វ៉ាក់សាំងចិន Sinopharm បានទទួលការអនុញ្ញាត​ពី WHO ហើយ

វ៉ាក់សាំង Sinopharm របស់ចិន​ដែល​កម្ពុជា​ប្រើ ឥឡូវនេះ ទទួលបាន​ការអនុញ្ញាត​ពី​ WHO ហើយ


អង្គការ​សុខភាពពិភព​លោក (WHO) បាននិយាយ​នៅថ្ងៃសុក្រ ទី៧ ខែឧសភា ថា ខ្លួន​បាន​អនុញ្ញាត​សម្រាប់​ការប្រើប្រាស់​បន្ទាន់ នូវ​វ៉ាក់សាំង​កូវីដ-១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថរដ្ឋចិន ឈ្មោះ Sinopharm ដែលការអនុញ្ញាត​នេះ ត្រូវគេមើលឃើញថា អាចជួយពន្លឿន​ការចាក់វ៉ាក់សាំង​នៅជុំវិញពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាលដាល​នៃជំងឺ កូវីដ-១៩ ។
វ៉ាក់សាំង Sinopharm ផលិតឡើងដោយក្រុមហ៊ុនរដ្ឋចិន
ដោយ

អគ្គនាយក WHO លោក ថិដ្រូស អាដ្ឋាណូម ហ្គេប្រីយេស៊ុស (Tedros Adhanom Ghebreyesus) បានថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានថា វ៉ាក់សាំង Sinopharm របស់​ចិន​នេះ គឺ​សម្រាប់​ចាក់​ឲ្យ​មនុស្ស​ដែល​មានអាយុពី ១៨ឆ្នាំឡើងទៅ និងចាក់ចំនួនពីរដូស ។

វ៉ាក់សាំង Sinopharm ផលិត​ដោយប្រទេសចិននេះ គឺជា​វ៉ាក់សាំងទី៦ហើយ ដែល​ទទួលបានការអនុញ្ញាត​ពី​អង្គការ WHO សម្រាប់ការប្រើប្រាស់​បន្ទាន់ ។ វ៉ាក់សាំងផ្សេងទៀត រួមមាន Pfizer-BioNTech, Moderna, Johnson & Johnson (ទាំងបីប្រភេទនេះ​ផលិតដោយសហរដ្ឋអាមេរិក) និង​វ៉ាក់សាំងដែល​ផលិត​ដោយ​​ AstraZeneca ។

នៅប្រទេសកម្ពុជា វ៉ាក់សាំងចំនួន ៣ប្រភេទ ដែលកំពុងប្រើប្រាស់ចាក់​ឲ្យ​ប្រជាជន ក្នុងនោះរួមមាន វ៉ាក់សាំង Sinovac និង Sinopharm របស់ប្រទេសចិន និង វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសឥណ្ឌា ៕ 




អត្ថបទបន្ទាប់


ការផ្តល់ឱកាសរៀនសូត្រដល់កុមារក្រីក្រជួយឱ្យលោកគ្រូ ឡុញ នាង ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពលរដ្ឋគំរូ Smart

ព័ត៌មាន
ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រនិងការលើកទឹកចិត្តសិស្សមិនឱ្យបោះបង់ការសិក្សា គឺជាអំពើល្អដែលជួយឱ្យលោកគ្រូ ឡុញ នាង ត្រូវប…

សហភាពអឺរ៉ុប​យល់ព្រមលើ​កិច្ចសន្យា​ទិញវ៉ាក់សាំង Pfizer ប្រហែល ១,៨ពាន់លានដូស

ព័ត៌មាន
សហភាពអឺរ៉ុប នៅថ្ងៃសៅរ៍ ទី៨ ខែឧសភានេះ បាន​ឯកភាព​លើ​ការបន្ត​កិច្ចសន្យា​ដែលនឹង​បើក​ផ្លូវ​ដល់​ការទិញ​វ៉ាក់សាំង​កូវីដ-១៩ ដែល​ផលិត​ដោយ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ