វិស័យការពារជាតិ

អាម៉េរិក បញ្ជាឱ្យមូលដ្ឋានយោធាទាំងអស់ស្តុកស្បៀងអាហារ និងសម្ភារៈនានា ប្រើប្រាស់ឱ្យបាន៩០ថ្ងៃ


ការប្រកាសអាសន្ន និងការផ្អាកជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ាដោយក្រុមហ៊ុនអាកាសចរណ៍មកពី២៥ប្រទេស គ្រាន់តែជាផ្នែកតូចមួយ នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយពិភពលោកប៉ុណ្ណោះ។ នៅពីក្រោយខ្នងនៃហេតុការណ៍ដ៏ស្រួចស្រាល់នេះ យោធាសហរដ្ឋអាម៉េរិក បានដាក់ចេញនូវយុទ្ធសាស្ត្រភាពធន់ស៊ីវិល ដោយជំរុញឱ្យមូលដ្ឋានទ័ពទាំងអស់ស្តុកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗឱ្យបាន៩០ថ្ងៃ ដើម្បីត្រៀមខ្លួនទប់ទល់នឹងហានិភ័យសង្គ្រាមសម័យទំនើប ការវាយប្រហារតាមអ៊ីនធឺណិត និងវិបត្តិធ្ងន់ធ្ងរដែលមិនអាចទាយទុកមុនបាន។
អាម៉េរិក​_បញ្ជាឱ្យមូលដ្ឋានយោធាទាំងអស់ស្តុកស្បៀងអាហារ_និងសម្ភារៈនានា
ដោយ

សារព័ត៌មាន Interesting Engineering បានរាយការណ៍កាលពីថ្ងៃទី៣០ ខែតុលា ថា យោធាសហរដ្ឋអាម៉េរិក បានប្រកាសពីការត្រៀមខ្លួនសម្រាប់សង្គ្រាមទ្រង់ទ្រាយធំ ដោយបញ្ហាឱ្យគ្រប់មូលដ្ឋានយោធាធំៗទូទាំងប្រទេស រៀបចំស្តុកទុកស្បៀងអាហារ ថាមពល និងយុទ្ធភណ្ឌយោធាឱ្យបានគ្រប់គ្រាន់សម្រាប់ថែរក្សាសមត្ថភាពប្រយុទ្ធរយៈពេល៩០ថ្ងៃពេញ ឬ៣ខែ ដោយឯករាជ្យ និងមិនបាច់ពឹងផ្អែកលើការផ្គត់ផ្គង់ពីពិភពខាងក្រៅ។ គោលបំណងធំនៃការត្រៀមខ្លួននេះ គឺដើម្បីធានាថា រាល់មូលដ្ឋានយោធា និងទីភ្នាក់ងារសន្តិសុខសំខាន់ៗរបស់អាម៉េរិកអាចឈរជើង និងធ្វើប្រតិបត្តិការបានយ៉ាងរឹងមាំឥតរំខាន ក្នុងករណីដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឬបណ្តាញផ្គត់ផ្គង់ទូទាំងប្រទេសត្រូវបានកាត់ផ្តាច់។

ក្រុមអ្នករៀបចំផែនការយោធាជាន់ខ្ពស់អាម៉េរិក បានទទួលស្គាល់ថា សង្គ្រាមនាពេលអនាគតមិនមែនត្រឹមតែជាការបាញ់ប្រហារគ្នានៅលើសមរភូមិឆ្ងាយៗនោះទេ ប៉ុន្តែវាអាចជាសង្គ្រាមកូនកាត់ និងសង្គ្រាមអ៊ីនធឺណិត ដែលអាចវាយប្រហារដោយផ្ទាល់មកលើបណ្តាញអគ្គិសនី ប្រព័ន្ធឧស្សាហកម្ម និងសេវាសាធារណៈនៅក្នុងទឹកដីអាម៉េរិកផ្ទាល់តែម្តង។

ដើម្បីឆ្លើយតបនឹងសេណារីយ៉ូដ៏អាក្រក់នេះ ផែនការ FORTRESS តម្រូវឱ្យមូលដ្ឋានយោធានីមួយៗបង្កើតឃ្លាំងបម្រុងអាសន្ន រួមមានអាវុធយុទ្ធភណ្ឌ គ្រាប់រំសេវ ប្រេងឥន្ធនៈ បច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិក រ៉ែយុទ្ធសាស្ត្រ សម្ភារវេជ្ជសាស្ត្រ គ្រឿងបន្លាស់យោធា ប្រព័ន្ធទំនាក់ទំនងបម្រុង និងស្បៀងអាហារ។ បរិមាណនៃទំនិញស្តុកទុកទាំងនេះ នឹងត្រូវគណនាយ៉ាងហ្មត់ចត់ទៅតាមអត្រាប្រៀបធៀបនៃសេចក្តីត្រូវការ ដើម្បីធានាការរស់រាន និងការឆ្លើយតបបានយ៉ាងរឹងមាំរហូតដល់ស្ថានភាពវិបត្តិត្រូវបានដោះស្រាយបញ្ចប់៕




អត្ថបទបន្ទាប់


ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទ…

បណ្តាញឆបោក ដែលមានជនជាតិចិន នៅពីក្រោយបានរើទីតាំងពីកម្ពុជា ទៅបោះជំរុំថ្មីនៅម៉ាដាហ្គាស្តារ​

ក្រោមសម្ពាធនៃការបង្ក្រាបយ៉ាងស្វិតស្វាញ និងឥតឈប់ឈរនៅកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០២៥ មក ក្រុមឧក្រិដ្ឋជនស្កេមអនឡាញមួយចំនួនបានរត់គេចខ្លួន និងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ