ការបង្ក្រាបពីអាជ្ញាធរចិន​

ក្រុមហ៊ុនចិនចុះបញ្ជីផ្សារភាគហ៊ុននៅអាមេរិក រងចំណាត់ការក្ដៅពីអាជ្ញាធរចិនជាបន្ដបន្ទាប់


ទើបតែបានបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំចិនរបស់ចិន ឈ្មោះ Didi ថ្មីៗ ឥឡូវនេះ អាជ្ញាធរចិនបានប្រកាសថា កំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុនចិនដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅអាមេរិកចំនួន២បន្ថែមទៀតហើយ ដែលក្រុមហ៊ុនទាំងនេះ គឺមានប្រតិបត្តិការអាជីវកម្មទាក់ទងនឹងវិស័យបច្ចេកវិទ្យា ហើយការបង្ក្រាបលើក្រុមហ៊ុនទាំងនេះ គឺអាជ្ញាធរចិនធ្វើឡើងក្រោមហេតុផលប្រហាក់ប្រហែលគ្នា គឺទាក់ទងនឹងការរំលោភបំពានទិន្នន័យរបស់អ្នកប្រើប្រាស់។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មាន AFP។
ក្រុមហ៊ុនចិនចុះបញ្ជីផ្សារភាគហ៊ុននៅអាមេរិក រងចំណាត់ការក្ដៅពីអាជ្ញាធរចិនជាបន្ដបន្ទាប់ (រូបភាព៖ CNBC)
ដោយ

ការបើកការស៊ើបអង្កេតពីសំណាក់និយ័តករចិន ទៅលើក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅអាមេរិកនេះ រួមមានក្រុមហ៊ុន Full Truck Alliance ដែលជាក្រុមហ៊ុនថ្នាលអនឡាញសម្រាប់សេវារថយន្ដដឹកជញ្ជូនទំនិញធំៗ និង ក្រុមហ៊ុន Kanzhun ដែលជាថ្នាលអនឡាញមួយទៀត ផ្ដល់សេវាកម្មរើសបុគ្គលិក។

រដ្ឋបាលលំហអ៊ីនធើណែតចិន បានឲ្យដឹងថា អាជ្ញាធរបានប្រាប់ក្រុមហ៊ុនទាំងពីរនេះ ឲ្យបញ្ឈប់ការចុះឈ្មោះរបស់អ្នកប្រើប្រាស់ថ្មីៗនៅលើបណ្ដាញរបស់ខ្លួនសិន អំឡុងពេលអាជ្ញាធរស៊ើបអង្កេត។

ការប្រកាសពីការស៊ើបអង្កេតលើក្រុមហ៊ុនចិនទាំងពីរនេះ គឺធ្វើឡើងនៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរចិន បានដកកម្មវិធីរបស់ក្រុមហ៊ុន Didi ចេញពី App Store ក្នុងប្រទេសចិន ដែលបានធ្វើឲ្យក្រុមហ៊ុន ដែលទើបឡើងផ្សារភាគហ៊ុនញ៉ូវយ៉កថ្មី្មថ្មោងមួយនេះ កំពុងជួបបញ្ហាជាច្រើន ពិសេសគឺតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ ២៥% នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយមកនៅត្រឹមតម្លៃប្រមាណជាង ១១ដុល្លារប៉ុណ្ណោះ ក្នុងមួយភាគហ៊ុន ខណៈដែលតម្លៃបោះផ្សាយ IPO ដំបូងមានដល់ជាង១៦ដុល្លារក្នុងមួយភាគហ៊ុន។ 

អាជ្ញាធរចិន នៅមួយរយៈចុងក្រោយនេះ បានដាក់ការរឹតត្បិតខ្លាំងមែនទែន ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ខ្លួន ពិសេសក្រុមហ៊ុនដែលរកស៊ីមានប្រតិបត្តិការនៅក្រៅប្រទេស។ ហើយក្រុមហ៊ុន Didi ក៏មិនមែនជាករណីទី១ដែរ ដែលរដ្ឋាភិបាលចិនបង្ក្រាបយ៉ាងចាស់ដៃបែបនេះ។

គេនៅចាំបានថា កាលពីឆ្នាំមុន ក្រុមហ៊ុន Ant Group របស់កំពូលមហាសេដ្ឋី Jack Ma ក៏ធ្លាប់ត្រូវបានអាជ្ញាធរចិនបង្ក្រាប និងលុបចោលគម្រោងបោះផ្សាយ IPO តម្លៃ ៣៤ពាន់លានដុល្លារអាមេរិករបស់ខ្លួនផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីរអិលមាត់ Jack Ma ដដែលនេះ ក៏ទើបតែត្រូវបានអាជ្ញាធរចិនផាកពិន័យក្នុងទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារអាមេរិកផងដែរ ទាក់ទងនឹងការការរំលោភលើច្បាប់ពាណិជ្ជកម្ម៕

None



អត្ថបទបន្ទាប់


កំណែប្រែច្បាប់​ឯកជនភាព អាចនឹងធ្វើឲ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិក ដើរចេញពីទីផ្សារនៅហុងកុង?

ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យាប្រចាំតំបន់អាស៊ីបានព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ហ្គូហ្គល (Google) ហ្វេសប៊ុក (Facebook) …

២០២០ ចិននាំចេញផលិតផលវេជ្ជសាស្ត្រប្រឆាំងកូវីដ-១៩ កើនជិត៣ដង

ចិនជាប្រទេសដែលបាននាំចេញផលិតផលវេជ្ជសាស្ត្រសំខាន់ៗសម្រាប់ប្រឆាំងនឹងកូវីដ-១៩ច្រើនជាងគេបំផុត កាលពីឆ្នាំ២០២០ ពោលគឺកើនឡើងជិត៣ដង បើធៀបនឹងរយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ