍មុនរួចមក អ្នកវិភាគទីផ្សារខ្លះបានអះអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ