សេចក្ដីថ្លែងការណ៍ សម្ដែងនូវ«ការសោកស្ដាយជាពន់ពេក» និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងឲ្យដឹងថា សភាពាណិជ្ជកម្មចិននៅកម្ពុជា និងសហគ្រាសចិននៅខេត្តព្រះសីហនុ បាននិងកំពុងចូលរួមក្នុងសកម្មភាពសង្គ្រោះជាមួយអាជ្ញាធរកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ស្ថានទូតចិនក៏បាននិយាយផងដែរថា «ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទវហេតុលើកនេះ»។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងសោកនាដកម្មបាក់រលំអគារកម្ពស់៧ជាន់ ដែលវិនិយោគដោយជនជាតិចិន នៅខេត្តព្រះសីហនុនេះ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនមនុស្ស ៤នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ នឹងការបាក់អាគារនេះ ដើម្បីសាកសួរបន្ថែម។ ជនទាំងនោះរួមមានជនជាតិចិន ០៣នាក់ ផងដែរ មានដូចជា ឈ្មោះ Chen Kun, អាយុ៣៩ឆ្នាំ, Deng Xing Gul, អាយុ៤៨, និង Gao Yu, អាយុ២៩។