កោះតៃវ៉ាន់

ទំនងក្លាយជារបៀបវារៈដ៏សំខាន់នៃជំនួបកំពូលខែនៅឧសភា រវាងលោក ត្រាំ និងលោក ស៊ី


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង នឹងជួបគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន នៅខែឧសភា នេះ ក្នុងជំនួបកំពូលមួយដែលប្រទេសចិន ទំនងជានឹងព្យាយាមធ្វើឱ្យបញ្ហាឯករាជ្យភាពរបស់កោះតៃវ៉ាន់ ក្លាយជាផ្នែកមួយដ៏សំខាន់ នៃរបៀបវារៈកិច្ចពិភាក្សាទ្វេភាគី។  តើអ្វីទៅជាឯករាជ្យភាពរបស់តៃវ៉ាន់ ហើយថា តើតៃវ៉ាន់ ទទួលបានឯករាជ្យហើយ ឬនៅ?
កោះតៃវ៉ាន់
ដោយ

សារ ព័ត៌មានរ៉យទ័រ បានរាយការណ៍ថា បញ្ហាឯករាជ្យភាពរបស់តៃវ៉ាន់ ទំនងក្លាយជារបៀបវារៈដ៏សំខាន់នៃជំនួបកំពូលខែនៅឧសភា រវាងលោក ត្រាំ និងលោក ស៊ី។ តើឯករាជ្យភាពតៃវ៉ាន់ ជាអ្វី? ជាធម្មតាវាមានន័យថា កោះតៃវ៉ាន់ប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសដាច់ដោយឡែកពីប្រទេសចិន ជំនួសឱ្យការប្រើប្រាស់ឈ្មោះផ្លូវការបច្ចុប្បន្នរបស់ខ្លួន គឺសាធារណរដ្ឋចិន។

តើកោះតៃវ៉ាន់ មានឯករាជ្យហើយឬនៅ? តាមភាពជាក់ស្ដែង កោះតៃវ៉ាន់ គឺមានឯករាជ្យរួចទៅហើយ ដោយសារមានរដ្ឋាភិបាល មានកម្លាំងយោធា មានលិខិតឆ្លងដែន និងការបោះឆ្នោតផ្ទាល់ខ្លួន ហើយដំណើរការដោយខ្លួនឯងដាច់ដោយឡែកពីប្រទេសចិន។ ប៉ុន្តែប្រទេសភាគច្រើនមិនទទួលស្គាល់ជាផ្លូវការថា កោះតៃវ៉ាន់ជារដ្ឋឯករាជ្យនោះឡើយ។

ហេតុអ្វីបានជាវាស្មុគស្មាញបែបនេះ? ចម្លើយនោះ គឺដោយសារតែចិនប៉េកាំងអះអាងថា កោះតៃវ៉ាន់ គឺជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន ហើយបានព្រមានជាហូរហែថា ខ្លួនអាចនឹងប្រើកម្លាំងយោធាវាយដណ្ដើមយកកោះតៃវ៉ាន់ យកមកគ្រប់គ្រងវិញ ប្រសិនបើចាំបាច់។ ទន្ទឹមនឹងនេះ ប្រជាជនតៃវ៉ាន់ជាច្រើនចូលចិត្តរក្សាអ្វីៗដូចដើម គ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែដោយមិនប្រកាសឯករាជ្យជាផ្លូវការ។

តើកោះតៃវ៉ាន់ អាចប្រកាសឯករាជ្យជាផ្លូវការបានដែរឬទេ? ចម្លើយ គឺវាពិតជាពិបាកណាស់ ដោយវាទាមទារឱ្យមានការធ្វើវិសោធនកម្មច្បាប់សំខាន់ៗយ៉ាងស៊ីជម្រៅ និងកិច្ចព្រមព្រៀងនយោបាយ ដែលពិបាកនឹងសម្រេចបាន ឬមិនអាចទៅរួច៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗបី ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ប្រកាសពួតដៃគ្នា កសាងបណ្តាញដឹកជញ្ជូនអេឡិចត្រូនិចទូទាំងប្រទេស

ក្រុមហ៊ុន K-Worldbridge Logistics, DRSB Express Co., Ltd. និង Cambodia Post នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុស្សរ…

សមាជិកសភាព្រមានថា ចិននឹងក្លាយជាគូប្រជែងដ៏ស្វិតស្វាញក្នុងវិស័យអវកាសរបស់អាម៉េរិក

ក្រុមសមាជិកសភាអាម៉េរិក បានចេញមុខព្រមានជាថ្មីថា ចិន មិនត្រឹមតែជាគូប្រជែងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាគូប្រជែងដ៏មានឥទ្ធិពលបំផុតនៅក្នុងវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ