ចូលឆ្នាំចិន

តើនៅថ្ងៃចូលឆ្នាំចិន ជនជាតិចិនធ្វើអ្វីខ្លះ?


នៅក្នុងឆ្នាំ២០១៨នេះ បុណ្យចូលឆ្នាំចិន នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ១៧ ខែកុម្ភៈ។ តាមពិតទៅ បុណ្យចូលឆ្នាំចិន និងវៀតណាមនេះ មិនមែនជាពិធីបុណ្យជាតិរបស់កម្ពុជានោះទេ ប៉ុន្តែ ជនជាតិចិន និង ខ្មែរកាត់ចិនមួយចំនួន​នៅកម្ពុជា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ តើជនជាតិចិន ឬខ្មែរកាត់ចិន តែងធ្វើអ្វីខ្លះ នៅថ្ងៃចូលឆ្នាំចិន?
របាំ​ឡក​ម៉ុងសាយ​អបអរ​ចូលឆ្នាំចិន
ដោយ

លោក បណ្ឌិត ជា មុនីឫទ្ធី  ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់ខេមបូណូមីសថា ចូលឆ្នាំប្រពៃណីចិន បានកើតឡើងមកពីរឿងព្រេងចិនមួយ ដែលដំណាលថា មានសត្វមួយឈ្មោះជាភាសាចិនថា «នាន» បកប្រែជាភាសាខ្មែរថា «ឆ្នាំ» តែងតែអុកឡុកភូមិ នៅចុងខែរងាចូលរដូវផ្ការីក ធ្វើឲ្យអ្នកភូមិភ័យខ្លាច ព្រោះ សត្វនោះ តែងចាប់មនុស្សជាអាហារ។ មានពេលមួយនោះ សត្វនោះបានចេញមករកចំណីតាមធម្មតា ចំណែកអ្នកភូមិបានរត់គេខ្លួនអស់ ប៉ុន្តែ មានតាម្នាក់មិនបានរត់ដូចអ្នកភូមិដទៃទេ ដោយគាត់រងាហើយបានដុតភ្លើងអាំង ហើយពេលសត្វនោះចេញមក វាក៏រត់បាត់ទៅ។ ក្រោយមក អ្នកភូមិ ក៏បាននាំគ្នាមកជួបគាត់ ដើម្បីសួរ ហេតុអ្វីបានគាត់មិនស្លាប់? ពួកគេ ក៏សន្និដ្ឋានថា ប្រហែលមានមូលហេតុ៣ គឺមកពីសត្វនោះខ្លាចពន្លឺភ្លើង ខ្លាចពណ៌ក្រហមដែលជាពណ៌របស់ភ្លើង និង ខ្លាចសំឡេងផ្ទុះ ដែលដុតដោយបំពង់ឫស្សី។

សកម្មភាពធំៗ៣ ដែលជនជាតិចិន តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅពេលមានពិធីបុណ្យចូលឆ្នាំប្រពៃណីចិន៖

  1. ការដុតភ្លើង ដោយក្រដាសសែន មានន័យថា ភ្លើងធ្វើឲ្យសត្វឈ្មោះ «នាន» ដែលតំណាងឲ្យឧបទ្រពចង្រៃមានការភ័យខ្លាច  រត់ចេញពីអ្នកភូមិ។
  2. ការស្លៀកពាក់ពណ៌ក្រហម បង្ហោះគោមក្រហម និងប្រើប្រាស់របស់របរ ដែលពណ៌ក្រហម តំណាងឲ្យពណ៌ភ្លើង ដែលធ្វើឲ្យសត្វ «នាន» មានការភ័យខ្លាច បានរត់គេចចេញ។
  3. ការដុតផាវ ដែលសំដៅលើសំឡេង ផ្ទុះរបស់បំពង់ឫស្សីដែលលោកតានោះបានដុត ធ្វើឲ្យសត្វសាហាវខាងលើភ័យខ្លាច និងរត់គេចបាត់ទៅ។

ចំណែក របាំតោ និងរបាំនាគ ដែលតំណាងឲ្យសត្វមានឫទ្ធានុភាព ឬគេតែងហៅថា របាំម៉ុងសាយ ត្រូវបានគេធ្វើឡើងនៅក្រោយថ្ងៃចូលឆ្នាំ ដើម្បីយកមកបន្លាច និងបណ្តេញឧបទ្រពចង្រៃ។ បើតាមការបញ្ជាក់របស់អតីតប្រធានវិទ្យាស្ថានខុងជឺរូបនេះ របាំតោ និងសត្វនាគ ទើបកើតក្រោយមកទៀតប៉ុណ្ណោះ ដោយសារ ជនជាតិចិន យករបាំនេះ ដើម្បីបង្កបរិយាកាសសប្បាយរីករាយនៅក្នុងថ្ងៃចូលឆ្នាំចិន។  

ពិធីបុណ្យចូលឆ្នាំចិន

ចំណែកទស្សនទានក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះ ត្រូវបានលោកបណ្ឌិត ជា មុនីឫទ្ធី បានអះអាងថា មាន៣ចំណុច គឺ ទីមួយ ធ្វើឡើង​​ដើម្បីការវិលត្រឡប់ទៅស្រុកកំណើតវិញ របស់ជនជាតិចិន ដែលជាការជួបជុំគ្រួសារ បងប្អូន និង សាច់ញាតិជាដើម។ ការជួបជុំគ្នានេះ ជនជាតិចិន មានតំណមធំៗពីរ គឺហាមមិនឲ្យជូតផ្ទះ និង ប្រើសម្តីអសុរោះ​ ឬ ហិង្សា ដើម្បីមានពេលវេលាជួបគ្នាដោយរីករាយ។ ទីពីរ ធ្វើឡើងដើម្បីសែនព្រេន ដែលជាការដឹងគុណដល់អ្នកស្លាប់ ឬអ្នក​នៅរស់។ និងទីបី ធ្វើឡើងដើម្បីបង្កើតវប្បធម៌នៃការចែករំលែក តាមរយៈការហៅបងប្អូន ក្រុមគ្រួសារ និង ញាតិមិត្តជិតខាងមកហូបអាហារជុំគ្នា។

លោកបន្ថែមថា            លោកមិនបានដឹងពីការហូរចូលនៃ​វប្បធម៌ចិន ពិសេស ពិធីចូលឆ្នាំចិនមកកម្ពុជានៅពេលណាជាក់លាក់នោះទេ ដោយគ្រាន់តែបញ្ជាក់ថា តាមប្រវត្តិសាស្រ្តកម្ពុជា វប្បធ​ម៌​ចិន​បានចូល​មកកម្ពុជានៅសតវត្សរ៍ទី៣នៃគ្រឹស្តសករាជ ពោល គឺក្នុងសម័យហ្វូណន ដោយកាលនោះ យើងបានទទួលអគ្គរាជទូតចិន ដែលមកបំពេញទស្សនកិច្ចនៅនគរខ្មែរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ជប៉ុន​មួយក្រុម នឹងមក​សិក្សា​ស្វែងយល់​ពីឱកាស​ធុរកិច្ច​នៅកម្ពុជា​សប្ដាហ៍​ក្រោយ

អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន (JETRO) នឹងធ្វើការ​ដឹកនាំ ក្រុមហ៊ុន​ជប៉ុន​មួយក្រុម ចូលមក​ទស្សនកិច្ច​នៅកម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​…

បាត់ដំបង នឹងមាន​ផ្សាររាត្រី​ថ្មីមួយទៀត គ្រោង​នឹង​បើក​លក់​ឆាប់ៗ​នេះ!​

ផ្សាររាត្រីដែលមានរចនាបទបែបខ្មែរ ស្ថិតនៅតាមដងស្ទឹងសង្កែជិតសាលាខេត្តបាត់ដំបង គម្រោងបើកសម្ពោធជាផ្លូវការ​នៅមុនពេលបោះឆ្នោតជាតិចូលមកដល់ បន្ទាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ