ក្រុមហ៊ុន Evergrande

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande រងការពិន័យ៥៧៧លានដុល្លារជុំវិញការចេញមូលបត្របំណុលក្លែងក្លាយ


ស្ថាប័ននិយតកម្មហិរញ្ញវត្ថុរបស់ចិន បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ដែលកំពុងរុំព័ទ្ធដោយបំណុល ត្រូវបានពិន័យជាប្រាក់ជាង៥៧៧លានដុល្លារអាម៉េរិក ពាក់ព័ន្ធការអនុវត្តអាជីវកម្មក្លែងបន្លំ។ ជាមួយគ្នានេះតម្លៃផ្ទះថ្មីនៅប្រទេសចិន បានកើនឡើងបន្តិចក្នុងរយៈពេល៩ខែជាប់ៗគ្នាក្នុងខែឧសភា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Evergrande
ដោយ

គណៈកម្មការនិយ័តកម្មមូលបត្រចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅរវាងឆ្នាំ២០១៩ និងឆ្នាំ២០២០ ក្រុមហ៊ុនអចលនទ្រព្យ Evergrande បានបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញក្លែងបន្លំ ដោយការទទួលស្គាល់ប្រាក់ចំណូលមុនកាលកំណត់ បណ្តាលឱ្យមានការចេញមូលបត្របំណុលក្លែងក្លាយ ដែលស្នើសុំឱ្យបោះផ្សាយជាសាធារណៈលើទីផ្សារប្តូរប្រាក់។

សេចក្តីថ្លែងការណ៍នេះ​បាននិយាយថា គណៈកម្មការនិយ័តករនេះក៏បានពិន័យក្រុមហ៊ុន Evergrande ជាទឹកប្រាក់ជាង៥៧៧លានដុល្លារ និងពិន័យស្ថាបនិកក្រុមហ៊ុននេះ គឺលោក ហួយ កាយ៉ាន (Hui Ka Yan) នូវទឹកប្រាក់ជាង៦លានដុល្លារព្រមទាំងបានហាមឃាត់ស្ថាបនិករូបនេះមិនឱ្យចូលទីផ្សារមូលបត្រឡើងវិញអស់មួយជីវិតផងដែរ។

ក្រុមហ៊ុនខ្នាតយក្សអចលនទ្រព្យចិន Evergrande គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងបំណុលសរុបជាង៣០០ពាន់​លានដុល្លារ។

ពាក់ព័ន្ធនឹងអចលនទ្រព្យនៅប្រទេសចិនវិញ ការស្ទង់មតិឯកជនមួយបានបង្ហាញថា តម្លៃផ្ទះថ្មីនៅប្រទេសចិន បានកើនឡើងបន្តិចសម្រាប់រយៈពេល៩ខែជាប់គ្នាក្នុងខែឧសភា ដោយសារតែមានវិធានការគាំទ្រមួយចំនួនរបស់រដ្ឋាភិបាលចិន ដើម្បីជំរុញវិស័យអចលនទ្រព្យដែលបានរងគ្រោះដោយវិបត្តិមួយនេះ។ ទិន្នន័យពីអ្នកស្រាវជ្រាវអចលនទ្រព្យ China Index Academy បានបង្ហាញកាលពីថ្ងៃសៅរ៍ ថា តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំង១០០ទីក្រុងបានកើនឡើង០,២៥% ក្នុងខែឧសភា បន្ទាប់ពីការកើនឡើង០,២៧% នៅក្នុងខែមេសា។

រដ្ឋាភិបាលចិន កំពុងតស៊ូជំរុញការលក់ផ្ទះ ឬបង្កើនសាច់ប្រាក់ងាយស្រួលដោយចាត់វិធានការជំរុញ និងបន្ធូរបន្ថយជាបន្តបន្ទាប់។ ប្រទេសចិន បានប្រកាសជំហាន«ជាប្រវត្តិសាស្ត្រ»កាលពីពាក់កណ្តាលខែឧសភា ដើម្បីធ្វើឱ្យមានស្ថិរភាពក្នុងវិស័យនេះ ដោយធនាគារកណ្តាលបានបន្ធូរបន្ថយច្បាប់កម្ចីទិញផ្ទះ និងសម្របសម្រួលការផ្តល់មូលនិធិបន្ថែមចំនួន១៤០ពាន់លានដុល្លារ ហើយរដ្ឋាភិបាលក្នុងតំបន់បានប្តេជ្ញាចិត្តក្នុងការទិញអាផាតម៉ិនជាបន្តទៀត។ ក្រុមវិនិយោគិនសង្ឃឹមថា វិធានការនេះបានបង្ហាញពីការចាប់ផ្តើមអន្តរាគមន៍របស់រដ្ឋាភិបាលដែលមានការសម្រេចចិត្តកាន់តែច្រើនក្នុងការជំរុញតម្រូវការអ្នកទិញផ្ទះ និងការបង្អែបង្អង់ការធ្លាក់ចុះតម្លៃផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ការវាយលុកពីបន្ទះសូឡាតម្លៃថោកៗរបស់ចិន ធ្វើឱ្យបណ្ដាក្រុមហ៊ុនអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិ និងបិទរោងចក្រជាបន្តបន្ទាប់

ការវាយលុកពីបន្ទះសូឡាតម្លៃថោកៗរបស់មហាយក្សចិន នៅលើទីផ្សារបានធ្វើឱ្យបណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាអឺរ៉ុបធ្លាក់ចូលក្នុងវិបត្តិ។ ផលិតផលបន្ទះសូឡាន…

ឈ្វេងយល់អំពីជំងឺក្រពះ និងការវះកាត់ព្យាបាល តាមបច្ចេកវិទ្យាទំនើបស្ដង់ដារពិភពលោក

របៀបនៃការរស់នៅប្រកបដោយសុខភាពល្អ គឺជាកត្តាចាំបាច់ និងជាជម្រើសដ៏គាប់ពិសិដ្ឋសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ។ ក្នុងន័យនេះ ការថែទាំសុខភាពរាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ