អចលនទ្រព្យ

តើក្រុមហ៊ុនអចលនទ្រព្យចិន ស៊ីម៉ៅ អាចក្លាយជាក្រុមហ៊ុនទីពីរ ដែលត្រូវបានរំលាយដោយតុលាការ ហុងកុងទេ?


ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយទៀត ស៊ីម៉ៅ គ្រុប (Shimao Group) អាចក្លាយជាក្រុមហ៊ុនទីពីរ ដែលរងការរំលាយចោលដោយសាលក្រមរបស់តុលាការហុងកុង បន្ទាប់ពីក្រុមហ៊ុនមួយនេះ កំពុងប្រឈមនឹងការប្តឹងឱ្យរំលាយ ជុំវិញការខកខានសងប្រាក់កម្ចី ដែលមានទំហំជិត២០២លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
អចលនទ្រព្យ
ដោយ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Shimao Group ត្រូវបានសារព័ត៌មានរាយការណ៍ថា ធនាគារ China Construction Bank បានដាក់ពាក្យបណ្តឹងរំលាយក្រុមហ៊ុននេះ នៅហុងកុងជុំវិញការខកខានសងសំណងកាតព្វកិច្ចហិរញ្ញវត្ថុ ដែលមានតម្លៃជិត២០២លានដុល្លារ។ ការសម្រេចចិត្តចាត់វិធានការផ្លូវច្បាប់ដ៏កម្ររបស់ធនាគាររដ្ឋចិននេះ គឺដើម្បីបង្ហាញពីការប្រឆាំងនឹងអ្នកអភិវឌ្ឍន៍ចិន ដែលមិនគោរពច្បាប់​។

ក្រុមហ៊ុននេះអាចមានវាសនាដូចក្រុមហ៊ុន China Evergrande Group ដែលត្រូវបានតុលាការហុងកុង ចេញសាលក្រមរំលាយចោល ដោយសារវិបត្តិបំណុលស្រដៀងគ្នានេះកាលពីចុងខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ នៅក្នុងស្ថានភាពបច្ចុប្បន្ន ភាគហ៊ុនដែលបានចុះបញ្ជីនៅហុងកុងរបស់ក្រុមហ៊ុន Shimao Group បានធ្លាក់ចុះដល់ទៅជិត៩% នៅលើទីផ្សារហ៊ុន Hang Seng ក្នុងទីក្រុងហុងកុង ដែលបានបើកការជួញដូរនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Shimao Group បានចេញមកច្រានចោលចំពោះការចោទប្រកាន់នេះ ហើយបានលើកឡើងថា ខ្លួនកំពុងតែរៀបចំដំណើរការទូទាត់បំណុលក្រៅប្រទេស ដែលមានតម្លៃជិត១២ពាន់លានដុល្លារ ដោយមានគោលបំណងកាត់បន្ថយវាឲ្យបានដល់កម្រិត៦០ %ឯណោះ។ ទន្ទឹមនេះក្រុមហ៊ុននេះអះអាងថា ពាក្យបណ្តឹងនេះមិនតំណាងឱ្យផលប្រយោជន៍រួមនៃម្ចាស់បំណុលរបស់ក្រុមហ៊ុន និងភាគីពាក់ព័ន្ធផ្សេងទៀតឡើយ ខណៈធនាគារ China Construction Bank មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការលើកឡើងនេះទេ។

វិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានចាប់ផ្តើមមានវិបត្តិតាំងពីឆ្នាំ២០២១ ហើយក្រុមហ៊ុន Shimao Group ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ គឺស្ថិតក្នុងចំណោមក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនជាច្រើន ដែលមានបញ្ហាខកខានទូទាត់ការប្រាក់ និងការទូទាត់ថ្លៃដើមសម្រាប់មូលបត្របំណុលក្រៅប្រទេសផ្សេងៗ។

ទិន្នន័យពីការិយាល័យស្ថិតិរបស់ចិន ដែលបានចេញផ្សាយនៅក្នុងខែមីនា បានបង្ហាញថា ការ វិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ៩% ស្របពេលដែលការលក់អចលនទ្រព្យបានធ្លាក់ចុះជាង២០%៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើគួរមានវិធីការពារខ្លួនបែបណាខ្លះ នៅពេលសីតុណ្ហភាពកើនកម្ដៅខ្លាំង?

កម្ពុជា គឺជាប្រទេសមួយស្ថិតក្នុងចំណោមបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានទទួលរងនូវឥទ្ធិពលពីរលកកម្ដៅដ៏ក្ដៅ ដែលកើតចេញពីបាតុភូត…

ចិនទាត់ចោលការចោទប្រកាន់របស់អាម៉េរិក និងសហភាពអឺរ៉ុប ជុំវិញរឿងឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី

Alt Title: រថយន្តអគ្គិសនី រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់មហាយក្សចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប ដោយបានជួបជជែកជាមួយថ្នាក់ដឹកនាំរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ