បទល្មើសឆបោក

បណ្តាញឆបោក ដែលមានជនជាតិចិន នៅពីក្រោយបានរើទីតាំងពីកម្ពុជា ទៅបោះជំរុំថ្មីនៅម៉ាដាហ្គាស្តារ​


ក្រោមសម្ពាធនៃការបង្ក្រាបយ៉ាងស្វិតស្វាញ និងឥតឈប់ឈរនៅកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០២៥ មក ក្រុមឧក្រិដ្ឋជនស្កេមអនឡាញមួយចំនួនបានរត់គេចខ្លួន និងបន្តសកម្មភាពទុច្ចរិតដោយបង្កើតជំរុំថ្មីរហូតដល់ប្រទេសម៉ាដាហ្គាស្ការ។ ទីភ្នាក់ងារព័ត៌មានបារាំង បានរាយការណ៍ថា ប្រតិបត្តិការបង្ក្រាបទីតាំងស្កេមនៅក្នុងប្រទេសដែនកោះមួយនេះបានលាតត្រដាងឱ្យឃើញពីទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនមួយ ដែលធ្លាប់ដំណើរការសកម្មភាពស្រដៀងគ្នានេះនៅក្នុងប្រទេសកម្ពុជា ដោយបានបោកបញ្ឆោតជនជាតិអាហ្វ្រិកតាមរយៈអ្វីដែលគេសង្ស័យថា ជាការជួញដូរមនុស្ស។
បណ្តាញឆបោកជនជាតិចិនមួយចំនួនបានរើទីតាំងពីកម្ពុជា_ទៅបោះជំរុំថ្មីនៅម៉ាដាហ្គាស្តារ
ដោយ

បណ្តាញឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធអនឡាញ ដែលមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសចិន និងម៉ាឡេស៊ី បានសម្រេចប្តូរទីតាំងសកម្មភាពពីកម្ពុជា ទៅកាន់ប្រទេសម៉ាដាហ្គាស្ការ ដែលជាប្រទេសដែនកោះស្ថិតនៅកណ្តាលមហាសមុទ្រឥណ្ឌា ក្រោយរងការបោសសម្អាតយ៉ាងក្តៅគគុកនៅកម្ពុជា។ អាជ្ញាធរម៉ាដាហ្គាស្ការ បានទម្លាយថា ជនបរទេសជាច្រើនសញ្ជាតិ រួមមាន ជនជាតិចិន កេនយ៉ា រវ៉ាន់ដា អ៊ូហ្គង់ដា និងហ្ស៊ីមបាវ៉េ ដែលត្រូវបានបញ្ចុះបញ្ចូលតាមរយៈបណ្តាញសង្គម ត្រូវបានសង្គ្រោះ និងជួយដោះលែងពីសំណាញ់ឧក្រិដ្ឋជនទាំងនោះ។

បើតាមអាជ្ញាធរមូលដ្ឋានទីតាំងស្កេមចំនួន១៣កន្លែង ដែលគ្រប់គ្រងដោយជនជាតិចិន ត្រូវបានកម្ទេច និងបិទបញ្ចប់កាលពីខែសីហា និងខែកញ្ញា កន្លងទៅ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក។ ក្នុងចំណោមជនសង្ស័យដែលត្រូវឃុំខ្លួន មានមេក្លោងជនជាតិចិន ជាច្រើនរូប និងជនជាតិម៉ាឡេស៊ីម្នាក់។

ផ្អែកលើទិដ្ឋាការលើលិខិតឆ្លងដែន ក្រុមឧក្រិដ្ឋជនទាំងនេះបានចូលមកប្រទេសម៉ាដាហ្គាស្ការដំបូងនៅឆ្នាំ២០២៤ និងធ្លាប់មានប្រវត្តិចេញ-ចូលប្រទេសកម្ពុជា ជាញឹកញាប់។ ការស៊ើបអង្កេតស៊ីជម្រៅបានបញ្ជាក់ច្បាស់ថា ក្រុមនេះមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយបណ្តាញនៅម៉ាឡេស៊ី និងចិន ដោយបានលួចបង្កើតសម្បុកបោកប្រាស់ថ្មីនៅម៉ាដាហ្គាស្ការ នៅដើមឆ្នាំ២០២៥ ដែលជាពេលស្របគ្នាទៅនឹងយុទ្ធនាការបង្ក្រាបដ៏ក្តៅគគុកនៅកម្ពុជា៕




អត្ថបទបន្ទាប់


អាម៉េរិក បញ្ជាឱ្យមូលដ្ឋានយោធាទាំងអស់ស្តុកស្បៀងអាហារ និងសម្ភារៈនានា ប្រើប្រាស់ឱ្យបាន៩០ថ្ងៃ

ការប្រកាសអាសន្ន និងការផ្អាកជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ាដោយក្រុមហ៊ុនអាកាសចរណ៍មកពី២៥ប្រទេស គ្រាន់តែជាផ្នែកតូចមួយ នៃភាពតានតឹងផ្នែកភូម…

​​តើការដំឡើងពិតានប្រាក់ឈ្នួលជាប់ភាគទាន ប.ស.ស. បានឆ្លុះបញ្ចាំងបែបណាចំពោះសេវាប្រើប្រាស់ ប.ស.ស. នៅកម្ពុជា?

រដ្ឋបានសម្រេចកែសម្រួលកម្រិតអប្បបរមា និងពិដាននៃប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស.) ដោយបានកំណត់ប្រាក់ឈ្នួលជាប់ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ