វិស័យពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីចិន ស្នើឱ្យប្រទេសនានាប្រកាន់យកពាណិជ្ជកម្មបើកចំហ និងព្រ.មានប្រទេសនានាចំពោះការដំឡើងពន្ធលើទំនិញចិន


នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានអះអាងថា ការដាក់ចេញគោលនយោបាយជាបន្តបន្ទាប់របស់ក្រុងប៉េកាំង កំពុងជួយពង្រឹងសេដ្ឋកិច្ចរបស់មហាយក្សចិន ឱ្យមានភាពល្អប្រសើរឡើងវិញ ហើយទន្ទឹមនេះ លោកក៏បានព្រមានរដ្ឋាភិបាលនៃប្រទេសនានា ចំពោះការដំឡើងពន្ធលើទំនិញនាំចូលរបស់ចិនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

អំឡុងថ្លែងសុន្ទរកថាបើកពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន (CIIE) ក្នុងក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានលើកឡើងថា ការដាក់ចេញគោលនយោបាយជាបន្តបន្តបន្ទាប់របស់ក្រុងប៉េកាំង កំពុងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិន។

លោកបានសង្កត់ធ្ងន់ថា គ្រប់ប្រទេសទាំងអស់ចាំបាច់ត្រូវប្តេជ្ញាចិត្តទទួលយកការបើកចំហពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានសារសំខាន់សម្រាប់ដោះស្រាយបញ្ហាឯកតោភាគីនិយម ដែលកើតមានកាន់តែច្រើនឡើងនៅទូទាំងពិភពលោក។ ជាមួយគ្នានេះ លោក ក៏បានប្រកាសផែនការកែលម្អតំបន់ពាណិជ្ជកម្មសេរីរបស់ប្រទេសចិន និងស្វះស្វែងចុះកិច្ចព្រមព្រៀងវិនិយោគជាមួយប្រទេសផ្សេងៗទៀតផងដែរ។

លោក លី ឈាង បានលើកឡើងថា កាលពីពេលថ្មីៗនេះ សូចនាករសេដ្ឋកិច្ចសំខាន់ៗបានស្ទុះងើបឡើងវិញ ដែលបានជួយបង្កើនទំនុកចិត្តទីផ្សារ និងការរំពឹងទុកពីសង្គម។ លោកបានទទួលស្គាល់ថា បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចរបស់ចិន កំពុងបន្តកើតមាននៅឡើយ ប៉ុន្តែលោកបានកត់សម្គាល់ថា នៅមានឱកាសច្រើនទៀត ដែលអាចនឹងមានការដាក់ចេញគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធបន្ថែមទៀត។

លោក លី ឈាង មានទំនុកចិត្តថា ប្រទេសចិន នឹងសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥%នៅឆ្នាំ២០២៤ នេះ។ បន្ថែមលើនេះនៅក្នុងសុន្ទរកថារបស់លោកដែលធ្វើឡើងមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក លោក លី ឈាង បានព្រមានប្រឆាំងនឹងការដំឡើងពន្ធលើទំនិញនាំចូលរបស់ចិន ហើយបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទាមទារឱ្យគ្រប់ភាគីទាំងអស់ប្តេជ្ញាបើកចំហ។

លោកបានសង្កត់ធ្ងន់ថា ការបំពានច្បាប់ពាណិជ្ជកម្មនឹងនាំឱ្យមានផលវិបាកជាអវិជ្ជមាន ហើយលោកបានគូសបញ្ជាក់ថា អត្រាពន្ធជាមធ្យមរបស់ប្រទេសចិនលើទំនិញនាំចូលពីប្រទេសផ្សេងៗត្រូវបានកាត់បន្ថយមកនៅត្រឹម៧,៣% ដែលលើសគោលដៅដែលខ្លួនបានកំណត់៩,៨%ទៅទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញព្យាករថា ទំហំពាណិជ្ជកម្មរបស់អាស៊ាននឹងឡើងដល់១,២ទ្រីលានដុល្លារនៅឆ្នាំ២០៣២

ប្រជាជាតិនៅអាស៊ីអាគ្នេយ៍បានខិតខំពង្រីកវិស័យពាណិជ្ជកម្មជាសកលរបស់ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការស្វែងរកអព្យាក្រឹតភាពការទូត និងចូលរួមជាមួយបក្…

ក្រុមនិស្សិតចិន ចំណាយប្រាក់រាប់ពាន់ដុល្លារ ជាថ្នូរនឹងការទទួលបានឱកាសធ្វើកម្មសិក្សាការងារ

ដោយសារប្រឈមមុខនឹងទីផ្សារការងារកាន់តែតានតឹង បានជំរុញឱ្យក្រុមនិស្សិតនៅប្រទេសចិន កំពុងចំណាយប្រាក់រាប់ពាន់ដុល្លារលើក្រុមឈ្មួញកណ្តាលដើម្បីទទួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ